ភ្នំពេញ – យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា បច្ចុប្បន្នការប្រើប្រាស់យានយន្តនៅកម្ពុជាបានកើនឡើងជាគំហុក ស្របពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើន ។ ក្នុងនោះរថយន្តដែលកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវមានរហូតដល់ទៅ ៩២ម៉ឺនគ្រឿង។

លោក សន មុន្នីរ័ត្ន សាស្រ្តាចារ្យមហាវិទ្យាល័យមេកានិករថយន្ត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មានប្រសាសន៍ថា ក្នុងមួយឆ្នាំវិទ្យាស្ថានបណ្តុះបណ្តាលជាងជួសជុលរថយន្តបានតែ ១ពាន់នាក់ប៉ុណ្ណោះ។ ចំនួននេះនៅមានការខ្វះខាតខ្លាំង ដោយមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ចំពោះទីផ្សារការងារនោះឡើយ។

“ជារៀងរាល់ឆ្នាំយើងបញ្ជូនសិស្សឱ្យទៅក្រុមហ៊ុនមិនគ្រប់ទេ សូម្បីតែក្រុមហ៊ុន Honda ក្រុមហ៊ុនកូរ៉េ ក្រុមហ៊ុនជប៉ុន យើងបញ្ជូនទៅអត់គ្រប់ទេ ! យើងខ្វះឱ្យគេរហូត…” – លោក សន មុន្នីរ័ត្ន
លោក ស្រឿង កោសល្យ អ្នកគ្រប់គ្រងយានដ្ឋានជួសជុលរថយន្ត ឃ្យូ អូតូ បានមានប្រសាសន៍ថា បច្ចុប្បន្នយានដ្ឋានរបស់លោកនៅខ្វះខាតជាងសម្រាប់បម្រើសេវាជូនអតិថិជន ។ លោកថា ការជ្រើសរើសជាងដែលមានជំនាញ ពិតជាពិបាកខ្លាំងណាស់។ បើតាមលោក កោសល្យ ជាងដែលចេញពីសាលាបណ្តុះបណ្តាល ជួបផ្សំជាមួយបទពិសោធន៍ថែមទៀតនោះ គឺជាតម្រូវការរបស់យានដ្ឋានលោក។
“ជាងដែលបានទទួលការបណ្តុះបណ្តាលពីសាលា ហើយចេញស្តារថែមទៀត គឺខ្លាំង …សម្រាប់ខ្ញុំជាងដែលចូលបម្រើការងារ ក៏មើលលើសីលធម៌ផងដែរ” – លោក ស្រឿង កោសល្យ
ចំពោះការបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត ឬជំនាញយន្តសាស្រ្តនេះ បើតាមលោក សន មុន្នីរ័ត្ន សាស្រ្តាចារ្យ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានលើកឡើងថា ជំនាញមួយនេះ មិនប្រកាន់កម្រិតវប្បធម៌នោះឡើង ពោលគឺសិស្សដែលជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប គឺអាចចូលរៀនបានទាំងអស់។ ក្នុងនោះប្រសិនបើរៀនចប់ថ្នាក់ទី១២ គឺគេអាចរៀនកម្រិតបញ្ញាបត្រ ឬក៏រៀនមធ្យមបាន ហើយបើធ្លាក់បាក់ឌុប គឺអាចរៀននៅកម្រិតបរិញ្ញាបត្ររងបាន។

បើតាមលោក មុន្នីរ័ត្ន ជំនាញយន្តសាស្រ្តនេះ ត្រូវបានបែងចែកជា ៣ផ្នែកសំខាន់ គឺផ្នែកម៉ាស៊ីន ផ្នែកមេកានិក និងផ្នែកគ្រឿងក្រោម។ លោកថា ជំនាញមួយនេះមានតម្រូវការទីផ្សារការងារច្រើន ប៉ុន្តែក៏និស្សិតក៏ត្រូវចេះផងដែរ។ ជាការកត់សម្គាល់របស់លោកសាស្រ្តាចារ្យ និស្សិតភាគច្រើនដែលបញ្ចប់ការសិក្សាលើជំនាញយន្តសាស្រ្តនេះ ភាគច្រើនពួកគាត់តែងតែត្រូវបានទទួលយកដោយក្រុមហ៊ុន ឬក៏រោងចក្រ ហើយនិស្សិតខ្លះទៀតបានទៅបើកជាយានដ្ឋានជួសជុលរថយន្តខ្លួនឯង៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យជាតិបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤ជំនាញ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2026
ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2026
ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2025
SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសព្រុយណេ ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតបរទេសទៅសិក្សានៅប្រទេសព្រុយណេសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2026
សម្រាប់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2025
University of the Thai Chamber of Commerce គឺជាសាកលវិទ្យាល័យល្បីមួយនៅប្រទេសថៃ ដែលផ្តោតទៅលើជំនាញធុរកិច្ច បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សម្រាប់និស្សិតបរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2026
ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាខេត្តកែប ផ្តល់អាហារូបករណ៍ កម្រិតវិស្វករ និងបរិញ្ញាបត្ររង ចំនួន២១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2026
ជាឱកាសសម្រាប់សិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២នៅពេលខាងមុខនេះ ហើយចង់បន្តការសិក្សានៅឧត្តមសិក្សា ពេលនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) កំពុងជ្រើសរើស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































