ក្រសួងប្រៃសណីយ៍បង្កើតមជ្ឈមណ្ឌលនាវានុវត្តន៍ឌីជីថលពង្រឹងធុរកិច្ចទំនើប

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍បានបង្កើតមជ្ឈមណ្ឌលនាវានុវត្តន៍ឌីជីថលជួយដោះស្រាយបញ្ហាប្រឈមនានាដែលរាំងស្ទះធុរកិច្ចទំនើប ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃស​ណី​យ៍ និងទូរគមនាគមន៍ បានលើកឡើងដូចនេះ នៅក្នុងសិក្ខាសាលាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថល រៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យា​ឌីជីថលកម្ពុជា ចូលរួមពីស្ថាបនិក និងសហស្ថា​បនិ​កធុរកិច្ចថ្មីឌីជីថលប្រមាណ ៩០នាក់ តាមប្រព័ន្ធសន្និសីទវីដេអូ ZOOM កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បញ្ជាក់បន្តថា ក្រសួងបានបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល ស្ថិតក្រោមបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីរួមចំណែកកសាង អេកូឡូស៊ីសហគ្រិនភាព និងគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល សំដៅលើកកម្ពស់នវានុវត្តន៍ជាតិ ។ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ចូលរួមអនុវត្តនូវកម្មវិធីគាំទ្រ និងពង្រឹងធុរកិច្ចថ្មីឌីជីថល ។

ឯកឧត្តមរដ្ឋមន្រ្តី បាន​បន្ថែមថា ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី ជាអាទិភាពសំខាន់ជួយជំរុញធុរកិច្ចឌីជីថល និងជំរុញបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស ។ ទន្ទឹមនឹងនេះ ជួយគាំទ្រដល់សេដ្ឋកិច្ចនិងសង្គមឌីជីថល ចូលរួមស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងសំខាន់ផ្សេងទៀតរបស់ស្ថាប័នពាក់ព័ន្ធ ។

គួរបញ្ជាក់ថា តាមរយៈសិក្ខាសិលាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថល មានគោលបំណងសំខាន់ៗ រួមមានពង្រឹងទំនាក់ទំនងជិតស្និទនិងភាពជាដៃគូរវាង ក្រសួងប្រៃសណីយ៍និងទូរ​គ​ម​នាគម​ន៍ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងសហគមន៍ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ។ ផ្សព្វផ្សាយកម្មវិធីគាំទ្រធុរកិច្ចថ្មីឌីជីថល និងមជ្ឈមណ្ឌលនវានុវត្តន៍ឌី​ជី​ថល​នៃ​បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ។ ជាពិសេសពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពរបស់ធុរកិច្ចថ្មីឌីជីថលក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ និងក្រោ​យ​វិ​បត្តិជំងឺកូវីដ-១៩ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧