ភ្នំពេញ – វ័យជំទង់ គឺស្ថិតនៅក្នុងដំណាក់កាលសំខាន់នៃការសិក្សា លូតលាស់ ស្មារតី សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ។ ជាការកត់សម្គាល់ មនុស្សស្ថិតនៅក្នុងវ័យនេះ ភាគច្រើនតែជួបជាមួយបញ្ហានៅក្នុងអារម្មណ៍ ដូចជាព្រួយបារម្មណ៍ទៅលើការសិក្សា គ្រួសារ មិត្តភក្តិ និងបញ្ហាជាច្រើនទៀត។ បញ្ហាទាំងអស់នោះនឹងបង្កឱ្យពួកគេជួបនូវវិប្បត្តិផ្លូវចិត្ត រហូតឈានដល់ការសម្លាប់ខ្លួនក៏មាន។ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជានាយកមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ បង្ហាញអំពីអាការះមួយចំនួនរបស់មនុស្សវ័យជំទង់ ដែលគួរទៅជួបជាមួយអ្នកជំនាញសុខភាពផ្លូវចិត្តជាបន្ទាន់
១. ឈឺចាប់ផ្លូវកាយ៖ នៅពេលដែលក្មេងជំទង់ទទួលរងបញ្ហាច្រើន ធ្វើឱ្យសុខភាពផ្លូវកាយកាន់តែធ្វើទុក្ខខ្លាំង វាធ្វើឱ្យមានអាការៈមួយចំនួនដូចជា ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ស្ងួតមាត់ រោយករ ឈឺក្រពះ ឬក្អួតចង្អោរជាដើម ។ អាការៈទាំងនេះបើសិនជាព្យាបាលលក្ខណៈផ្លូវកាយហើយនៅតែមិនជាសះស្បើយ នោះវាអាចបណ្ដាលមកពីបញ្ហាផ្លូវចិត្តហើយ។
២. អារម្មណ៍ផ្លាស់ប្ដូរលឿន៖ បញ្ហាផ្ទាល់ខ្លួន គ្រួសារ មិត្តភកិ្ត និងជាពិសេសការសិក្សាដែលធ្វើឱ្យសិស្សានុសិស្សមានការគិតច្រើន ព្រួយបារម្មណ៍ខ្លាំង និងស្រ្តេស ។ ជាធម្មតាជំងឺផ្លូវចិត្តណាក៏ធ្វើឱ្យមនុស្សភ័យព្រួយ បារម្មណ៍គិតទុកជាមុន អារម្មណ៍តានតឹងនៅក្នុងខ្លួន ឆេវឆាវ និងមានអ្នកខ្លះមានអារម្មណ៍គិតខ្លីទៀតផង។ សញ្ញាទាំងនេះតែកើតមានញឹកញាប់ជាមួយមនុស្សវ័យជំទង់ ដូច្នេះមនុស្សជុំវិញខ្លួនគួរព្យាយាមយល់ពីពួកគេឱ្យបានច្រើន។

៣. អាកប្បកិរិយាប្រែប្រួលប្លែក៖ ជំងឺផ្លូវចិត្តជាជំងឺខួរក្បាលដែលគួរផ្សំមានរឿងរ៉ាវអាក្រក់ល្អជាច្រើន។ អាកប្បកិរិយាប្លែកៗដូចជាចូលចិត្តនៅម្នាក់ឯង ចូលចិត្តនៅកន្លែងស្ងាត់ៗ ឬអាកប្បកិរិយារបស់ពួកគាត់ចូលចិត្តមើលរឿង ឬស្ដាប់បទចម្រៀងកម្សត់ៗដោយគ្មានមូលហេតុជាដើម ។ ចំណែកឯការបរិភោគចំណីអាហារក៏មានការផ្លាស់ប្ដូរ អ្នកខ្លះញ៉ាំច្រើន អ្នកខ្លះញ៉ាំតិចតួច។ ការប្រែប្រួលនូវបញ្ហាទាំងនេះ តែងកើតមានលើសិស្សានុសិស្ស ឬមនុស្សក្នុងវ័យជំទង់ ដែលនេះគឺជាសញ្ញានៃជំងឺផ្លូវចិត្តណាមួយ។
៤. បញ្ហាដំណេក គេងមិនលក់៖ អ្នកខ្លះគេងមិនលក់ អ្នកខ្លះគេងលក់ប៉ុន្តែយល់សប្តិច្រើន ឯអ្នកខ្លះទៀតមានអាការៈមមើរជាដើម។ បញ្ហាទាំងនេះ មនុស្សគ្រប់គ្នាតែងជួបប្រទះ ពិសេសមនុស្សនៅក្នុងវ័យជំទង់បើជួបបញ្ហានេះ បញ្ជាក់ថា បញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគាត់មិនល្អនោះទេ។ នៅពេលដែលគេងមិនបានគ្រប់គ្រាន់ធ្វើឱ្យថាមពលធ្លាក់ចុះ និងប៉ះពាល់ទៅដល់សុខភាពផ្លូវកាយផងដែរ។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បញ្ជាក់ថា បើមានសញ្ញាទាំងបួននេះបង្ហាញថាមនុស្សវ័យជំទង់ត្រូវស្វែករកអ្នកជំនាញ ឬទៅជួបប្រឹក្សាយោបល់ផ្លូវចិត្តជាបន្ទាន់ ពីព្រោះថាសុខភាពផ្លូវចិត្តមិនអាចយកអ្វីមកវាស់វែងបាននោះឡើយ។ លើសពីនេះ មនុស្សដែលនៅជុំវិញខ្លួនពួកគេដូចជាឪពុកម្ដាយត្រូវស្វែងយល់ និងតាមដានសុខភាពផ្លូវចិត្តពួកគេឱ្យបានញឹកញាប់ ជៀសវាងបង្កឱ្យជំងឺផ្លូវចិត្តណាមួយកាន់តែធ្ងន់ធ្ងរ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2023
ជាឱកាសសម្រាប់ប្អូនៗជាសិស្សថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេសប្អូនៗដែលចង់រៀនខាងមេកានិក) ពេលនេះ មានការផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/06/2026
នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើកទទួលពាក្យឱ្យចូលសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2025
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

រៀនជំនាញបច្ចេកទេស ១៣ជំនាញ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2026
សម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការសិក្សាជំនាញបច្ចេកទេស ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសសិស្សឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទៅលើ ១៣ជំនាញដោយឥតគិតថ្លៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































