DJ ណាណា ៖ សិក្សាជំនាញដែលខ្លួនពេញចិត្ត ទោះលំបាកបន្តិចតែមានសេចក្ដីសុខ

ភ្នំពេញ៖ ជ្រើសរើសមុខវិជ្ជាសិក្សានៅមហាវិទ្យាល័យស្របតាមចំណង់ចំណូលចិត្ត សមត្ថភាព និងនិស្ស័យរបស់ខ្លួនសំខាន់សម្រាប់យុវជនកម្ពុជា បន្ទាប់ពី​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិ​យ​ភូ​មិ​ ។ កាលណា​យុវ​ជ​ន​​រៀន​មុខ​ជំនា​ញដែលខ្លួនស្រឡាញ់ រមែងធ្វើឱ្យការសិក្សាមានគុណភាព ចំណេញទាំងពេលវេលា និងចំណាយថវិការចំទិសដៅ ។ ទន្ទឹមគ្នានេះ ទោះ​បី​មុ​ខ​វិជ្ជា​សិ​ក្សា​ទាំ​ង​នោះលំបាកបន្តិចមែន ប៉ុន្តែនិស្សិត​មាន​សេច​ក្តីសុខ​ក្នុង​ដំណើរ​ជីវិ​ត​​សិក្សា និងបំពេញការងារ ។ នេះជាការឡើងរបស់អ្នកនាង នាង សុវ៉ាតនា ដែលគេស្គាល់ជាទូទៅថា ឌីជេ ណាណា នៅក្នុងសិក្ខាសាលាអនឡាញមួយស្ដីពីការជ្រើសរើសជំនាញនិងអាជីពការងារសម្រាប់សិស្សវិទ្យាល័យ កាលថ្ងៃពុធ ទី១៤ ខែកក្កដាកន្លងទៅ ។

បន្ថែមលើការលើកឡើងខាងលើ អ្នកនាង នាង សុវ៉ាតនា បានបញ្ជាក់ថា អ្វីដែលយុវជនចូលចិត្តនិងស្រលាញ់ ទោះធ្វើទៅលំបាកក៏ពិតមែន ប៉ុន្តែមានថាមពលជំរុញទឹកចិត្តជានិច្ច ។ ប្រសិនបើយុ​​វជនមិនទាន់ដឹងថាខ្លួនចូលចិត្ត និងចង់រៀនមុខវិជ្ជាអ្វីសម្រាប់ថ្នាក់មហាវិទ្យាល័យ ត្រូវចូលរួមកម្មវិធីសិក្ខាសាលាឱ្យ​បានច្រើន ។

«យុវជនគួរចូលរួមសិក្ខាសាលាទៅលើប្រធានបទនា​នាឱ្យបានច្រើន​ បើសិនជាសិក្ខាសាលាណាមួយធ្វើឱ្យមានការជក់ចិត្ត មានសិក្សាក្ដីសុខ និងរំភើបពេលចូលរួម មានន័យថាវាជាជម្រើសល្អនិងពេញចិត្តចំពោះខ្លួនឯង»

អ្នកនាង នាង សុវ៉ាតនា  

អ្នកនាង នាង សុវ៉ាតនា បន្ថែមថា មុននឹងសម្រេចចិត្តជ្រើសរើសជំនាញសិក្សាណាមួយ យុវជនត្រូវសិក្សាស្រាវជ្រាវព័ត៌មានឱ្យបានច្រើន ។ យុវជនគួរចេះសួរនាំ និងចូលរួមកម្មវិធីផ្សេងៗឱ្យបានច្រើនមុននឹងសម្រេចចិត្ត សិក្សាទៅលើជំនាញអ្វីមួយនៅសាកលវិទ្យាល័យ ។ យុវជនត្រូវចេះវិភាគឱ្យបានល្អិតល្អន់ ចេះមើលលើស្ថានភាព មើលធនធានមានស្រាប់នៅជុំវិញខ្លួន ហើយត្រូវមើលទេពកោសល្យផ្ទាល់ខ្លួនកម្រិតណា មុននឹងសម្រេ​ច​​ចិត្ត​សិក្សា​ជំនាញនោះ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត