ចំណង់ចំណូល​ចិត្ត​ធ្វើ​ម្ហូបតាំងពី​កុមារ ជំរុញ​ឱ្យ​យុវជន ណុប បូណា ចាប់យកជំនាញ​ផលិតកម្ម​ម្ហូបអាហារ

ចូលចិត្តធ្វើម្ហូប ធ្វើនំ និងតុបតែងលម្អអាហារ​ គឺជា​ចំណង់ចំណូលចិត្ត​របស់​យុវជន ណុប បូណា តាំងពីកុមារភាព ។ ចំណង់ចំណូល​ចិត្ត​មួយ​នេះ បាន​នាំ​ឱ្យ​ បូណា សម្រេច​ចិត្ត​ចាប់យកជំនាញ​ផលិតកម្ម​ម្ហូប​អាហារ ដោយ​គេ​រំពឹងថា ទៅថ្ងៃអនាគត នឹង​អាច​ក្លាយ​ជា​ចុងភៅ​ដ៏​ចំណាន​មួយ​រូប។

បច្ចុប្បន្ន​យុវជន ណុប បូណា កំពុង​រៀន​ឆ្នាំទី២ នៃជំនាញ​ផលិតកម្ម​ម្ហូប​អាហារ​នៅ​វិទ្យាស្ថាន PSE ហើយ​ក៏​កំពុង​ហាត់ការ​លើ​ជំនាញ​មួយ​នេះ​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានីភ្នំពេញផងដែរ។ ត្បិត​តែ​រៀនត្រឹម​ឆ្នាំ​ទី២មែន ប៉ុន្តែ បូណា អាច​ចម្អិន​អាហារពេលព្រឹកជាមុខ ទាំងអាស៊ី និង​អឺរ៉ុប។

ការចាប់យកជំនាញ​ដែលខ្លួន​ឯង​ពេញ​ចិត្ត​នេះ បានធ្វើ​ឱ្យ​យុវជន ណុប បូណា អភិវឌ្ឍ​មុខ​ជំនាញមួយ​នេះ​យ៉ាងខ្លាំង ហើយ​ពេល​នេះ គេ​ក៏​កំពុង​ចាប់អារម្មណ៍ ចំពោះការរៀនធ្វើនំខេកទៀតផង ព្រោះតែនំប្រភេទនេះតម្រូវឱ្យមានភាពច្នៃប្រតិដ្ឋចេះតុបតែងទៅតាមចំណង់ចំណូលចិត្តអតិថិជន ដែលជាហេតុអាចឱ្យ បូណា អភិវឌ្ឍនូវភាពច្នៃប្រតិដ្ឋបានជាប្រចាំ។

យុវជន ណុប បូណា

“ជ្រើសយកជំនាញ ផលិតកម្មម្ហូបអាហារ ខ្ញុំពុំមានចិត្តស្ដាយក្រោយនោះទេ ព្រោះខ្ញុំស្រឡាញ់ជំនាញនេះដោយចេញពីចិត្ត”

តាមពិតទៅការ​ជ្រើសរើស​យក​ជំនាញ​ផលិតកម្ម​ម្ហូបអាហារ របស់ បូណា មិន​ទទួលបាន​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​នោះ​ឡើយ ព្រោះតែពេលនោះ ក្រុម​គ្រួសារ​របស់​ បូណា កំពុង​ជួប​នូវ​ស្ថានភាពលំបាកខាងជីវភាព ដូច្នេះ​ពួក​គាត់​ចង់​ឱ្យ​ បូណា ចូល​ធ្វើ​ការងារ​រោងចក្រ ដោយ​​បោះបង់​ចោល​ការ​ចូលរៀន​ជំនាញ ដើម្បី​ទទួល​បាន​ប្រាក់​ខ្លះ​មក​ជួយ​ផ្គត់ផ្គង់ជីវភាព។ ប៉ុន្តែ បូណា នៅតែជំនះជាមួយ​ក្រុម​គ្រួសារក្នុង​ការ​ចូលរៀន​ជំនាញ រហូតដល់មានការឈ្លោះប្រកែកគ្នា​ថែមទៀត។

យុវជន ណុប បូណា ​

” ខ្ញុំធ្លាប់អន់ចិត្ត ពេលនឹកដល់ស្ថានភាពខ្លួនឯងម្តងៗ  ដែលមិនមានការគាំទ្រ ពេញលេញ ប៉ុន្តែខ្ញុំនៅតែគាំទ្រខ្លួនឯង និងពិភាក្សាទៅកាន់អ្នកដែលខ្ញុំគិតថា គាត់អាចយល់ពីខ្ញុំ តួយ៉ាង ដូចជាម្តាយជាដើម “

 យ៉ាងណាក៏ដោយ ក្រោយ​ពី​បាន​ចូល​រៀន​ជំនាញ​​នៅ​វិទ្យាស្ថាន PSE នៃអង្គការ​ដើម្បី​ភាពញញឹម នៃកុមារ ពេលនេះ បូណា ទទួលបាន​នូវ​ចំណេះ​ដឹង​ជា​ច្រើន ដោយ​មាន​ទាំង​ការ​សិក្សា​ភាសា​អង់គ្លេស បំណិនជីវិត ហើយ​ក៏​មាន​ឱកាស​បានចូលបម្រើការងារនៅក្នុងភោជនីយដ្ឋាន ខេម៉ា ឡា ប៉ុស្តិ៍ (Khéma La Poste Restaurant)។

សម្រាប់​ការរៀន​ជំនាញផលិតកម្ម​ម្ហូបអាហារនេះ បើ​តាម យុវជន ណុប បូណា អ្នកដែល​រៀន​ជំនាញ​មួយ​នេះ ត្រូវតែជាប្រភេទមនុស្សដែលមានលក្ខណៈសម្បត្តិល្អ មានភាពអត់ធ្មត់ មានសុខភាពផ្លូវចិត្ត និងផ្លូវកាយល្អ ប្រសើរផងដែរ។

ហេតុអ្វីបានជាជំនាញផលិតកម្ម​ម្ហូបអាហារ ត្រូវ​ការ​មាន​សុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ ? បើតាម បូណា តាមរយៈបទពិសោធន៍ការងារ ហាត់ការ និងការសិក្សា អ្នកដែលមានជំងឺរបេង, ថ្លើម ឬជំងឺផ្សេងៗ គឺគេពុំអនុញ្ញាតឱ្យចូលបម្រើការងារផ្នែក​ម្ហូប​អាហារ​នេះឡើយ ដោយគេគិតគូរអំពីអនាម័យ និងផ្តល់ទំនុកចិត្តដល់ភ្ញៀវដែលមកទទួលសេវាកម្ម។

មួយវិញទៀតបើសិនជា​សុខភាពផ្លូវចិត្តមិនល្អ នោះការផ្តោតទៅលើកិច្ចការនឹងបាត់បង់ ហើយភាពអត់ធ្មត់ក៏ចុះខ្សោយទៅតាមនោះដែរ។ កន្លងមក បូណា បានបន្សាំខ្លួនក្នុងការធ្វើសកម្មភាពដូចជា នៅធ្វើការក្នុងឡដុតនំដែលមានកម្ដៅក្ដៅខ្លាំង, ចិត្តបន្លែ រៀបក្បាលចាន, រៀនភាសាបច្ចេកទេស និងព្យាយាមចងចាំគ្រឿងផ្សំដើម្បីងាយស្រួលពេលយកទៅប្រើប្រាស់។

យុវជន ណុប បូណា

“ជំនាញនេះបានជំរុញឱ្យខ្ញុំកាន់តែយកចិត្តទុកដាក់ចំពោះខ្លួនឯងអំពីសុខភាព ព្រោះបើសុខភាពមិនអំណោយផល ខ្ញុំក៏គ្មានឱកាសបានធ្វើដែរ បើទោះបីជាខ្ញុំចេះជំនាញ។ ខ្ញុំតែងព្យាយាមជៀសចាកពីអាហារដែលប៉ះពាល់សុខភាព និងព្យាយាមហាត់ប្រាណ”

ជាមួយ​គ្នានេះ បូណា រំពឹងថា នៅថ្ងៃអនាគត ខ្លួន​នឹងមានជំនាញល្អមួយដែលអាចជួយខ្លួនឯង និងគ្រួសារបាន។ បូណា ក៏មានបំណង បើកអាជីវកម្មផ្ទាល់ខ្លួនដែរ មានការហ្វេ និងនំប៉័ត ឬអាហារសម្រន់ជាដើម។  បន្ថែមពីនោះ ពេលដែលរៀនចប់ បូណា ក៏ចង់បន្តជំនាញគ្រប់គ្រង ឬទាក់ទងនឹងសិល្បៈ ដើម្បីបណ្តុះនូវភាពម្ចាស់ការ និងការចាត់ចែងការងារ ព្រមទាំងកិច្ចការដែលទាក់ទងនឹងភាពច្នៃប្រតិដ្ឋនានា ដែលជាការបណ្តុះនូវធាតុបន្ថែមលើជំនាញដែល បូណា កំពុងតែរៀនសព្វថ្ងៃនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧