ភ្នំពេញ៖ ដំណាក់កាលនៃការរាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ នៅកម្ពុជាគិតពីខែមករាដល់ខែមិថុនាឆ្នាំ២០២១ អ្នកជំនាញសុខភាពផ្លូវចិត្តនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានឱ្យដឹងថា អ្នកស្វែងរកសេវាប្រឹក្សាសុខភាពផ្លូវចិត្តមានការកើនឡើងខ្ពស់បីដងបើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំកន្លងទៅ។ កំណើននៃការស្វែងរកសេវាប្រឹក្សាយោបល់នេះបណ្តាលមកពីមនុស្សគិតច្រើន ព្រួយបារម្មណ៍ បាត់បង់ប្រាក់ចំណូល និងមានជំងឺធ្លាក់ទឹកចិត្ត ខណៈស្ថានភាពមិនច្បាស់លាស់នៃកូវីដ-១៩ នៅបន្តអូសបន្លាយ។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ មានប្រសាសន៍ថា គិតត្រឹមរយៈពេលប្រាំមួយខែដើមឆ្នាំ២០២១ អ្នកស្វែងរកសេវាប្រឹក្សាសុខភាពផ្លូវចិត្តកើនឡើងរហូតដល់១,៧៩៤នាក់ ក្នុងនោះមានមានស្រ្តី១,១២៤នាក់ និងបុរសមាន៦៧០នាក់។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានឱ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃមានអ្នកទៅប្រឹក្សាយោលបល់សុខភាពជំងឺផ្លូវចិត្តតាមរយៈទូរស័ព្ទដៃ និងអនឡាញមានប្រមាណហាសិបនាក់ ហើយករណីកើនឡើងនេះបណ្តាលមកពីឥទ្ធិពលនៃជំងឺកូវីដ-១៩ បង្កឱ្យមានភាពភ័យខ្លាច ប៉ះពាល់ដល់ការងារ បាត់បង់ប្រាក់ចំណូល និងធុញថប់អារម្មណ៍ដោយសារការបិទខ្ទប់ក្នុងផ្ទះជាដើម។
“ធ្លាក់ទឹកចិត្តជាជំងឺផ្លូវចិត្តមួយដែលអ្នកជំងឺចូលចិត្តគិតច្រើន គិតពីរឿងអតីតកាល គិតពីហេតុការណ៍ដែលធ្លាប់កើតឡើង បន្ទោសខ្លួនឯង តូចចិត្ត អន់ចិត្ត ហើយអ្នកជំងឺស្ដាយពីរឿងអ្វីដែលកើតឡើង ឬអ្វីមួយដែលបានបាត់បង់ទៅ”
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា
អ្នកឯកទេសសុខភាពផ្លូវចិត្តរូបនេះបានបន្ថែមថា ជំងឺផ្លូវចិត្តអាចព្យាបាលតាមវិធីវេជ្ជសាស្រ្ត និងវិធីមិនមែនវេជ្ជសាស្ត្រ។ ព្យាបាលដោយប្រើប្រាស់ថ្នាំដើម្បីឱ្យមានការត្រឡប់ទៅសភាពធម្មតាវិញ និងឱ្យមានតុល្យភាពជាតិគីមីនៅក្នុងខួរក្បាល ដោយសារអាការៈធ្លាក់ទឹកចិត្តអាចបណ្ដាលពីសារធាតុគីមីនៅក្នុងខួរក្បាលមានការកើនឡើងខ្ពស់។ ចំណែកវិធីសាស្ត្រមិនមែនវេជ្ជសាស្រ្ត អ្នកជំងឺត្រូវប្រឹក្សាយោបល់បញ្ហាសុខភាពផ្លូវចិត្តដោយយកចិត្តទុកដាក់ពីអ្នកជំនាញ ប៉ុន្តែត្រូវការរយៈពេលយូរស្របទៅតាមដំណាក់កាល។ គួរបញ្ជាក់ថា អង្គការ TPO បានរៀបចំសេវាប្រឹក្សាយោបល់សុខភាពផ្លូវចិត្តតាមប្រព័ន្ធអនឡាញ និងតាមទូរស័ព្ទដោយឥតគិតថ្លៃជាសាធារណៈក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ អង្គការ TPO កម្ពុជាបង្កើតឡើងនៅឆ្នាំ១៩៩៤ បានព្យាបាលអ្នកជំងឺសុខភាពផ្លូវចិត្តប្រហែលជាង២០ម៉ឺននាក់។ ជំងឺធ្លាក់ទឹកចិត្តត្រូវបានអង្គការសុខភាពពិភពលោក ព្យាករណ៍ថា នឹងក្លាយជាឃាតករសម្លាប់មនុស្សដោយស្ងៀមស្ងាត់ច្រើនជាងគេនៅលើពិភពលោក៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2023
សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2025
កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុងប្រកាសពីការផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការ ឬបុគ្គលដែលស្ថិតនៅក្នុងតំណែងជាថ្នាក់ដឹកនាំក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2023
វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2026
ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2024
សម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ឆ្នាំង មានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសយុវជនឱ្យចូលសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើនសរុបចំនួន ៦៦០កន្លែង។

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2026
ជាឱកាសសម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាសជ្រើសរើសបេក្ខជនចំនួន ៤០នាក់ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ សម្រាប់ជំនាន់ទី៧



































































