ទម្លាប់​រស់នៅ​សាមញ្ញ​ប្រចាំ​ថ្ងៃ ​ដែល​វិទ្យាសាស្ត្រ​បញ្ជាក់​ថា​ ​ជួយ​ពន្យារ​អាយុ​ជីវិត​

​មនុស្ស​ជា​ច្រើន​តែង​ជឿជាក់​ថា​ ​អាយុ​សង្ខារ​ខ្លី​ឬ​វែង​អាស្រ័យ​លើ​កត្តា​ហ្សែន​ពី​កំណើត​។ ផ្ទុយ​ទៅវិញ​ ​ការ​សិក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ទំនើប​បាន​បង្ហាញ​ថា​ ហ្សែន​ដើរ​តួ​ត្រឹមតែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ រី​ឯ​របៀបរបប​នៃ​ការ​រស់នៅ ​និង​បរិស្ថាន​ជុំវិញ​ខ្លួន​ទៅ​វិញ​ទេ ​ដែល​ជា​កត្តា​កំណត់​យ៉ាង​ពិតប្រាកដ​លើ​អាយុកាល​ ​និង​គុណភាព​ជីវិត​។

​ជាក់ស្តែង​ ​ការ​សិក្សា​លើ​ប្រជាជន​នៅ​តំបន់​ ​«​Blue ​Zones​» ​ដែល​ជា​តំបន់​សម្បូរ​មនុស្ស​រស់នៅ​មាន​អាយុ​វែង ​និង​មាន​សុខភាព​ល្អ​ជាង​គេ​លើ​ពិភពលោក​ ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទម្លាប់​សំខាន់​ៗ​មួយ​ចំនួន​ ​ដែល​យើង​គ្រប់​គ្នា​អាច​អនុវត្ត​បាន​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​៖​

​១​. ​ផ្ដោត​លើ​របប​អាហារ​

ការ​ទទួលទាន​អាហារ​ដូចជា​ ​បន្លែ ​ផ្លែ​ឈើ​ ​គ្រាប់​ធញ្ញជាតិ​ ​និង​សណ្តែក​គ្រប់​ប្រភេទ​ ​គឺជា​គន្លឹះ​ចម្បង​នៃ​សុខភាព​មាំមួន​។​ របប​អាហារ​ប្រភេទ​នេះ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​កាច​សាហាវ​ជា​ច្រើន​ ដូចជា​ ​ជំងឺ​បេះដូង​ ​និង​សរសៃ​ឈាម​,​ ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ ​២​,​ ​ជំងឺ​ធាត់​លើស​ទម្ងន់ ​និង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ​(​MASLD​) ​ជាដើម​។

​២​.​ ​រក្សា​ចលនា​រាងកាយ​ ​និង​ហាត់ប្រាណ​ជា​ប្រចាំ​

​ការ​ធ្វើ​សកម្មភាព​រាងកាយ​មិន​ត្រឹមតែ​ជួយ​គ្រប់គ្រង​ទម្ងន់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​ជួយ​សម្រួល​អារម្មណ៍​ ​បង្កើន​ថាមពល ​និង​កាត់បន្ថយ​ជំងឺ​រ៉ាំរ៉ៃ​។

​មនុស្ស​ពេញ​វ័យ​គួរ​ធ្វើ​លំហាត់​ប្រាណ​កម្រិត​មធ្យម​យ៉ាងហោចណាស់​ ១៥០ ​នាទី​ ​ឬ​កម្រិត​ធ្ងន់​ ៧៥ ​នាទី​ ​ក្នុង​មួយ​សប្តាហ៍​។
​គួរ​រួមបញ្ចូល​ការ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​យ៉ាងតិច​ ២ ​ថ្ងៃ ​ក្នុង​មួយ​សប្តាហ៍​។

​៣​.​ ​ផ្តាច់​បារី​

ការ​ជក់​បារី​ជា​មូលហេតុ​ចម្បង​មួយ​នៃ​ការ​ស្លាប់​មុន​អាយុ​។ ​អត្ថប្រយោជន៍​នៃ​ការ​ឈប់​ជក់​បារី​នឹង​ចាប់ផ្តើម​ភ្លាម​ៗ ត្រឹម​រយៈពេល​ប៉ុន្មាន​នាទី​ ​ឬ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​បារី​ដើម​ចុងក្រោយ ​ហើយ​វា​នឹង​បន្ត​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ធ្ងន់ធ្ងរ​ជា​លំដាប់​ទៅ​តាម​ឆ្នាំ​។​

៤​.​ ​កាត់បន្ថយ​ស្ត្រេស​រ៉ាំរ៉ៃ​ ​និង​គិត​ដល់​សុខភាព​ផ្លូវចិត្ត​

ស្ត្រេស​រ៉ាំរ៉ៃ​បំផ្លាញ​សុខភាព​រាងកាយ​ទាំងមូល ​ដោយ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ ជំងឺ​ថប់បារម្ភ​ ​និង​ជំងឺ​បាក់ទឹកចិត្ត​។ ​ការ​សិក្សា​ក្នុង​ឆ្នាំ​២០២៣ ​រក​ឃើញ​ថា​ ​សុភមង្គល ​និង​សុខុមាលភាព​ផ្លូវចិត្ត​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ការ​រស់នៅ​បាន​យូរ​។ ​ចូរ​ឆ្លៀត​ពេល​ធ្វើ​រឿង​ដែល​ខ្លួន​ស្រលាញ់​ ​និង​ហាត់​រៀន​ដឹង​គុណ​ចំពោះ​រឿង​តូចតាច​ក្នុង​ជីវិត​។​

​៥​.​ ​ពង្រឹង​ចំណង​មិត្តភាព​ ​និង​ទំនាក់ទំនង​សង្គម

ការ​មាន​បណ្តាញ​មិត្តភាព និង​គ្រួសារ​ដ៏​កក់​ក្តៅ​ជួយ​ឱ្យ​មនុស្ស​យើង​ទប់ទល់​នឹង​ភាព​តានតឹង​បាន​ល្អ​ប្រសើរ​។ ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ​មនុស្ស​ដែល​មាន​ទំនាក់ទំនង​សង្គម​រឹងមាំ ​និង​ចេះ​ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅមក​ តែង​តែ​មាន​អាយុ​វែង ​និង​មាន​សុខភាព​ផ្លូវចិត្ត​ល្អ​ជាង​អ្នក​រស់នៅ​ឯ​កោ​។​

​៦​.​ ​បង្កើត​ទម្លាប់​គេង​ឱ្យ​មាន​របៀប ​និង​ទៀងទាត់​

​ដំណេក​គឺជា​ពេលវេលា​ដែល​កោសិកា​ជួសជុល​ ​និង​ស្តារ​រាងកាយ​ឡើង​វិញ​។ ​ការ​សិក្សា​ឆ្នាំ​២០២៤​ ​បញ្ជាក់​ថា​ ​ទាំង​ការ​គេង​តិច​ពេក ​និង​ច្រើន​ពេក​ ​សុទ្ធតែ​បង្ក​ផលប៉ះពាល់​ដល់​អាយុកាល​៖

-​ការ​គេង​មិន​គ្រប់គ្រាន់​បង្កើន​ការ​រលាក​ក្នុង​រាងកាយ​ ​ជំងឺ​ទឹកនោម​ផ្អែម ​និង​ជំងឺ​បេះដូង​។
​-ការ​គេង​ច្រើន​ជ្រុល​អាច​ផ្សារភ្ជាប់​នឹង​បញ្ហា​ធ្លាក់ទឹកចិត្ត​ ​ឬ​ជំងឺ​មិន​ទាន់​ស្តែង​ចេញ​។
​-កម្រិត​នៃ​ការ​គេង​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ពេញ​វ័យ​គឺ​ចន្លោះ​ពី​ ៧ ​ទៅ​ ៩ ​ម៉ោង​ ​ក្នុង​មួយ​យប់ ​ដោយ​ចូល​គេង ​និង​ភ្ញាក់​ឱ្យ​ទៀង​ពេល​ជា​រៀងរាល់​ថ្ងៃ​។

​ជំហាន​ងាយ​ៗ​ដែល​អ្នក​អាច​ចាប់ផ្តើម​បាន​នៅ​ថ្ងៃ​នេះ​៖​
1​. ​បន្ថែម​បន្លែ ​និង​ផ្លែ​ឈើ​ឱ្យ​បាន​យ៉ាងហោចណាស់​ ៥ ​ចំណែក​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។​
​2​.​ ​កំណត់​ម៉ោង​ចូល​គេង ​និង​ម៉ោង​ក្រោក​ឱ្យ​បាន​ទៀងទាត់​។​
​3​. ​ឆ្លៀត​ពេល​ ៣០ ​នាទី​ធ្វើ​អ្វី​ជា​ចំណង់ចំណូលចិត្ត​ដែល​នាំមក​នូវ​ស្នាមញញឹម​។​
4​.​ ​ផ្ញើសារ​ ​ឬ​ទូរសព្ទ​សួរ​សុខទុក្ខ​មិត្តភក្តិ ​ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​។
5​.​ ​រក្សា​ទម្លាប់​ធ្វើ​ចលនា ​ដូចជា​ការ​ដើរ​ ហែល​ទឹក ​ឬ​រាំ​កម្សាន្ត​។

​សុខភាព​ល្អ ​និង​អាយុ​យឺន​យូរ​ ​មិន​មែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ​ ​ប៉ុន្តែ​វា​ជា​លទ្ធផល​នៃ​ការ​ជ្រើសរើស​ទម្លាប់​រស់នៅ​ត្រឹមត្រូវ​ ​និង​មាន​វិន័យ​ប្រចាំ​ថ្ងៃ​។​ ​ការ​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ពី​ចំណុច​តូច​ៗ​នៅ​ថ្ងៃ​នេះ​ ​គឺ​ជា​ការ​វិនិយោគ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​អនាគត​របស់​អ្នក​៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។