ភ្នំពេញ- កំណែទម្រងវិស័យអប់រំនៅកម្ពុជា បានរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយសមត្ថភាពប្រកួតប្រជែងនៅក្នុងតំបន់ និងលើសកលលោក ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួមកសាងអភិវឌ្ឍប្រទេសជាតិ ។ នេះជាការលើកឡើងរបស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ លើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិឆ្នាំ២០២១-២០២២ កាលពីដើមសប្តាហ៍កន្លងទៅនេះ។

លោកជំទាវ បាន ស្រីមុំ មានប្រសាសន៍ថា វាជាប្រវត្តិសាស្រ្តសម្រាប់ខេត្តប៉ៃលិនដែលមិនធ្លាប់មានពីមុន ដែលមានសិស្សរហូតដល់ចំនួន៦នាក់ បានជាប់និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីពេលថ្មីៗនេះ។ លោកជំទាវថា ទាំងនេះ គឺដោយសារតែមានការយកចិត្តទុកដាក់ របស់លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា ក្នុងការផ្ទេរចំណេះដឹងដល់សិស្សានុសិស្សប្រកបដោយគុណភាព។
ជាមួយគ្នានេះ អភិបាលខេត្តប៉ៃលិន ក៏បានលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែបន្តការសិក្សាទៅមុខទៀត ហើយប្រសិនបើគ្មានថវិកាសម្រាប់បន្តការសិក្សា អាជ្ញាធរខេត្តជួយដោះស្រាយ។

– លោកជំទាវ បាន ស្រីមុំ
“សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីអនាគតរបស់ខ្លួន និងប្រទេសជាតិ ហើយប្រសិនសិស្សគ្មានលទ្ធភាពបន្តការសិស្សានៅសកលវិទ្យាល័យ សូមទាក់ទងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីស្វែងរកអាហារូបករណ៍ផ្តល់ជូន“
បើតាមការលើកឡើងរបស់ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ ខេត្តប៉ៃលិនមានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន៤៩៥នាក់ ក្នុងនោះមានស្រី ២៧០នាក់ ដោយបែងចែកជា២មណ្ឌលប្រឡង និងមាន២១បន្ទប់ ។ ចំពោះលទ្ធផលបេក្ខជនប្រឡងជាប់មានចំនួន ៣២៥នាក់ ស្មើនឹង ៦៧,៧០% ក្នុងនោះមាននិទ្ទេស A ចំនួន ៦នាក់, និទ្ទេស B ៦នាក់, និទ្ទេស C ៣៥នាក់, និទ្ទេស D ១២០នាក់ និងនិទ្ទេស E ចំនួន ១០៥នាក់។

គួរបញ្ជាក់ដែរថា ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អភិបាលខេត្តប៉ៃលិនបានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ទាំង៦នាក់ ដោយម្នាក់ៗទទួលបានម៉ូតូ ១គ្រឿង, សិស្សជាប់និទ្ទេស B ទទួលបានថវិកាម្នាក់ៗចំនួន ៤០ម៉ឺនរៀល, សិស្សជាប់និទ្ទេស C ទទួលបានថវិកាចំនួន ៣០ម៉ឺនរៀល, សិស្សជាប់និទ្ទេស D និង E ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល។ ចំណែកលោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀលផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2025
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2026
ឱកាសសម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិតពីតំបន់អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2025
សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































