ជំងឺពន្យាដំណាក់កាលគេងកើតពីស្ថានភាពផ្លូវចិត្តផ្លាស់ប្តូរតាមរបៀបរស់នៅ

ភ្នំពេញ – ជំងឺពន្យាដំណាក់កាលនៃការគេង ឬជំងឺក្រគេងកើតមាននៅពេលដែលចង្វាក់នៃការគេងធម្មតាមានការរំខាន។ ជាទូទៅវាកើតមាននៅពេលដែលទម្លាប់​គេងបែបធម្មជាតិរបស់បុគ្គល ផ្លាស់ប្តូរទៅតាមទម្លាប់​នៃសង្គម គឺមានន័យថា មានភាពមិនស្របគ្នារវាងចង្វាក់ធម្មជាតិក្នុងខ្លួនប្រាណ និងកត្តាបរិយាកាសជុំវិញ ហើយជំងឺនេះកើតច្រើនទៅលើមនុស្សពេញវ័យដែលធ្វើឱ្យអ្នកជំងឺងងុយគេងពេលជិតភ្លឺ និងភ្ញាក់ពីគេងនៅពេលជិតថ្ងៃត្រង់។ នេះគឺជាការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ផ្លូវ​ចិត្ត និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្ដរ​វប្បធម៌ (TPO) ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានមានប្រសាសន៍ថា ៖

“ជំងឺនេះកើតមានប្រមាណពី ៧% ទៅ ១៦% នៃមនុស្សពេញវ័យ ដែលគេកត់សម្គាល់ឃើញ និន្នាការនៃការគេងរបស់ពួកគេដូចសត្វទីទុយ មានន័យថាងងុយគេងនាពេលជិតភ្លឺ នៅម៉ោង២ ឬ ៣ ឬ ៤ ព្រឹក”

អ្នកជំនាញខាងឯកទេសនៃជំងឺផ្លូវចិត្តរូបនេះ បញ្ជាក់ថា ការភ្ញាក់ពីព្រឹក នាំឱ្យគេងមិនគ្រប់គ្រាន់ ងងុយគេងពេលថ្ងៃ ហើយលទ្ធផលការសិក្សា និងការងារមានការថយចុះផងដែរ។ ការគេងមិនគ្រប់គ្រាន់នាពេលយប់ ដោយសារអ្នកជំងឺតែងតែញ៉ាំកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំងដើម្បីខ្លួនឯងមិនងងុយគេងក្នុងម៉ោងរៀន ឬម៉ោងធ្វើការ។

លោកវេជ្ជបណ្ឌិត បានបន្តថា ជួនកាលអ្នកជំងឺតែងតែរកជំនួយក្នុងការគេង ដូចជា ញ៉ាំថ្នាំ ឬញ៉ាំសុរាដែលសារធាតុទាំងនេះវាកាន់តែធ្វើឱ្យខូចទម្លាប់​ថែមទៀត ហើយក្នុងករណីខ្លះអាចនាំឱ្យគេអាចឈានទៅប្រើសារធាតុញៀនផងដែរ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឱ្យដឹងទៀតថា វាធ្វើឱ្យងងុយគេងពេលថ្ងៃដែលជាហេតុនាំឱ្យការគេងថ្ងៃដោយមិនបានព្រៀងទុក ឬគេងលក់នៅក្នុងការរិយាល័យ ឬក្នុងថ្នាក់សិក្សា ឬការបំពេញការងារមានការថយចុះដែលត្រូវបានគេដាក់ងារថាជាមនុស្សខ្ជិល និងមនុស្សស្ពឹក។

លោកវេជ្ជបណ្ឌិតថា មូលហេតុនៃជំងឺនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ តែគេអាចកត់សំគាល់ឃើញថាការធ្វើការងារខុសវេនពីថ្ងៃទៅយប់ពីយប់ទៅថ្ងៃ ការខ្វះខាតពន្លឺនាពេលព្រឹក និងការរងពន្លឺច្រើនពេកនៅពេលល្ងាចដូចជាការនិយមលេងទូរសព្ទ័ ឬអ៊ីនទើណែតរហូតដល់យប់ជ្រៅ និងការផ្លាស់ទីពីទ្វីបមួយទៅទ្វីបមួយដែលមានម៉ោងពេលខុសគ្នាខ្លាំង។

ជារួមមក លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានលើកឡើងទៀតថា ប្រសិនបើសមាជិកគ្រួសារ មិត្តភក្តិ ឬខ្លួនឯងកំពុងមានបញ្ហាទាក់ទងនិងការគេងបែបនេះ សូមមេត្តាស្វែងរកការពិគ្រោះពីវេជ្ជបណ្ឌិតជំនាញឱ្យបានទាន់ពេលវេលា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...