ភ្នំពេញ៖ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទីបួនប្រចាំឆ្នាំ២០២១ រៀបចំការប្រកួតប្រជែងការបកប្រែអក្សរសិល្ប៍ ក្រោមប្រធានបទ “សិល្បៈនៃការបកប្រែអក្សរសិល្ប៍” ចាប់ផ្តើមទទួលស្នាដៃបកប្រែចាប់ពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។ កម្មវិធីនេះរៀបចំឡើងក្នុងបំណងលើកកម្ពស់គុណតម្លៃ សារៈសំខាន់ និងលើកស្ទួយការបកប្រែអក្សរសិល្ប៍ឱ្យទូលំទូលាយ ។

អ្នកស្រី សូ ភីណា ស្ថាបនិកមហោស្រពអក្សរសិល្ប៍ខ្មែរ បានបញ្ជាក់ថា នេះជាលើកទីបួនហើយដែលមហោស្រពរៀបចំការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ ហើយប្រធានបទឆ្នាំ២០២១ នេះ ស្របទៅនឹងប្រធានបទនៃមហោស្រពតែម្តង។ អ្នកស្រីបានបន្ថែមថា មហោស្រពទទួលស្នាដៃតាមរយៈអនឡាញ ផ្តោតសំខាន់ទៅលើស្នាដៃបែបទំនើបនិយម ស្របតាមប្រធានបទសិល្បៈនៃការបកប្រែអក្សរសិល្ប៍ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា បេក្ខជននឹងតម្រូវឱ្យបកប្រែរឿងខ្លី Such a Girl ពីសៀវភៅកម្រងរឿងខ្លី When the Sky Turns Upside Down និពន្ធដោយអ្នកនិពន្ធជនជាតិឡាវ Dara Viravong Kanlagna (នាមប៉ាកកា Douang Champa) ។
សូមបញ្ជាក់ថា មហោស្រពអក្សរសិល្ប៍បានរៀបចំឡើងលើកទី១ នៅខេត្តសៀមរាប លើកទី២ នៅខេត្តបាត់ដំបង លើកទី៣ នៅរាជធានីភ្នំពេញ និងលើកទី៤ រៀបចំតាមរយៈប្រព័ន្ធអនឡាញ ។ ប្រធានបទលើកទី១ ផ្តោតសំខាន់លើភាពទំនើបនិយម មានបេក្ខជនចូលរួមប្រកួតស្នាដៃរឿងខ្លី៣៤ និងកំណាព្យ៣៤ ផ្នែករឿងខ្លីជ័យលាភីលេខ១ ពុំមាន ជ័យលាភីលេខ២ រឿងពិភពលោករបស់ខ្ញុំ និពន្ធដោយ ឈាង សុម៉ាលីន, ជ័យលាភីលេខលេខ៣ រឿងខ្មោចទារព្រលឹង និពន្ធដោយ ធី ធា និងរឿងសំបុត្រក្រោមខ្នើយ និពន្ធដោយ ហង្សខ្មៅ រង្វាន់លើកទឹកចិត្ត រឿងផែនទីជីវិត និពន្ធដោយ មុំ រដ្ឋា ។

ផ្នែកកំណាព្យ ជ័យលាភីលេខលេខ១ និងលេខ២ ពុំមាន ជ័យលាភីលេខ៣ ចំណងជើងកំណាព្យសុរិយា និពន្ធដោយ កែវ សេងរដ្ឋា រង្វាន់លើកទឹកចិត្ត កំណាព្យស្ពានឈើចំណាស់ និពន្ធដោយ ហេង រស្មី កំណាព្យវាចាភាសា និពន្ធដោយ អ៊ុន ណារុន និងកំណាព្យកន្ទេលស្លឹកត្នោត និពន្ធដោយ មឿង ពិសិត ។
មហោស្រពអក្សរសិល្ប៍បានរៀបចំឡើងលើកទី២ ប្រធានបទផ្តោតសំខាន់លើភាពទំនើបនិយម មានកំណាព្យ៤២ និងរឿងខ្លី៤៣ ពុំមានជ័យលាភីលេខ១ ។ ចំណែកឯជ័យលាភីលេខ២ រឿងស្រមោល និពន្ធដោយ ហុង វណ្ណសុធីរ និងរឿងឡានឈ្នួល និពន្ធដោយ លឹម ផាន់ណា ។ ជ័យលាភីលេខ៣ រឿងស្បែកជើងលោកប៉ាទិញឱ្យ និពន្ធដោយ ជឿន គឹមហេង និងរឿង ចុងប៉ាកកា និពន្ធដោយ សោម នីសោភា ។ រីឯផ្នែកកំណាព្យជ័យលាភីលេខ១ រឿងស្មៅលម្អ និពន្ធដោយ ប៉េង សំរិទ្ធ ។ ជ័យលាភីលេខ២ រឿងប៉ាគេឪខ្ញុំ និពន្ធដោយ វ៉ាន់ សារ៉េត ។ ជ័យលាភីលេខ៣ រឿងចាបចឹកកញ្ចក់ និពន្ធដោយ រ៉េត សារ៉ុន។
គួររំលឹកថា ការប្រកួតប្រជែងនឹងចាប់ទទួលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ជាកំណត់ និងប្រកាសលទ្ធផលនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ។ បេក្ខជនមានចំណាប់អារម្មណ៍អាចអានសេចក្តីណែនាំ និងផ្ញើស្នាដៃតាមរយៈសារអេឡិកត្រូនិក (អ៊ីម៉ែល) Ratanacheng168@gmail.com ព័ត៌មានបន្ថែមទាក់ទងទូរស័ព្ទលេខ ០១០ ៦០០ ៨៤៨ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សានៅក្នុងវិស័យវិទ្យាសាស្រ្ត និងវិស្វកម្ម ក្នុងការបានទៅហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

វិទ្យាស្ថាន NTTI ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2026
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាសចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ឱកាសអាហារូបករណ៍សម្រាប់បុគ្គលិកអប់រំពិសេស បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2026
តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC), ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខភាពដើម្បីទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់គ្រូឧទ្ទេសបុគ្គលិកអប់រំ នៅវិទ្យាស្ថានជាតិ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្តល់អាហារូបករណ៍ ១០០% និងឱកាសការងារចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យបូណាម៉ារី (BMU)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2026
ជាឱកាសសម្រាប់យុវជនសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































