ភ្នំពេញ – មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ជំនាញថែទាំមនុស្សចាស់ នឹងក្លាយជាជំនាញដែលមានឱកាសការងារច្រើន ទាំងក្នុងស្រុក ក៏ដូចជាក្រៅស្រុកនាពេលអនាគត។
លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ កម្ពុជា ក៏ដូចជាប្រទេសជាច្រើនដែរ គឺត្រូវការអ្នកជំនាញថែទាំមនុស្សចាស់កាន់តែច្រើន ពីព្រោះនៅកម្ពុជា និងប្រទេសជាច្រើន ដូចជាប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាដើម មនុស្សវ័យចាស់កាន់តែកើនច្រើនឡើងៗជារៀងរាល់ឆ្នាំ ហេតុនេះសិស្សនិស្សិត និងសាធារណជនដែលចាប់យកអាជីពជាអ្នកថែទាំមនុស្សចាស់ នឹងមានឱកាសការងារច្រើន។
លោក តូច ចាន់នី
“ក្រុមគ្រួសារខ្លះគេមានលទ្ធភាព ប៉ុន្តែមិនមានឱកាសក្នុងការមើលថែទាំ អញ្ចឹងគេយកឪពុកម្តាយគេ យកទៅផ្ញើនឹងមណ្ឌលថែទាំមនុស្សចាស់ឱ្យថែទាំ… នៅស្រុកយើងអត់ទាន់មានទេ ប្រសិនបើយើងផ្តល់ឱកាសឱ្យមានការបើកមណ្ឌល ប្រាកជាមានមណ្ឌលច្រើន បើមានមណ្ឌលច្រើនប្រាកដជាតម្រូវការអ្នកធ្វើការ ដែលមានសមត្ថភាពថែទាំមនុស្សចាស់ច្រើន….”

បើតាមការបញ្ជាក់របស់លោក តូច ចាន់នី បច្ចុប្បន្នកម្ពុជា ទើបតែបានបង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលជំនាញថែទាំមនុស្សចាស់ នៅមជ្ឈមណ្ឌលជាតិគាំពារមនុស្សចាស់ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនប្រូខេស អេស៊ា ខូ អិលធីឌី។
តើអ្វីទៅជាការងារ នៃជំនាញមើលថែទាំមនុស្សចាស់?
បើយោងតាមគេហទំព័រ Japan Care Worker Guide ជំនាញមើលថែទាំចាស់ គឺជាការងារខុសពីគិលានុបដ្ឋាយិកា ។ ការងារមើលថែទាំនេះ គឺជាការជួយដល់មនុស្ស ពិសេសមនុស្សចាស់ដែលមានពិការផ្លូវកាយ ឬផ្លូវចិត្ត ធ្វើឱ្យមានការប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ដូច្នេះអ្នកថែទាំ អាចជួយឱ្យពួកគាត់នៅបានប្រកបដោយឯករាជ្យភាពជាងមុន។ ឧទាហរណ៍ដូចជា ចំពោះមនុស្សចាស់ជរា ឬជនពិការដែលមានការលំបាកក្នុងការធ្វើដោយខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃ គឺធ្វើការផ្ដល់ជំនួយទៅលើសកម្មភាពផ្សេងៗ ដូចជាការបរិភោគអាហារ ការបញ្ចេញចោល ការងូតទឹកជាដើម ដោយតម្រូវទៅតាមកម្រិតនៃអាការៈ និងបរិស្ថាននីមួយៗ។ល។

តើមនុស្សប្រភេទណាសក្តិសមជាមួយជំនាញអ្នកមើលថែទាំមនុស្សចាស់?
តាមរយៈគេហទំព័រ Japan Care Worker Guide ដដែលបានបញ្ជាក់ថា អ្នកដែលសក្តិសមសម្រាប់ជំនាញមួយនេះ គឺជាមនុស្សដែលចូលចិត្តនិយាយ និងអ្នកដែលយល់ចិត្តរបស់មនុស្សដទៃ។ ការងារមើលថែទាំក៏ត្រូវការឱ្យមាន “កម្លាំង” ក្នុងកម្រិតមួយដែរ។

គួរបញ្ជាក់ដែរថា បើយោងតាមទិន្នន័យជំរឿនប្រជាជនឆ្នាំ២០១៩ បានបង្ហាញថា បច្ចុប្បន្ននេះ កម្ពុជាមានប្រជាជនវ័យចំណាស់ប្រមាណ ១លាន៣សែន៩ម៉ឺននាក់ ។ ដោយឡែកសម្រាប់ប្រទេសជប៉ុនវិញ បើយោងតាមទិន្នន័យពីវិទ្យាសាស្ត្រជាតិស្រាវជ្រាវប្រជាជននិងសន្តិសុខ នៃក្រសួងសុខាភិបាលជប៉ុន បានបង្ហាញថា មនុស្សចាស់ដែលមានអាយុពី៦៥ឆ្នាំឡើងនៅប្រទេសជប៉ុន គឺមានចំនួនប្រមាណ២៨ភាគរយ នៃប្រជាជនជប៉ុនសរុបប្រមាណ១២៧លាននាក់៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/04/2025
កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2026
សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិកលើផ្នែកវិទ្យាសាស្ត្រសុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២៤០កន្លែង។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2025
វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំ ២០កន្លែង នៅវិទ្យាស្ថានជាតិអប់រំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/07/2026
នៅក្នុងឆ្នាំសិក្សា២០២៦-២០២៧ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតសរុបចំនួន ៨០រូប សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រប់គ្រងអប់រំ ជំនាន់ទី១៥
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































