ភ្នំពេញ – ជំនាញបើកបរនាវា និងម៉ាស៊ីននាវា គឺជាជំនាញក្នុងចំណោមជំនាញទាំង៦ របស់វិទ្យាស្ថានតេជោសែនសាធារណៈការ និងដឹកជញ្ជូន ។ ជំនាញនេះ ចាត់ទុកជាជំនាញមួយដែលមានតម្រូវការច្រើននាពេលបច្ចុប្បន្ន និងអនាគត ហើយក៏ជាជំនាញថ្មីដែលមិនធ្លាប់មាននៅកម្ពុជាពីមុនមក ។ នេះបើតាម ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណៈការ និងដឹកជញ្ជូន ។
ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណៈការ និងដឹកជញ្ជូន មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានកំពង់ផែអន្តរជាតិចំនួន២ គឺកំពង់ផែក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយទៅថ្ងៃអនាគតយើងនឹងមានកំពង់ផែជាច្រើន ។ បច្ចុប្បន្នកំពង់ផែទាំងពីរទទួលទំនិញយ៉ាងច្រើន ដោយកើនពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើង ។ ដើម្បីឱ្យសេវាកម្មកំពង់ផែកាន់តែមានលទ្ធភាពបម្រើដល់តម្រូវការនៃការដឹកជញ្ជូន ក៏ដូចជាផ្គត់ផ្គង់ការនាំការចូល-ចេញ កម្ពុជាត្រូវការអ្នកជំនាញច្រើនប្រភេទ ក្នុងនោះអ្នកជំនាញបើកបរនាវា គឺមានតម្រូវការខ្ពស់ ។

“ខ្ញុំបានទទួលសំណូមពរ និងសំណើរជាច្រើនពីថ្នាក់ដឹកនាំកំពង់ផែទាំងពីរ គឺធ្វើយ៉ាងណាឱ្យវិទ្យាស្ថានជួយយកចិត្តទុកដាក់បណ្តុះបណ្តាល ផ្តល់អ្នកជំនាញ អ្នកបច្ចេកទេស ផ្នែកខាងអ្នកបើកបរនាវាដែលត្រូវអូសនាវាពីដែនសមុទ្រអន្តរជាតិចូលមកកម្ពុជា ហើយអូសពីដែនសមុទ្រកម្ពុជា ទៅអន្តរជាតិ ហើយនិងសេវាកម្មផ្សេងៗទៀតនៅក្នុងកំពង់ផែរបស់យើង”
ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណៈការ និងដឹកជញ្ជូន

បើយោងតាមការចុះផ្សាយរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជំនាញអ្នកបើកបរនាវា ផ្តោតសំខាន់លើការងារពាក់ព័ន្ធនឹងការបើកបរនាវា និងកិច្ចការនៅកំពង់ផែដើម្បីសម្រួលដល់ការចូល-ចេញរបស់នាវា ដូចជាការកំណត់រកទីតាំងនាវាតាមប្រព័ន្ធអេឡិចត្រូនិច (GPS RADA) ការពិនិត្យខ្សែទឹក និងសណ្ឋានដី មើលពោង សញ្ញាតាមផ្លូវនាវាចរ ការបោះថ្ពក់ខ្សែចងនាវាជាដើម ។
ដោយឡែកជំនាញម៉ាស៊ីននាវាផ្តោតសំខាន់ទៅលើឯកទេសជួសជុល ថែទាំនាវា ការងារផ្នែកគ្រឿងបង្គំ ការងារផ្នែកគ្រឿងម៉ាស៊ីន ការងារដំឡើងនាវា និងការងារសង្រ្គោះបន្ទាន់ពេលម៉ាស៊ីននាវាមានបញ្ហាពេលកំពុងប្រតិបត្តិការ ។

ដើម្បីរៀននិងក្លាយជាអ្នកជំនាញបើកបរនាវា និងជួសជុលម៉ាស៊ីននាវា និស្សិតត្រូវចេះភាសាអង់គ្លេស ដែលអាចធ្វើការទំនាក់ទំនងជាមួយអ្នកផ្សេងទៀតបាន, ចេះមើលផ្លាកសញ្ញា, ចេះគណិតវិទ្យា រូបវិទ្យា ធរណីមាត្រ, ត្រូវមានកាយសម្បទាសុខភាពល្អ និងកម្លាំងមាំមួន, ចេះហែលទឹក, អំណត់អត់ធ្មត់, ចំណេះដឹងទូទៅ, វាងវៃមានភាពម្ចាស់ការ ចេះគ្រប់គ្រងស្ថានភាព។
ក្រោយបញ្ចប់ការសិក្សា និស្សិតអាចទៅបម្រើការងារនៅកំពង់ផែទាំងពីររបស់កម្ពុជា ដូចជាកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងកំពង់ផែឯកជនផ្សេងទៀត។ ក្នុងនោះក៏អាចធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកមួយចំនួន, ជាអ្នកជួសជុល ថែទាំនាវា (Fleet Services) ឬបម្រើការងារក្នុងក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកលំដាប់អន្តរជាតិ (Shipping Line)៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅប្រទេសវៀតណាម សម្រាប់សិស្សជាប់បាក់ឌុបឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2025
សាលា Thai Nguyen College នៃប្រទេសវៀតណាម នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល៤ឆ្នាំ ដល់សិស្សកម្ពុជាចំនួន ៧២កន្លែង។

ឱកាសអាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2026
សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2025
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយមានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ១០៧៤កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2024
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសពីការផ្តល់អាហារូបករណ៍ឥតបង់ថ្លៃ ចំពោះការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































