ជំនាញ​ដឹកជញ្ជូនផ្លូវគោក ជាជំនាញ​ដែលមាន​តម្រូវ​ការ​ច្រើន​នាពេល​អនាគត

ភ្នំពេញ – បើមើលពីទិដ្ឋាភាពពាណិជ្ជកម្មរបស់ប្រទេស​កម្ពុជា បច្ចុប្បន្ន​ទំនិញស្ទើរតែ​៩០ភាគរយ ត្រូវ​គេជ្រើសរើស​មធ្យោបាយដឹកជញ្ជូន​​តាម​រយៈ​ផ្លូវគោក ។ ចំណុចនេះ ធ្វើ​ឱ្យ​ការ​ដឹកជញ្ជូនតាមផ្លូវគោកក្លាយជា​ឆ្អឹងខ្នងដ៏​សំខាន់ សម្រាប់សេដ្ឋកិច្ចជាតិ។

ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និង​ដឹកជញ្ជូន មើល​ឃើញថា ទីផ្សារ​ការងារ​លើវិស័យ​ដឹកជញ្ជូនផ្លូវគោក គឺមានភាពទូលំទូលាយនៅឡើយ ព្រោះថា នៅពេលបច្ចុប្បន្ននេះ ទាំងស្ថាប័នរដ្ឋ ក៏ដូចជាស្ថាប័នឯកជន​កំពុងតែខ្វះខាត​ធនធានមនុស្ស​ខាងផ្នែកនេះយ៉ាងច្រើន។

– ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូនផ្លូវគោក

“ទីផ្សារ​ការងារលើវិស័យដឹកជញ្ជូនផ្លូវគោក​នេះ គឺមាន​ភាពទូលំទូលាយណាស់ មិន​ថា​នៅ​ក្រសួងស្ថាប័នរដ្ឋ ដែលកំពុងខ្វះខាត និងនៅមានគ្រឹះស្ថានសាធារណៈផ្សេងៗ ដូចជា​រដ្ឋករស្វយ័តដឹកជញ្ជូនតាមរាជធានីខេត្ត ហើយ​ក៏​មានក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ​ទៀតជា​ច្រើន“

តើជំនាញដឹកជញ្ជូនផ្លូវគោកផ្តោតលើអ្វីខ្លះ?

បើយោង​តាម​គេហទំព័ររបស់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ជំនាញដឹកជញ្ជូនផ្លូវគោក​នេះ គឺផ្តោតទៅលើ​ការ​រៀបចំ​ប្រព័ន្ធដឹកជញ្ជូន​, ការវិភាគថ្លៃ-អត្ថប្រយោជន៍, បទបញ្ញាត្តិនៃសេដ្ឋកិច្ច​ដឹកជញ្ជូន, ការវាយតម្លៃសេដ្ឋកិច្ច និង​ដំណើរការ​នៃសេដ្ឋកិច្ច និង​គម្រោង​សមាហរណកម្មដឹកជញ្ជូនជាដើម។

ក្រោយ​បញ្ចប់​ការ​សិក្សា​លើជំនាញនេះ បើ​តាម​ការ​បញ្ជាក់របស់​ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកដឹកជញ្ជូន នៃក្រសួងសាធារណការ និង​ដឹកជញ្ជូន សិស្ស​និស្សិតអាច​ចូល​បម្រើ​ការងារ​នៅ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ឬក៏នៅ​អាកាសចរណ៍ស៊ីវិល, ក្រុមហ៊ុនដឹកជញ្ជូន ឬក៏​បម្រើ​ការងារនៅ​តាម​ផែស្ងួតជាដើម ដោយ​បំពេញ​ការងារ​ជាអ្នកប្រឹក្សា​យោបល់ផ្នែកដឹកជញ្ជូន, ប្រតិបត្តិករដឹកជញ្ជូន, អ្នកវិភាគផ្នែកដឹកជញ្ជូន និង​ជាអ្នក​រៀបចំផែនការ​ផ្នែកដឹកជញ្ជូនជាដើម។

ដើម្បីអាច​ចូលរៀន​ជំនាញមួយនេះបាន សិស្សនិស្សិតត្រូវចេះជំនាញមូលដ្ឋានដូចជា ព័ត៌មានវិទ្យា, រូបវិទ្យា, គណិតវិទ្យា, បរិស្ថានដឹកជញ្ជូន, ទ្រឹស្តីយានយន្ត និងគំនូរបច្ចេកទេស​ផ្សេងៗ​ទៀត។

យ៉ាងណាក៏ដោយ​ជាមតិរបស់ ឯកឧត្តមអគ្គនាយកដឹកជញ្ជូន សិស្សនិស្សិត​មុននឹងចូលបម្រើការងារអ្វីមួយ ​ត្រូវ​មើលទៅលើមុខវិជ្ជាដែលត្រូវរៀន ហើយត្រូវត្រៀមខ្លួនជាស្រេចដើម្បីរៀន​នូវ​មុខ​ជំនាញនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...