ភ្នំពេញ – យ៉ាងយូរបំផុតនៅដំណាច់ឆ្នាំ២០២២ នេះ កម្ពុជានឹងដាក់ឱ្យអនុវត្តការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបៃតង (TVET បៃតង) នៅក្នុងខេត្តចំនួន៥ រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទាង សាក់ ប្រធាននាយកដ្ឋានស្ដង់ដារ និងកម្មវិធីសិក្សានៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ឯកឧត្តម ទាង សាក់ បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការគាំទ្រ និងកិច្ចសហការពីអង្គការស្វីសខន់ថាក់ និងអង្គការ ILO កំពុងតែរៀបចំកម្មវិធីសិក្សាបៃតង ទៅលើមុខរបរពាក់ព័ន្ធ។

បើតាមឯកឧត្តមប្រធាននាយកដ្ឋានស្ដង់ដារ និងកម្មវិធីសិក្សានៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថា ជាគោលដៅ កម្ពុជាគ្រោងនឹងរៀបចំពង្រីក TVET បៃតង ឱ្យបានគ្រប់ខេត្តគោលដៅទាំងអស់ ក្រោយពីរៀបចំគោលការណ៍ណែនាំរួចរាល់។
– ឯកឧត្តម ទាង សាក់
“នៅពេលដែលយើងរៀបចំគោលការណ៍ណែនាំហើយ ហើយប្រសិនបើគោលការណ៍ណែនាំដែលយើងអនុវត្តនឹងវាបានជោគជ័យនៅក្នុងកម្រិតណាមួយដែលយើងគិតថា វាជាលទ្ធផលខ្ពស់ គឺយើងនឹងបន្តដាក់ឱ្យអនុវត្តតែម្តង។ មុនដំបូងយើងបង្រៀន បន្ទាប់មកទៀតយើងនឹងដាក់ឱ្យអនុវត្តជាផ្លូវការ អានេះជាគោលដៅរបស់អគ្គនាយកដ្ឋានរបស់យើង”
តើអ្វីទៅជា TVET បៃតង?
យោងតាមឯកសារ របស់អង្គការ ILO បានឱ្យដឹងថា ដោយសារគំនិតសេដ្ឋកិច្ចសង្គមថ្មី និងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច ស្របជាមួយនឹងការការពារបរិស្ថាន វាបានផ្លាស់ប្តូរទៅរកការងារបៃតង និងជំនាញបៃតង។ ការងារបៃតងនេះ គឺពាក់ព័ន្ធទៅនឹងវិស័យសំខាន់ៗដូចជា កសិកម្ម ផលិតកម្ម សំណង់ ការដឹកជញ្ជូន ទេសចរណ៍ និងថាមពលកកើតឡើងវិញ។
សម្រាប់ ឯកឧត្តម ទាង សាក់ កាលណាបើនិយាយអំពី TVET បៃតង នៅក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវិញ គឺមានផ្នែកពាក់ព័ន្ធសំខាន់ចំនួន៥ រួមមាន ទី១ Green Campus (គោលនយោបាយ និងការគ្រប់គ្រង) , ទី២ Green Curriculum (ការអនុវត្តពណ៌បៃតងនៅក្នុងថ្នាក់រៀន និងមន្ទីរពិសោធន៍) , ទី៣ Green Community (កម្មវិធី និងគម្រោងច្នៃប្រឌិត) , ទី៤ Green Research (កម្មវិធីស្រាវជ្រាវ) និងទី៥ Green Culture (ការចូលរួម និងភាពច្នៃប្រឌិត)។

យ៉ាងណាក៏ដោយបច្ចុប្បន្ននេះ ក្រសួងការងារកំពុងតែធ្វើការផ្សព្វផ្សាយទៅដល់ភាគីពាក់ព័ន្ធ ក៏ដូចជាគ្រឹះស្ថានបណ្តុះបណ្តាលនានាឱ្យបានយល់ថា តើអ្វីទៅជាគោលបំណង Green Campus ?
– ឯកឧត្តម ទាង សាក់
“Green Campus ដែលយើងចង់និយាយហ្នឹង គឺពាក់ព័ន្ធទៅនឹងការសន្សំសំចៃថាមពលនៅក្នុងកន្លែងការងារ ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងបែងចែក ដូចជាទឹកនៅក្នុងបន្ទប់កុំឱ្យខ្ជះខ្ជាយ, ការបែងចែកសំរាម ឧទាហរណ៍ថា សំរាមណាជាកាកសំណល់រឹង កាកសំណល់រាវ ហើយកាកសំណល់មួយហ្នឹងអាចយកទៅធ្វើអ្វីបាន”

សូមជម្រាបថា TVET បៃតង បានរៀបចំយុទ្ធនាការនៅខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បៃតង ដើម្បីអនាគតប្រកបដោយនិរន្តរភាព» ។ ការអនុវត្តយុទ្ធនាការនេះ ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាបរិស្ថានជាច្រើន ដូចជាការឡើងកំដៅផែនដី ការប្រែប្រួលអាកាសធាតុ ការបំពុល កាកសំណល់ ការប្រើប្រាស់ថាមពល និងអ្វីៗជាច្រើនទៀត។ ការបណ្តុះបណ្តាលវិជ្ជាជីវៈបៃតងបានផ្តល់ឱ្យយុវជន និងមនុស្សពេញវ័យនូវចំណេះដឹង និងជំនាញដែលត្រូវការនៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងតម្រូវការសម្រាប់សង្គមបៃតង៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យធំៗចំនួន៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/01/2025
និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងមានឱកាសទទួលបានអាហារូបករណ៍១០០%រយៈពេល៤ឆ្នាំ..

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2024
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2025
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2025
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/02/2025
កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2025
គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































