ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បើកបណ្ដុះបណ្ដាលកម្មវិធី Google Workspace for Education ដល់បុគ្គលិកអប់រំតាមប្រព័ន្ធអនឡាញនៅរាជធានីភ្នំពេញ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី លើកកម្ពស់គុណភាពការបង្រៀននិងរៀនពីចម្ងាយ។ វគ្គបណ្ដុះបណ្ដាលគាំទ្រដោយអង្គការ Good Neighbors ។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំជាប្រាំវគ្គបន្តបន្ទាប់គ្នា រួមមានកម្មវិធីសិក្សាពី Google Workspace សម្រាប់ការអប់រំ, ការប្រើប្រាស់ Google Classroom, Google Drive, Google Doc, Google Sheet, Google Slide, Google Forms, បច្ចេកទេសប្រើប្រាស់សម្ភារៈ ICT ព្រមទាំងឯកសារជំនួយមួយចំនួនសម្រាប់ការបង្រៀនពីចម្ងាយ។
លោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ មានប្រសាសន៍ថា៖
“បុគ្គលិកអប់រំនៅតាមសាលារៀននីមួយៗនឹងទទួលបានចំណេះដឹងស្តីពីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជួយដល់ការបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រូនិកបានទូលំទូលាយ និងទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងបរិបទកូវីដ-១៩”
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអេឡិចត្រូនិចស្ដីពី “ការប្រើប្រាស់ថ្នាក់រៀនសិប្បនិមិ្មត Google Classroom” សម្រាប់ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកដល់គណៈគ្រប់គ្រង ឬជាគ្រូបង្រៀនគ្រប់កម្រិតថ្នាក់របស់ក្រសួងអប់រំ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃពុធ (២៤ មិថុនា) នេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រកាសថា
ពាក់ព័ន្ធនឹងការបដិសេធមិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណន សីហា
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ ខណៈបញ្ញាសិប្បនិម្មិត (Artificial intelligence-AI) កំពុងក្លាយជាផ្នែកសំខាន់នៃជីវិត និងការងារនៅទូទាំងពិភពលោក អ្នកជំនាញកម្ពុជា បានអះអាងថា AI មិនមែនជាហានិភ័យសម្រាប់ការអប់រំនោះទេ ប៉ុន្តែអាចក្លាយជាឧបករណ៍…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានជំរុញដល់សិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះទាំងអស់ សូមបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព..
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ «គ្មានស្ត្រី ឬក្មេងស្រីណាម្នាក់គួរត្រូវរស់នៅក្នុងភាពភ័យខ្លាចពីអំពើហិង្សា ខណៈពេលកំពុងស្វែងរកទីជ្រកកោនពីវិបត្តិ ឬគ្រោះមហន្តរាយនោះឡើយ»។ ដោយឈរលើគោលការណ៍នេះ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និង…
ចំណេះជីវិត , ព្រឹត្តិការណ៍ ការឈានជើងចូលក្នុងជីវិតជានិស្សិតសាកលវិទ្យាល័យ មិនមែនត្រឹមតែជាការផ្លាស់ប្តូរទីកន្លែងសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាជាការសាកល្បងដ៏ធំមួយលើសមត្ថភាពគ្រប់គ្រងពេលវេលា និងការរៀបចំទុកដាក់ជីវិតផ្ទាល់ខ្លួន…
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍ សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យអាហារូបករណ៍សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅលើការ…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ កម្ពុជា និងចិន បានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាយានយន្តថាមពលថ្មី (New Energy Vehicles – NEV) ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មជំនាញដែលកំពុងកើនឡើង…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ វឌ្ឍនភាពនៃកំណែទម្រង់អប់រំ បានផ្លាស់ប្ដូរទាំងវប្បធម៌សាលារៀន និងគុណភាពនៃប្រព័ន្ធអប់រំនៅកម្ពុជា…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍ សហព័ន្ធសេវាអប់រំនៅកម្ពុជា (CFE) ដោយគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាគ្រោងរៀបចំព្រឹត្តិការណ៍ «រត់ដើម្បីការអប់រំកុមារព្រំដែន» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ដើម្បីប្រមូលការគាំទ្រ និងធនធានសម្រាប់ជួយ…
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី