យុវជន និងពលរដ្ឋកម្ពុជា ជាច្រើនស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាមដើម្បីបុព្វហេតុមនុស្សធម៌ និង​ជា​កម្លាំង​គាំទ្រ ដល់យុទ្ធជន​កម្ពុជា​នៅ​សមរភូមិមុខ

ចាប់តាំងពីព្រឹកព្រលឹមថ្ងៃសុក្រនេះ (២៥ កក្កដា) យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈ បានធ្វើដំណើរ​មក​កាន់មជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ក្នុងចំនួនរាប់ពាន់នាក់ ដើម្បីចូលរួមបរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ត ក្នុងបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA ) មានប្រសាសន៍ថា ការបរិច្ចាគឈាមមនុស្សធម៌នេះ គឺក្នុងគោលបំណងសំខាន់ចំនួន២​ គឺ ៖​ ទី១.បម្រេីដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិត​ដែលទទួលគ្រោះថ្នាក់​ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល​ ហេីយមានតម្រូវការឈាមជាបន្ទាន់ និង ទី២​ ត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ​ ឬប្រជាពលរដ្ឋ​ ក្នុងករណីដែលទទួលរងរបួស​ ឬគ្រោះថ្នាក់ដោយសារសង្គ្រាមឈ្លានពានទឹកដី​នៅទិសខេត្តឧត្តរមានជ័យ​ និងខេត្តព្រះវិហារ។

ឯកឧត្តមបន្តថា ឈរលេីគោលបំណងសំខាន់​ ២ខាងលេី​ ពិធីបរិច្ចាគឈាមមនុស្សធម៌ពេលនេះ​ គឺធ្វេីឡេីងដេីម្បីត្រៀមបង្ការផង​ និងយោងលេីសេចក្តីត្រូវការផងសម្រាប់តម្រូវការឈាមជាទូទៅ​ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង​ ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត​ ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងសង្គ្រាមឈ្លានពាន​ ហេីយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ​ ទាមទារឱ្យមានតម្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះ​ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ​ ព្រោះ​ “ឈាមជាជីវិត”។

លោក ស៊ូលី ផេង តារាចម្រៀងកំពុងពេញនិយមរបស់យុវជន ក៏​មានវត្តមានក្នុងពិធីបរិច្ចាគឈាមនៅព្រឹកមិញដែរ លោកនិយាយថា ការមកបរិច្ចាគឈាមរបស់លោកនេះ គឺក្នុងន័យលើកទឹកចិត្តទៅដល់បងៗវីរៈកងទ័ពនៅជួរមុខការពារទឹកដី។ ជាមួយគ្នា លោកក៏​បានសម្តែង​អារម្មណ៍រំភើបនៅពេល​ដែលបានឃើញបងប្អូន​ប្រជាពលរដ្ឋជាច្រើន បាន​មក​ចូលរួម​បរិច្ចាគឈាម​នៅថ្ងៃនេះដែរ ដោយវា​បានបង្ហាញពីកម្លាំង​សាមគ្គី ក្នុងការផ្តល់កម្លាំងចិត្ត ទៅ​ដល់កង​ទ័ព​ដែល​កំពុង​ការពារទឹកដីនៅ​ជួរមុខ។

លោក ព្រីន ដែលជាតារាចម្រៀង និងសម្តែង លើកឡើងថា បច្ចុប្បន្ន​បងប្អូនវីរៈកងទ័ព​កំពុងប្រឈម​មុខ​ជាមួយគ្រោះថ្នាក់ ក្នុងនាមសមរភូមិក្រោយ អ្វីដែលលោកអាចជួយបាន គឺការចូលរួមក្នុងការបរិច្ចាគឈាម​ត្រៀម​សម្រាប់ជួយ​ដល់បងប្អូនវីរៈកងទ័ព ក៏​ដូចជា​ប្រជាជន​ដែល​ត្រូវ​ការ​ឈាមជាចាំបាច់។ ជាមួយ​គ្នា​លោក​ក៏​បានអំពាវនាវទៅ​ដល់សិល្បៈករផ្សេងៗ​ទៀត ក៏​ដូចជាយុវជន សូម​មកចូលរួមបរិច្ចាគឈាម ក៏​ដូចជា​បន្ត​ធ្វើការផ្សព្វផ្សាយទៅ​ដល់បងប្អូនប្រជាពលរដ្ឋ​ដទៃ​ទៀតបានដឹង។

សូមជំរាបជូនថា ការបរិច្ចាគឈាម​ក្នុងបុព្វហេតុមនុស្សធម៌ និង​ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងគាំទ្រ​ដល់​យុទ្ធជន​កម្ពុជា​ដែល​កំពុងការពារបូរណភាពទឹកដី នឹងប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែកក្កដា នេះទៅ នៅមជ្ឈមណ្ឌលកោះពេជ្រ អគារ J K L ចាប់ពីវេលាម៉ោង៩ព្រឹក រហូតដល់ម៉ោង៥ល្ងាច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *