ភ្នំពេញ- នៅពេលបច្ចុប្បន្នបច្ចេកវិទ្យាដើរតួយ៉ាងសំខាន់ទូទាំងពិភពលោករួមទាំងកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍ និងមានតម្រូវការធនធានមនុស្សជាច្រើនទៀត ។ នេះជាការយល់ឃើញរបស់កញ្ញា សុង ម៉ីលិ អតីតសិស្សនិទ្ទេស A នៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១ និងជាបេក្ខភាពអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំសិក្សា២០២២ ។
កញ្ញា សុង ម៉ីលិ បានប្រាប់មកកាន់ AMS ថា កញ្ញាបានប្រឡងជាប់អាហារូបករណ៍រដ្ឋាភិបាលចិន ឬហៅកាត់ថា CSC Type A ឆ្នាំ២០២២ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងប៉េកាំង ។ កញ្ញា ម៉ីលិ បានបន្តថា ដោយសារខ្លួនជាមនុស្សចូលចិត្តសិក្សាស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យា និងចង់ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗដោះស្រាយបញ្ហាផ្សេងៗក្នុងជំនួញ ឬកើតឡើងក្នុងសង្គមបច្ចុប្បន្ន និងការមើលឃើញនូវជ្រុងម្ខាងទៀតដែលកម្ពុជាបានសម្របខ្លួនយ៉ាងលឿនចូលក្នុងឧស្សាហកម្ម៤.០ ជាមូលហេតុធ្វើឱ្យមានកង្វះធនធានមនុស្សផ្នែកបច្ចេកវិទ្យាជាច្រើន។
កញ្ញា សុង ម៉ីលិ
“បច្ចេកវិទ្យាអាចនឹងអភិវឌ្ឍន៍ទៅជាចំណេះដឹងទូទៅសម្រាប់បុគ្គលគ្រប់រូបដូចជា ការការពារទិន្នន័យ ការយល់ដឹងពីសុវត្ថិភាពផ្ទាល់ខ្លួននៅលើបណ្ដាញសង្គមនានា”
យុវតី សុង ម៉ីលិ បានសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍នេះ ព្រោះកញ្ញាចង់បានបទពិសោធន៍ថ្មីដែលអាចអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរ និងចង់ជួយសម្រាលបន្ទុកគ្រួសារក្នុងការចំណាយលើការសិក្សា ក៏ដូចជាផ្ដល់ឱកាសឱ្យខ្លួនឯងស្គាល់នូវសង្គមថ្មី វប្បធម៌ថ្មី និងមានឯករាជ្យភាពលើខ្លួនឯងផងដែរ ។ ជាមួយគ្នានេះ អាហារូបករណ៍ដែល ម៉ីលិ ទទួលបានពិតជាជួយសម្រេចក្ដីស្រមៃនៃការមានឱកាសអភិវឌ្ឍខ្លួនឯង និងសម្រួលបន្ទុកគ្រួសារពិតមែន ព្រោះថា ភាគីអាហារូបករណ៍នឹងគាំទ្រដល់បេក្ខភាពអាហារូបករណ៍ដូចជា ថ្លៃសិក្សារយៈពេល៤ឆ្នាំ ផ្ដល់ជូនកន្លែងស្នាក់នៅ ប្រាក់ខែប្រចាំខែ និងធានារ៉ាប់រងសុខភាព ប៉ុន្តែក្នុងករណីនេះ បេក្ខជនត្រូវរ៉ាប់រងថ្លៃសំបុត្រយន្តហោះទៅវិញទៅមកដោយខ្លួនឯង។

កញ្ញា សុង ម៉ីលិ បានបន្ថែមថា បេក្ខជនដែលមានបំណងដាក់ពាក្យអាហារូបករណ៍ចិននេះ និស្សិតតម្រូវឱ្យមានលិខិតឆ្លងដែន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រត្តិបត្រពិន្ទុ(ពិន្ទុនៃឆមាសសិក្សានៅថ្នាក់វិទ្យាល័យ) មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និងលិខិតកម្រិតភាសាចិន ឬហៅថា HSK ចាប់ពី៣ឡើងទៅ និងតម្រូវឱ្យមាន Personal Statement ឬ Motivation Letter លើសពីមួយទំព័រ ព្រមទាំងលិខិតប្រវត្តិរូបសង្ខេបដែលសរសេរជាភាសាខ្មែរ និងជាភាសាអង់គ្លេសប្រកបដោយការយកចិត្តទុកដាក់ និងឱ្យបានត្រឹមត្រូវ ។
បេក្ខភាពអាហារូបករណ៍រូបនេះបានបន្តថា និទ្ទេសសិក្សានៃថ្នាក់វិទ្យាល័យក៏ជាផ្នែកមួយជួយឱ្យការដាក់ពាក្យមានភាពប្រសើរដែរ ដែលអាចឈានដល់ការសម្រេចចិត្តជ្រើសរើសរបស់ភាគីអាហារូបករណ៍ ។ កញ្ញាបន្តថា នៅក្នុងដំណាក់កាលសម្ភាសន៍ បេក្ខជនគួរតែត្រៀមខ្លួនបានជាមុន ត្រូវមានភាពជឿជាក់នឹងសមត្ថិភាពខ្លួន ប៉ុន្តែមិនមែនមានភាពអំនួតនោះទេ ហើយគួរអនុវត្តនូវសំនួរខ្លះៗដែលអាចនឹងចេញនៅពេលសម្ភាសន៍ ។
កញ្ញា សុង ម៉ីលិ ។
“ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់ការសិក្សាខ្ញុំនឹងយកចំណេះដឹងដែលបានសិក្សានៅប្រទេសចិនទៅចូលរួមជាចំណែកក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចំរើន និងជឿនលឿនដោយប្រើប្រាស់បច្ចេកវិទ្យា”

ជាមួយគ្នានេះ កញ្ញា ម៉ីលិ ក៏បានលើកទឹកដល់សិស្សនិស្សិតគ្រប់រូប ដែលមានក្តីស្រមៃទៅសិក្សានៅក្រៅប្រទេស គួរខិតខំស្វែងរកនៅព័ត៌មានផ្សេងៗដែលទាក់ទងទៅនឹងឱកាសអាហារូបករណ៍នានា ហើយចាប់យកនូវឱកាសទាំងនោះទើបអាចទទួលបានជោគជ័យ ។ ជាងនេះទៅទៀតយុវជនគ្រប់រូប គួរខិតខំកសាងផ្លូវជីវិតខ្លួនអោយកាន់តែសម្បូរបែប និងចូលរួមកសាងប្រទេសឱ្យកាន់តែអភិវឌ្ឍទៅមុខដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបមានមោទភាពជាខ្មែរ និងមានមោទនភាពដែលកើតនៅលើទឹកដីអច្ឆរិយៈមួយនេះ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...
អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹងចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2026
នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...
ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...
អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលមានរយៈពេល ២ឆ្នាំ។
ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិតពីតំបន់អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2025
សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2025
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូតដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...






























