បច្ចុប្បន្នបណ្តាញសង្គម Telegram កំពុងក្លាយកម្មវិធីទំនាក់ទំនងដ៏ពេញនិយមជាប់ចំណាត់ថ្នាក់លេខ១១ មានអ្នកប្រើប្រាស់ប្រមាណជាង ៥០០លាននាក់ជារៀងរាល់ថ្ងៃទូទាំងសកលលោក។ លោក Pavel Valerievich Durov ជនជាតិរុស្ស៊ីជាស្ថាបនិកនៃបណ្តាញសង្គមល្បីឈ្មោះមួយនេះ ត្រូវបានសាធារណជនចាត់ទុកជាមហាសេដ្ឋីមានទ្រព្យសម្បត្ដិសរុបរហូតទៅដល់ ១៧.២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Bloomberg ។
លោក Pavel Valerievich Durov កើតនៅថ្ងៃទី១០ ខែតុលាឆ្នាំ១៩៨៤ នៅក្នុងទីក្រុង St.Petersburg និងបានទៅរស់នៅក្នុងទីក្រុង Turin ប្រទេសអ៊ីតាលីជាកទីន្លែងដែលឪពុករបស់លោកធ្វើការ និងបានវិលត្រឡប់ទៅប្រទេសរុស្សីវិញនៅអាយុដប់ប្រាំពីរឆ្នាំ។ លោកបានរៀនសរសេរកូដតាំងពីក្មេងមកម្ល៉េះដោយមានបងប្រុសឈ្មោះ Nikolai Durov ជាអ្នកបង្រៀន។ ឪពុករបស់លោក Pavel Durov ជាបណ្ឌិតផ្នែកភាសាបុរាណ (Philology) ធ្វើការនៅប្រទេសអ៊ីតាលី។
អាយុដប់មួយឆ្នាំកុមារ Pavel Durov បានបង្កើតហ្គេមវីដេអូមួយដោយប្រើយុទ្ធសាស្ត្រមានឈ្មោះថា Lao Unit។ ក្រោយមកបងប្អូនទាំងពីរបានបង្កើត VKontakte ឬហៅកាត់ខ្លីថា VK ដែលជាបណ្តាញសង្គមពេញនិយមនៅក្នុងប្រទេសរុស្ស៊ី។ បណ្តាញសង្គមមួយនេះទទួលបានជោគជ័យនិងទាក់ទាញអ្នកប្រើប្រាស់រាប់លាននាក់យ៉ាងឆាប់រហ័ស ហើយក្លាយជាបណ្តាញសង្គមធំជាងគេនៅក្នុងប្រទេសរុស្ស៊ី។ ក៏ប៉ុន្តែ VK ចាប់ផ្តើមមានបញ្ហាជាមួយរដ្ឋាភិបាលរុស្ស៊ីចាប់ពីឆ្នាំ២០១១ ព្រោះវាបានក្លាយជាទីកន្លែងសម្រាប់អ្នកប្រើប្រាស់រិះគន់រដ្ឋាភិបាល។

ក្រោយមកភាគហ៊ុនភាគច្រើនរបស់ VKontakte ត្រូវបានប្រមូលទិញយកដោយក្រុមហ៊ុនវិនិយោគិន Mail.ru ដែលជាក្រុមហ៊ុនមានទំនាក់ទំនងជិតស្និតជាមួយវិមានក្រឹមឡាំង ។ លោក Pavel Durov បានបាត់បង់សិទ្ធិអំណាចក្នុងការគ្រប់គ្រង VK បន្តិចម្ដងៗរហូតដល់គាត់ត្រូវលក់ភាគហ៊ុនគាត់ទាំងអស់ក្នុងតម្លៃប្រមាណបីរយលានដុល្លារ ហើយគេចខ្លួនចេញពីប្រទេសរុស្ស៊ីក្រោយមានទំនាស់កាន់តែខ្លាំងជាមួយរដ្ឋាភិបាលរុស្ស៊ី។
លោក Pavel Durov និងបងប្រុសលោករួមជាមួយបុគ្គលិក VKontakte មួយចំនួនបានទៅរស់នៅទីក្រុង New York ចាប់ផ្តើមបង្កើតកម្មវិធីផ្ញើរសារ Telegram ចាប់តាំងពីចុងឆ្នាំ២០១២ និងចេញជារូបរាងនៅខែសីហាឆ្នាំ២០១៣ ហើយបានក្លាយជាកម្មវិធីផ្ញើសារដ៏ល្បីមួយដែលមានអ្នកប្រើប្រាស់ជាង៥០០លាននាក់ជុំវិញពិភពលោក។
រយៈពេលប្រាំបីឆ្នាំគិតមកត្រឹមឆ្នាំ២០២១ បុរសវ័យសាមសិបប្រាំមួយឆ្នាំរូបនេះ ទទួលជោគជ័យយ៉ាងខ្លាំងលើការងារអភិវឌ្ឍន៍បច្ចេកវិទ្យាតេឡេក្រាម។ លោក Pavel Durov កំពុងវិនិយោគលុយរហូតដល់ទៅ ១.៧ពាន់លានដុល្លារដើម្បីបង្កើត Telegram Open Network ដែលជាមុខងារបន្ថែមពីលើ Telegram ដោយបញ្ចូលជាមួយនឹងមុខងារចាយលុយតាមរយៈអនឡាញ។

ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2024
ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសកាណាដា ពីកម្មវិធី SEED-2
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2026
កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2026
អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/07/2023
សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2023
ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2026
ឱកាសទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សាជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/09/2025
មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































