កម្ពុជា​គ្រោង​ដាក់ឱ្យ​អនុវត្ត TVET បៃតងជួយបរិស្ថាននៅ​ដំណាច់ឆ្នាំ​២០២២

ភ្នំពេញ – យ៉ាងយូរ​បំផុត​នៅ​ដំណាច់ឆ្នាំ​២០២២ នេះ កម្ពុជានឹងដាក់ឱ្យ​អនុវត្ត​​ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈបៃតង (TVET បៃតង) នៅក្នុងខេត្ត​ចំនួន៥ រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និង​មណ្ឌល​គិរី ។ នេះ​បើតាម​ការ​បញ្ជាក់របស់ឯកឧត្តម ទាង សាក់​ ប្រធាន​នាយកដ្ឋាន​ស្ដង់ដារ និងកម្មវិធីសិក្សា​នៃក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ឯកឧត្តម ទាង សាក់ បញ្ជាក់ថា បច្ចុប្បន្ន​នេះ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​មានការ​គាំទ្រ និង​កិច្ច​សហការ​ពីអង្គការស្វីសខន់ថាក់ និងអង្គការ ILO កំពុងតែរៀបចំ​កម្មវិធីសិក្សាបៃតង ទៅ​លើ​មុខ​របរ​ពាក់ព័ន្ធ។

បើតាមឯកឧត្តមប្រធាន​នាយកដ្ឋាន​ស្ដង់ដារ និងកម្មវិធីសិក្សា​នៃក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថា ជាគោលដៅ កម្ពុជាគ្រោងនឹងរៀបចំពង្រីក TVET បៃតង ឱ្យ​បានគ្រប់ខេត្ត​គោល​ដៅ​ទាំងអស់ ក្រោយ​ពី​រៀបចំ​គោល​ការណ៍ណែនាំ​រួចរាល់។

– ឯកឧត្តម ទាង សាក់

“នៅពេល​ដែល​យើង​រៀបចំគោល​ការណ៍​ណែនាំហើយ ហើយ​ប្រសិនបើគោល​ការណ៍​ណែនាំ​ដែល​យើង​អនុវត្ត​នឹងវាបានជោគជ័យ​នៅ​ក្នុង​កម្រិតណាមួយ​ដែល​យើង​គិតថា វាជា​លទ្ធផលខ្ពស់ គឺយើង​នឹង​បន្ត​ដាក់​ឱ្យ​អនុវត្តតែម្តង។ មុនដំបូងយើង​បង្រៀន បន្ទាប់​មក​ទៀតយើង​នឹង​ដាក់ឱ្យ​អនុវត្ត​ជាផ្លូវការ អានេះជាគោលដៅ​របស់អគ្គនាយកដ្ឋានរបស់យើង”

តើអ្វីទៅជា TVET បៃតង?

យោង​តាមឯកសារ របស់អង្គការ ILO បានឱ្យដឹងថា ដោយសារគំនិតសេដ្ឋកិច្ចសង្គមថ្មី និងការអនុវត្ត​យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច ស្របជាមួយនឹងការការពារបរិស្ថាន វាបាន​​ផ្លាស់ប្តូរ​ទៅរក​ការងារបៃតង និង​ជំនាញបៃតង។ ​ការ​ងារបៃតងនេះ គឺពាក់ព័ន្ធទៅ​នឹង​វិស័យសំខាន់ៗ​ដូចជា កសិកម្ម ផលិតកម្ម សំណង់ ការដឹកជញ្ជូន ទេសចរណ៍ និងថាមពលកកើតឡើងវិញ។

សម្រាប់ ឯកឧត្តម ទាង សាក់ កាលណាបើ​និយាយអំពី TVET បៃតង នៅ​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈវិញ គឺមានផ្នែក​ពាក់ព័ន្ធសំខាន់ចំនួន៥ ​រួមមាន ទី១ Green Campus (គោល​នយោបាយ និង​ការ​គ្រប់គ្រង) , ទី២ Green Curriculum (ការអនុវត្តពណ៌បៃតងនៅក្នុងថ្នាក់រៀន និងមន្ទីរពិសោធន៍) , ទី៣ Green Community (កម្មវិធី និងគម្រោងច្នៃប្រឌិត) , ទី៤ Green Research (កម្មវិធីស្រាវជ្រាវ) និងទី៥ Green Culture (ការចូលរួម និង​ភាពច្នៃប្រឌិត)។

យ៉ាងណាក៏ដោយបច្ចុប្បន្ននេះ ក្រសួងការងារកំពុងតែធ្វើការផ្សព្វផ្សាយ​ទៅដល់ភាគីពាក់ព័ន្ធ ក៏​ដូចជា​គ្រឹះស្ថានបណ្តុះបណ្តាល​នានាឱ្យ​បានយល់ថា តើអ្វីទៅជាគោល​បំណង Green Campus ?

– ឯកឧត្តម ទាង សាក់

“Green Campus ដែលយើង​ចង់និយាយហ្នឹង គឺពាក់ព័ន្ធទៅ​នឹងការសន្សំសំចៃថាមពល​នៅ​ក្នុង​កន្លែងការងារ ពាក់ព័ន្ធទៅនឹងការ​គ្រប់គ្រងបែងចែក ដូចជា​ទឹកនៅ​ក្នុង​បន្ទប់កុំឱ្យ​ខ្ជះខ្ជាយ, ការ​បែងចែក​សំរាម ឧទាហរណ៍ថា សំរាមណាជាកាកសំណល់រឹង កាកសំណល់រាវ ហើយ​កាកសំណល់មួយហ្នឹង​អាច​យកទៅធ្វើអ្វីបាន”

សូមជម្រាបថា ​TVET បៃតង បានរៀបចំយុទ្ធនាការនៅ​ខេត្តស្ទឹងត្រែង​កាលពីពេលថ្មីៗ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បៃតង ដើម្បីអនាគតប្រកបដោយនិរន្តរភាព» ។ ការអនុវត្តយុទ្ធនាការនេះ ស្របពេលដែល​ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាបរិស្ថានជាច្រើន ដូចជាការឡើងកំដៅផែនដី ការប្រែប្រួលអាកាសធាតុ ការបំពុល កាកសំណល់ ការប្រើប្រាស់ថាមពល និងអ្វីៗជាច្រើនទៀត។ ការបណ្តុះបណ្តាលវិជ្ជាជីវៈបៃតងបានផ្តល់ឱ្យយុវជន និងមនុស្សពេញវ័យនូវចំណេះដឹង និងជំនាញដែលត្រូវការនៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងតម្រូវការសម្រាប់សង្គមបៃតង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...