គន្លឹះគ្រប់គ្រងពេលក្នុងនាមជាសិស្ស និស្សិត

ដំណាក់កាលសិក្សានៅមហាវិទ្យាល័យមិនសាមញ្ញពេកទេ សម្រាប់សិស្សអាចរាប់បានថាជាពេលវេលាដ៏តានតឹងមួយដែលត្រូវប្រឈមមុខដើម្បីបញ្ចប់នូវជំនាញនីមួយៗបាន ក្នុងនោះក៏មានមុខវិជ្ជាលម្អិតៗតូច ដែលមានភាពចម្រុះ ដែលកត្តានេះហើយទើបជំនាញនៃការគ្រប់គ្រងពេលវេលា ជាចំណែកដ៏សំខាន់ដែលសិស្សនិស្សិតត្រូវចេះ ដើម្បីសម្រួលដល់ដំណើរជីវិតនៃការសិក្សា។

ជាទូទៅ តួនាទីរបស់សិស្សមានច្រើនដូចជា ត្រូវបង្ហាញខ្លួនក្នុងថ្នាក់រៀនឱ្យបានទៀងទាត់ និងទាន់ពេលវេលា ត្រូវមើល៍មេរៀនដើម្បីត្រៀមប្រឡង ឆ្លៀតពេលបង្កើតមិត្តភ័ក្តិ ឬរក្សាចំណងទំនាក់ទំនងក្នុងសង្គមអ្នកសិក្សា ត្រូវតែមានពេលសម្រាក និងការស្វែងរកវិធីសាស្រ្តធ្វើលំហាត់ឱ្យបានលឿនជាងមុន។ ប្រសិទ្ធភាពនៃការសិក្សា ពុំមែនជាការបន្ថែមម៉ោងរៀនតែមួយមុខនោះទេ ប៉ុន្តែជាការស្វែងយល់ពីខ្លួនឯង និងការរៀបចំកាលវិភាគ ក៏ដូចជាការគ្រប់គ្រងពេលវេលាជាដើម។ តាមរយៈគេហទំព័រ Harvard Summer School បានបង្ហាញជូនគន្លឹះមួយចំនួន ដើម្បីគ្រប់គ្រងពេលក្នុងនាមជាសិស្ស ដែលមានលម្អិតនៅខាងក្រោមនេះ ៖

១. ធ្វើតារាងបែងចែកពេល ៖ សរសេរតារាងបែងចែកពេល នឹងជួយឱ្យកាត់បន្ថយភាពភ្ញាក់ផ្អើលក្នុងការបំពេញកិច្ចការណាមួយ មិនថាជាការងារសាលា ចំណាយពេលជាមួយអាណាព្យាបាល ឬក៏ពិភាក្សាកិច្ចការក្រុមនោះទេ។ ក្រៅតែពីកាលវិភាគសាលា ដែលបានផ្តល់ឱ្យក្នុងនាមជាសិស្ស ជាមួយគ្នានោះសិស្សក៏ត្រូវមានកាលវិភាគបែងចែកពេលវេលាផ្ទាល់ខ្លួនផងដែរ ដោយមានកត់ចំណាំឱ្យច្បាស់ៗ អំពីព្រឹត្តិការណ៍ដែលគ្រោងនឹងកើតឡើង ដូចជាថ្ងៃផុតកំណត់កិច្ចការសាលា ថ្ងៃប្រឡង ការចូលរួមព្រឹត្តិការណ៍ក្នុងសង្គម រួមទាំងកាតព្វកិច្ចសំខាន់ៗដទៃទៀត ដែលផ្តល់អត្ថប្រយោជន៍ក្នុងការអភិវឌ្ឍសមត្ថភាព។

២​. ការរំឮក ៖ បន្ទាប់ពីសិស្សបានបង្កើតប្រតិទិន តារាងបែងចែកពេល ឬកាលវិភាគជាក់លាក់រួចហើយ ជាជំហានបន្ទាប់គឺទុកដាក់កាលវិភាគដែលបានធ្វើរួចនៅទីតាំងណាមួយដែលផ្តល់ភាពងាយស្រួលក្នុងការទាញមកមើលពេលក្រោយ ឬក៏បិតលើជញ្ជាំង និងដាក់ក្នុងកម្មវិធីឌីជីថល ឬក៏កំណត់ម៉ោងរោទិ៍នៅលើទូរស័ព្ទដៃ។

៣. មានកាលវិភាគផ្ទាល់ខ្លួន ៖ ទំនួលខុសត្រូវរបស់សិស្សម្នាក់ៗ គឺមានភាពខុសគ្នា ដែលជាហេតុបង្ហាញឱ្យដឹងថា កាលដែលមានកាលវិភាគផ្ទាល់ខ្លួនមានសារៈសំខាន់ និងដើម្បីឱ្យប្រាកដចិត្តថា កាលវិភាគធ្វើឡើង ពិតជាឆ្លើយតបនឹងតម្រូវការផ្ទាល់ខ្លួន។ កាលវិភាគផ្ទាល់ខ្លួន មានរួមបញ្ចូលដូចជា រៀនពេញម៉ោង និងរៀនក្រៅម៉ោង ចូលរួមសកម្មភាពសង្គម ចូលរួមក្លឹបសិក្សា ការសម្រាកលម្ហែផ្ទាល់ខ្លួនជាដើម និងជ្រើសរើសពេលសិក្សាដែលទទួលបាននូវផលិតភាពខ្ពស់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *