ក្រសួងអប់រំ និង JICA ចាត់ទុកគម្រោងកម្មវិធី Think! Think! ជាផ្នែកសំខាន់​លើក​កម្ពស់​ការ​អប់រំ​សត​វត្សន៍​ទី២​១

ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានធ្វើកិច្ចជំនួបពិភាក្សាស្ដីពីលទ្ធផល និងទិសដៅនៃគម្រោងកម្មវិធី Think!Think! ។ ជំនួបពិភាក្សានេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ស៊ីនជី យ៉ាណាហ្គាវ៉ា តំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា កាលពីថ្ងៃសុក្រកន្លងទៅ ។

គម្រោងកម្មវិធី Think!Think ជាកម្មវិធីសិក្សា STEM បែបបច្ចេកវិទ្យាថ្មីមួយ ជួយអភិវឌ្ឍជំនាញគិតពិចារណា គិតស៊ីជម្រៅ ទំនាក់ទំនងសង្គម ភាពច្នៃប្រឌិត ការលើកទឹកចិត្ត និងជំនាញទន់សិស្សានុសិស្ស ជាបំណិនសំខាន់នៅក្នុងសតវត្សន៍ទី២១។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅក្នុងការស្ទង់មតិលទ្ធផលបានបង្ហាញថា ការប្រើប្រាស់កម្មវិធី Think!Think! នេះ មានប្រសិទ្ធភាពជាវិជ្ជមានលើពិន្ទុគណិតវិទ្យា ភាពឆ្លាតវៃ ការលើកទឹកចិត្ត និងភាពជឿជាក់លើខ្លួនឯងរបស់សិក្សានុសិស្ស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

“កម្មវិធី Think!Think! ថាជាកម្មវិធីដ៏ល្អមួយក្នុងការបណ្តុះការគិតស៊ីជម្រៅ និងបំណិនទន់ ជួយសិស្សក្នុងការរៀនបំណិនថ្មីៗដែលចាំបាច់ក្នុងសតវត្សទី២១”

ដោយឡែក លោក ស៊ីនជី យ៉ាណាហ្គាវ៉ា តំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា មានប្រសាសន៍ថា កម្មវិធីនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅសាលាបឋមសិក្សាព្រះនរោត្តមក្នុងរាជធានីភ្នំពេញដែលជាសាលាមួយស្ថិតនៅក្នុងចំណោមសាលាគោលដៅចំនួន ៨ក្នុងខេត្តចំនួន ៦ នៅខែមីនា ឆ្នាំ២០២២ ក្នុងគម្រោងភាពជាដៃគូ ឯកជន និង សាធារណៈរវាង JICA ក្រសួងអប់រំ និង ក្រុមហ៊ុនវ័នឌើលេប។

លោក ស៊ីនជី យ៉ាណាហ្គាវ៉ា តំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា

“Think!Think! គឺជាកម្មវិធីសិក្សាលេខ១ របស់ប្រទេសជប៉ុន ហើយបានទទួលពានរង្វាន់កម្មវិធីល្អបំផុតរបស់ Google សម្រាប់កុមារ”

សូមជម្រាបថា ភ្នាក់ងារ JICA កំពុងបើកដំណើរការថ្នាក់សិក្សាបំប៉នបន្ថែមនៅតំបន់ទួលគោក ដែលមាន ឈ្មោះថា Think!Think! Learning Lab ដើម្បីផ្តល់ឱកាសឱ្យសាធារណៈជន អាចចូលរៀនកម្មវិធីនេះបាន។ ទន្ទឹមគ្នានេះ ថ្នាក់បំប៉ន Think!Think! នឹងជួយបណ្តុះការគិតវិភាគស៊ីជម្រៅ បំណិនសង្គម ភាពច្នៃប្រឌិត ការលើកទឹកចិត្ត ទំនុកចិត្តលើខ្លួនឯង និងការស្រលាញ់ឱ្យតម្លៃដល់ខ្លួនឯង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...