កម្ពុជាមានរថយន្ត​​កំពុង​​ចរាចរណ៍​លើ​ដងផ្លូវ ៩២ម៉ឺនគ្រឿង ខណៈជាងជំនាញជុសជុលមានតិច

ភ្នំពេញ – យោង​តាម​របាយការណ៍​របស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យ​ដឹងថា បច្ចុប្បន្នការប្រើប្រាស់យានយន្ត​នៅ​កម្ពុជា​បាន​កើន​ឡើង​ជាគំហុក ស្រប​ពេល​ដែលសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មាន​ការ​រីកចម្រើន ។ ក្នុងនោះរថយន្ត​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវមានរហូត​ដល់ទៅ ៩២ម៉ឺនគ្រឿង។

លោក សន មុន្នីរ័ត្ន សាស្រ្តាចារ្យ​មហាវិទ្យាល័យ​មេកានិករថយន្ត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា មានប្រសាសន៍ថា ក្នុង​មួយ​ឆ្នាំវិទ្យាស្ថានបណ្តុះបណ្តាល​ជាងជួសជុលរថយន្ត​បានតែ​ ១ពាន់នាក់ប៉ុណ្ណោះ។ ចំនួន​នេះ​នៅ​មាន​ការ​ខ្វះ​ខាតខ្លាំង ដោយ​មិន​អាច​ផ្គត់ផ្គង់គ្រប់គ្រាន់​ចំពោះ​ទីផ្សារការងារនោះ​ឡើយ។

“ជារៀងរាល់ឆ្នាំ​យើង​បញ្ជូនសិស្ស​ឱ្យ​ទៅក្រុមហ៊ុនមិនគ្រប់ទេ សូម្បីតែក្រុមហ៊ុន Honda ក្រុមហ៊ុនកូរ៉េ ក្រុមហ៊ុនជប៉ុន យើងបញ្ជូនទៅអត់គ្រប់ទេ ! យើងខ្វះឱ្យ​គេរហូត…” – លោក សន មុន្នីរ័ត្ន

លោក ស្រឿង កោសល្យ អ្នក​គ្រប់គ្រង​យានដ្ឋានជួសជុលរថយន្ត ឃ្យូ អូតូ បានមានប្រសាសន៍ថា បច្ចុប្បន្ន​យានដ្ឋាន​របស់លោក​នៅ​ខ្វះខាតជាងសម្រាប់បម្រើ​សេវាជូនអតិថិជន ។ លោកថា ការ​ជ្រើសរើស​ជាងដែលមាន​ជំនាញ ​ពិតជា​ពិបាក​ខ្លាំងណាស់។ បើតាមលោក កោសល្យ ជាងដែលចេញពីសាលាបណ្តុះបណ្តាល ជួបផ្សំជាមួយ​បទពិសោធន៍​ថែមទៀត​នោះ គឺជាតម្រូវ​ការ​របស់​យានដ្ឋានលោក។

“ជាងដែល​បានទទួលការបណ្តុះបណ្តាលពីសាលា ហើយចេញស្តារថែមទៀត គឺខ្លាំង …សម្រាប់ខ្ញុំ​ជាង​ដែលចូលបម្រើ​ការងារ ក៏​មើល​លើសីលធម៌ផងដែរ” – លោក ស្រឿង កោសល្យ

ចំពោះ​ការ​បណ្តុះបណ្តាល​ជំនាញជួសជុលរថយន្ត ឬជំនាញយន្តសាស្រ្តនេះ បើ​តាម​លោក សន មុន្នីរ័ត្ន សាស្រ្តាចារ្យ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា បាន​លើក​ឡើងថា ជំនាញមួយ​នេះ មិន​ប្រកាន់កម្រិតវប្បធម៌នោះឡើង ពោល​គឺសិស្សដែលជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប គឺអាចចូលរៀន​បានទាំងអស់។ ក្នុងនោះប្រសិនបើ​រៀន​ចប់ថ្នាក់ទី១២ គឺគេអាចរៀន​កម្រិតបញ្ញាបត្រ ឬ​ក៏​រៀន​មធ្យម​បាន ហើយ​បើ​ធ្លាក់បាក់ឌុប គឺអាច​រៀន​នៅ​កម្រិតបរិញ្ញាបត្ររងបាន។

បើតាម​លោក​ មុន្នីរ័ត្ន ជំនាញយន្តសាស្រ្តនេះ ត្រូវ​បានបែងចែកជា ៣ផ្នែក​សំខាន់ គឺផ្នែក​ម៉ាស៊ីន ផ្នែកមេកានិក និង​ផ្នែក​គ្រឿងក្រោម។ លោកថា ជំនាញ​មួយ​នេះ​មាន​តម្រូវ​ការ​ទីផ្សារការងារច្រើន ប៉ុន្តែ​ក៏​និស្សិត​ក៏​ត្រូវ​ចេះផងដែរ។ ជាការកត់សម្គាល់របស់​លោកសាស្រ្តាចារ្យ និស្សិត​ភាគច្រើន​ដែល​បញ្ចប់ការសិក្សា​លើជំនាញយន្តសាស្រ្តនេះ ភាគច្រើន​ពួកគាត់តែងតែត្រូវ​បាន​ទទួល​យក​ដោយ​ក្រុមហ៊ុន​ ឬក៏រោងចក្រ ហើយ​និស្សិត​ខ្លះទៀត​បានទៅបើក​ជា​យានដ្ឋានជួសជុលរថយន្ត​ខ្លួន​ឯង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...