លោក ឃ សុខេន ៖ តម្រូវការអ្នករចនាគេហទំព័រមានច្រើន ប៉ុន្តែ​អ្នកជំនាញ​មានតិច

ភ្នំពេញ – បច្ចុប្បន្ន​ស្ទើរ​តែ​គ្រប់​អាជីវកម្ម ក្រុមហ៊ុន អង្គការ ឬស្ថាប័ន​ការងាររដ្ឋ សុទ្ធសឹងតែ​មានគេហទំព័រ​​ផ្ទាល់ខ្លួន​ សម្រាប់​ផ្តល់ឬបង្ហាញព័ត៌មានពី​សេវាកម្ម ឬសកម្មភាពរបស់ខ្លួន​ទៅ​កាន់សាធារណជន​នៅលើប្រព័ន្ធអ៊ីនធឺណេត ។

ដូច្នេះ​គេមើលឃើញថា តម្រូវការអ្នករចនាគេហទំព័រមានច្រើន ប៉ុន្តែ​អ្នកជំនាញ​លើកិច្ចការនេះ​នៅមានតិចនៅ​ឡើយ។ នេះបើតាមលោក ឃ សុខេន អ្នកជំនាញ​​រចនាគេហទំព័រ ។

អ្នកមានបទប្រមាណជិត ១០ឆ្នាំលើការងារ​​រចនាគេហទំព័រ មាននិយាយថា បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​លោក​បម្រើ​ការងារ​កំពុង​ត្រូវ​ការ​អ្នក​រចនាគេហទំព័រ​ជាច្រើន​សម្រាប់​អតិថិជន ប៉ុន្តែ​លោកពិបាក​នឹង​រកអ្នកជំនាញ​ដើម្បីធ្វើការងារនេះ។

តាមលោក ឃ សុខេន ការ​រចនាគេហទំព័រ​​ ​គឺត្រូវបែងចែកជាពីរ ទី១ គឺជា​គេហទំព័រគ្រាន់តែផ្តល់ព័ត៌មាន​ទៅ​កាន់សាធារណជន និងទី២ ជាគេហទំព័រប្រភេទ Web Application ដែលមាន​បញ្ចូល​ដូចជាការ​កក់បន្ទប់​សណ្ឋាគារ ឬកក់សំបុត្ររថយន្តជាដើម ។ ការរចនាគេហទំព័រ​ប្រភេទទី២នេះ ទៅអនាគត​វានឹងមានតម្រូវ​ការ​ខ្លាំង ប៉ុន្តែ​បច្ចុប្បន្ននេះ គឺពិបាករកអ្នកជំនាញណាស់។

“បច្ចុប្បន្នបច្ចេកវិទ្យាលឿន ធ្វើឱ្យមនុស្សធ្វើការស្រួល ដូច្នេះអនាគតត្រូវការអ្នកជំនាញច្រើន ប៉ុន្តែពិបាក​ក្នុងការ​រកអ្នកជំនាញ អញ្ចឹងតម្រូវការច្រើន ក៏ប៉ុន្តែពិបាករកអ្នកជំនាញ”

លោក ឃ សុខេន

តើអ្នករចនាគេហទំព័រ គេធ្វើ​ការងារអ្វីខ្លះ? លោក ឃ សុខេន បានបញ្ជាក់ថា ការរចនាគេហទំព័រ គឺជាផ្នែកមួយ​របស់ព័ត៌មានវិទ្យា ដោយ​គេធ្វើការ​រចនា រៀបចំអត្ថបទឱ្យ​សមស្របទៅនឹង​ស្ថាប័ន ឬក៏​ក្រុមហ៊ុន​ ដែលត្រូវ​ការ​បង្កើត​គេហទំព័រនោះ។ ដើម្បីចេះនូវជំនាញ​មួយ​នេះ គេ​ត្រូវ​ប្រើរយៈពេល​៤ឆ្នាំសម្រាប់ការសិក្សាថ្នាក់មហាវិទ្យាល័យ និង​ត្រូវស្វែងរក​បទពិសោធន៍​រយៈពេល​យ៉ាងហោចណាស់​២ឆ្នាំបន្ថែមទៀត​នៅ​តាម​ស្ថាប័ន ឬក្រុមហ៊ុនពាក់ព័ន្ធនឹងជំនាញមួយនេះ។

នៅថ្នាក់មហាវិទ្យាល័យសម្រាប់រយៈពេល​៤ឆ្នាំ និស្សិត​នឹងត្រូវសិក្សា​ពីគណិតវិទ្យាផ្នែកព័ត៌មានវិទ្យា, រៀនអំពី Database (ទិន្នន័យ) ដូចជា SQL Server រួមជាមួយ​នឹង​ភាសា HTML, Java ព្រមទាំង VB និងមុខ​វិជ្ជាមួយ​ចំនួនទៀត។ ក្នុងការសិក្សា​នោះ ភាសាអង់គ្លេស ក៏​ត្រូវ​បានបង្ហាត់ផងដែរ ប៉ុន្តែមិនមែនជាភាសាអង់គ្លេសទូទៅទេ តែជាភាសាអង់គ្លេស​សម្រាប់ព័ត៌មានវិទ្យា។

សម្រាប់យោបល់របស់លោក សុខេន អ្នកដែលចង់ក្លាយខ្លួនជាអ្នកជំនាញ​រចនាគេហទំព័រ ពេលកំពុងសិក្សា គួរ​តែស្វះស្វែងរកស្ថាប័នណាមួយ​ដែល​គេធ្វើការងារពាក់ព័ន្ធនឹង​ការ​រចនាគេហទំព័រដើម្បីចុះធ្វើកម្មសិក្សា ដោយសុំគេចូល​ធ្វើជាអ្នក​ហាត់ការណ៍​ដើម្បីពង្រឹងជំនាញរបស់ខ្លួន។

“អញ្ចឹង​អ្នកដែល​គាត់ចង់ក្លាយជាអ្នករចនាគេហទំព័រ គឺត្រូវរៀនផ្នែកព័ត៌មានវិទ្យា ហើយ​ពេលកំពុងរៀន​នោះ ត្រូវ​តែស្វះស្វែងរកកន្លែងហាត់ការណ៍ឱ្យសមស្របជាមួយ​នឹងជំនាញរបស់ខ្លួន”

លោក ឃ សុខេន

យោង​តាមរបាយការណ៍សន្និបាតរបស់ក្រសួងអប់រំ បានបង្ហាញថា ក្នុងចំណោមនិស្សិត​ដែល​កំពុងសិក្សា​នៅថ្នាក់មហាវិទ្យាល័យ និស្សិត​ដែលចាប់​យកជំនាញ​បច្ចេកវិទ្យាព័ត៌មាន គឺមានប្រមាណតែ ៩ភាគរយប៉ុណ្ណោះ។ ដោយ​ឡែកបើតាមគេហទំព័រជ្រើសរើស​បុគ្គលិកនានានៅក្នុងប្រទេសកម្ពុជា​បាន​បង្ហាញថា អ្នកដែលចេះនូវ​ជំនាញ​រចនាគេហទំព័រ ពួកគេ​អាចទទួលបានប្រាក់បៀវត្សរ៍តិចបំផុត ពី ៤០០ ទៅ ៨០០ដុល្លារសហរដ្ឋអាមេរិក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។