ជំនាញថែទាំមនុស្ស​ចាស់ ជំនាញ​ថ្មី​ដែលមានឱកាស​ការងារ​ច្រើន​​នាពេល​អនាគត

ភ្នំពេញ – មន្រ្តីជាន់ខ្ពស់​ក្រសួងសង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​ឱ្យ​ដឹងថា ជំនាញថែទាំ​មនុស្ស​ចាស់ នឹង​ក្លាយ​ជា​ជំនាញ​ដែលមាន​ឱកាស​ការងារ​ច្រើន​ ទាំង​ក្នុងស្រុក ក៏​ដូចជា​ក្រៅ​ស្រុក​នាពេល​អនាគត​។

លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​មានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ កម្ពុជា ក៏​ដូចជា​ប្រទេស​ជាច្រើន​ដែរ គឺ​ត្រូវ​ការ​អ្នកជំនាញថែទាំមនុស្ស​ចាស់​កាន់តែច្រើន ពីព្រោះ​នៅ​កម្ពុជា និង​ប្រទេស​ជាច្រើន ដូចជា​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូងជាដើម មនុស្ស​វ័យ​ចាស់​កាន់តែកើន​ច្រើន​ឡើងៗជារៀងរាល់ឆ្នាំ ហេតុនេះសិស្សនិស្សិត​ និង​សាធារណជនដែលចាប់យកអាជីព​ជាអ្នកថែទាំមនុស្ស​ចាស់ នឹង​មានឱកាសការងារច្រើន។

លោក តូច ចាន់នី

“ក្រុមគ្រួសារខ្លះ​​គេ​មាន​លទ្ធភាព ប៉ុន្តែមិន​មាន​ឱកាស​ក្នុង​ការ​មើលថែទាំ អញ្ចឹង​គេ​យក​ឪពុកម្តាយ​គេ យកទៅផ្ញើ​នឹង​មណ្ឌលថែទាំមនុស្ស​ចាស់ឱ្យ​ថែទាំ… នៅស្រុកយើង​អត់ទាន់មានទេ ប្រសិន​បើ​យើង​ផ្តល់​ឱកាស​ឱ្យមានការ​បើកមណ្ឌល ប្រាកជា​មានមណ្ឌលច្រើន បើ​មាន​មណ្ឌលច្រើន​ប្រាកដ​ជាតម្រូវការ​អ្នកធ្វើការ​ ដែលមានសមត្ថភាពថែទាំមនុស្ស​ចាស់ច្រើន….”

បើតាម​ការ​បញ្ជាក់របស់លោក តូច ចាន់នី បច្ចុប្បន្ន​កម្ពុជា​ ទើប​តែ​បានបង្កើតឱ្យ​មានកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ថែទាំ​មនុស្ស​ចាស់ នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មនុស្ស​ចាស់ របស់ក្រសួងសង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទារ ក្រោម​កិច្ចសហការ​ជាមួយ​​ក្រុមហ៊ុន​ប្រូខេស អេស៊ា ខូ អិលធីឌី។​

តើអ្វីទៅ​ជា​ការងារ​ នៃជំនាញ​មើលថែទាំ​មនុស្ស​ចាស់?

បើយោង​តាម​គេហទំព័រ Japan Care Worker Guide ជំនាញ​មើលថែទាំចាស់ គឺជាការ​ងារ​ខុស​ពី​គិលានុបដ្ឋាយិកា ។ ការងារ​មើលថែទាំ​នេះ គឺជា​ការ​ជួយ​ដល់​មនុស្ស ពិសេស​មនុស្ស​ចាស់​ដែល​មាន​ពិការ​ផ្លូវកាយ ឬ​ផ្លូវចិត្ត ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំថ្ងៃ ដូច្នេះ​អ្នកថែទាំ អាច​ជួយ​ឱ្យ​ពួក​គាត់​នៅ​បាន​ប្រកប​ដោយ​ឯករាជ្យ​ភាពជាង​មុន។ ឧទាហរណ៍ដូចជា ចំពោះមនុស្សចាស់ជរា ឬជនពិការដែលមានការលំបាកក្នុងការធ្វើដោយខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃ គឺធ្វើការផ្ដល់ជំនួយទៅលើសកម្មភាពផ្សេងៗ ដូចជាការបរិភោគអាហារ ការបញ្ចេញចោល ការងូតទឹកជាដើម ដោយតម្រូវទៅតាមកម្រិតនៃអាការៈ និងបរិស្ថាននីមួយៗ។ល។

តើមនុស្ស​ប្រភេទណា​សក្តិសម​ជាមួយ​ជំនាញ​អ្នក​មើលថែទាំ​មនុស្សចាស់?

តាមរយៈគេហទំព័រ Japan Care Worker Guide ដដែល​បាន​បញ្ជាក់ថា អ្នកដែលសក្តិសម​សម្រាប់ជំនាញ​មួយ​នេះ គឺជា​មនុស្សដែលចូលចិត្តនិយាយ និងអ្នកដែលយល់ចិត្តរបស់មនុស្សដទៃ។ ការងារមើលថែទាំក៏ត្រូវការឱ្យ​មាន “កម្លាំង” ក្នុងកម្រិតមួយដែរ។

គួរ​បញ្ជាក់ដែរថា បើ​យោង​តាមទិន្នន័យ​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ បានបង្ហាញថា បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ប្រជាជន​វ័យ​ចំណាស់​ប្រមាណ ១លាន៣សែន៩ម៉ឺននាក់ ។ ដោយ​ឡែក​សម្រាប់ប្រទេស​ជប៉ុនវិញ បើ​យោង​តាម​ទិន្នន័យ​ពី​​វិទ្យាសាស្ត្រ​ជាតិ​ស្រាវជ្រាវ​ប្រជាជន​និង​សន្តិសុខ នៃ​ក្រសួង​សុខាភិបាលជប៉ុន បានបង្ហាញថា មនុស្ស​ចាស់ដែលមានអាយុ​ពី​៦៥ឆ្នាំឡើងនៅប្រទេស​ជប៉ុន គឺមាន​ចំនួនប្រមាណ២៨ភាគរយ នៃ​ប្រជាជន​ជប៉ុនសរុបប្រមាណ​១២៧លាននាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...