ភ្នំពេញ – ដោយមើលឃើញពីគុណភាពរបស់ទឹកដោះម្តាយជាក់ស្តែងពេក អ្នកនាង ប្រាសាទ ដាវីន ដែលជាតារាសម្តែង និងជាតារាម៉ូឌែល បានស្ម័គ្រចិត្តធ្វើជាទូតសុឆន្ទៈរបស់អង្គការ Helen Keller ក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ។
និយាយក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូនគំរូ នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ អ្នកនាង ប្រាសាទ ដាវីន បានចែករំលែកបទពិសោធផ្ទាល់ខ្លួនថា កាលពីអំឡុងពេលមានផ្ទៃពោះ អ្នកនាងបានអានសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងទស្សនាវដ្ដីជាច្រើន ព្រមទាំងការអប់រំរបស់ក្រសួងសុខាភិបាលអំពីគុណតម្លៃនៃទឹកដោះម្តាយដែលជាអាហារធម្មជាតិពិតៗគ្មានជាតិគីមី ។

នាងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការបិភោគរបបអាហារចម្រុះមុខធម្មជាតិដែលសម្បូណ៌ជីវជាតិដូចជា បន្លែពណ៌បៃតងចាស់ ផ្លែឈើពណ៌លឿង ត្រី សាច់ ស៊ុត អំបិលអ៊ីយ៉ូដជាដើម និងពិនិត្យផ្ទៃពោះបានទៀតទាត់តាមការណែនាំរបស់គ្រូពេទ្យ ។
សមិទ្ធិផលនៃការអនុវត្តន៏ការបំបៅដោះកូនដោយផ្ទាល់ ធ្វើឱ្យដើមទ្រូង និងសុដន់របស់អ្នកនាងកាន់តែស្រស់ស្អាតបន្ថែមមួយកម្រិតទៀត ។ សម្រាប់នាងប្រយោគដែលឮតៗគ្នាកន្លងមកថា បំបៅដោះកូនធ្វើឱ្យខូចទ្រង់ទ្រាយសុដន់នោះ គឺវាមិនពិតទាល់តែសោះ ។

បន្ថែមពីនោះការបំបៅកូនដោយទឹកដោះម្តាយធ្វើឲ្យនាង និងស្វាមីមានលក្ខណៈងាយស្រួល មានអារម្មណ៍រីករាយគ្រប់ពេល គ្មានសម្ពាធអ្វីទាំងអស់ គឺអាចបៅដោះកូនបានគ្រប់កាល:ទេស: ទាំងនៅផ្ទះ ទាំងនៅកន្លែងដទៃទៀត ដោយមិនចាំបាច់ចំណាយពេលវេលាដាំទឹក លាងដប រៀបចំបំបៅ មិនព្រួយបារម្ភខ្លាចកូនឈឺដូចកូនអ្នកដទៃដែលបៅទឹកដោះគោម្សៅកន្លងមក ព្រមទាំងមិនចំណាយថវិការលើទឹកដោះគៅម្សៅផងដែរ ។
ជាមួយនឹងភាពមមាញឹកនឹងការងារ អ្នកនាង ប្រាសាទ ដាវីន នៅតែអាចបំបៅកូនជាធម្មតា ដោយបូមទឹកដោះនិងរក្សាទុកកន្លែងមានសុវត្ថិភាពដាក់ក្នុងទូរទឹកកក ដើម្បីឱ្យអ្នកថែទាំកូនរបស់នាងជួយបំបៅបន្ត ។ ចំណែកឯពេលត្រឡប់មកវិញ អ្នកនាងដាវិន បំបៅកូនបានជាធម្មតា។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុងតូក្យូស្តីពីអាហារូបត្ថម្ភដើម្បីកំនើន កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ គឺជាអាទិភាពចម្បង ហើយកម្ពុជាក៏បានប្តេជ្ញាចិត្តក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់៦ខែ ឱ្យបានដល់ ៨៥ភាគរយ នៅឆ្នាំ២០៣០ផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីងប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ក្រសួងអប់រំជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំជំនាន់ទី១២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

Monash University ប្រកាសផ្តល់អាហារូបករណ៍ពេញលេញថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/06/2026
Monash University ប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2025
កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាសពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត




































































