ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់មនុស្ស សហគមន៍ និងប្រទេសជាតិ ។ ទន្ទឹមគ្នានេះ ប្រទេសដែលយកចិត្តទុកដាក់ទៅលើវិស័យអប់រំ យកចិត្តទុកដាក់ទៅលើចំណេះដឹង គឺជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ លើកឡើងបែបនេះក្នុងសន្និសិទ្ធជាតិស្ដីពី លទ្ធផលនិងផលជះនៃគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សានិងគម្រោងកែលម្អការអប់រំនៅឧត្តមសិក្សា កាលពីថ្ងៃអង្គារ៍ម្សិលមិញ ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ បានបន្ថែមថា បច្ចុប្បន្នកម្ពុជាមានធនធានមនុស្សល្អប្រសើជាងមុន ខណៈរាជរដ្ឋាភិបាលបានដាក់ចេញជាចក្ខុវិស័យសេដ្ឋកិច្ច សង្គមកិច្ច ដើម្បីឱ្យកម្ពុជាឈានទៅសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
“គោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺអភិវឌ្ឍប្រព័ន្ធអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ដោយផ្តោតសំខាន់លើវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការយកចិត្តទុកដាក់លើការអប់រំកាយ សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ”
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា ការអប់រំចាំបាច់ត្រូវឆ្លើយតបការអភិវឌ្ឍប្រទេស ហើយដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ កម្ពុជាត្រូវមានកសិករវ័យឆ្លាតចេះប្រើបច្ចេកវិទ្យាដើម្បីបង្កើនទិន្នផល និងមិនធ្វើកសិកម្មតាមបែបប្រពៃណីទៀតនោះឡើយ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ក្នុងវិស័យអេឡិចត្រូនិច កម្ពុជាត្រូវការធនធានមនុស្សជាវិស្វករ អ្នកព័ត៌មានវិទ្យា និងសរសេរកូដ ។ ការបង្កើតឧស្សាហកម្មថ្មីទាមទារនូវការពង្រឹងទាំងការផលិតធនធានមនុស្ស ពង្រឹងទាំងគ្រឹះស្ថានមធ្យមសិក្សា ដើម្បីត្រៀមសម្រាប់ឧត្តមសិក្សា ។

គួរជម្រាបជូនថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសន្និសីទជាតិនេះឡើងក្នុងគោលបំណង ទី១. លើកកម្ពស់ការទទួលដឹងរបស់សង្គមលើសមិទ្ធិផល និងការសម្រេចបាន ក៏ដូចជាផលជះរបស់គម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និងគម្រោងកែលម្អការអប់រំនៅឧត្តមសិក្សា។ ទី២. ទាក់ទាញការវិនិយោគបន្ថែមទៀត និងការគាំទ្រពីភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន និង សហគ្រាសខា្នតតូច និងមធ្យម។ និងទី៣. បង្កើនការទុកចិត្តជាមួយអ្នកបង្កើតគោលនយោបាយ និងអ្នកវិនិយោគ តាមរយៈការបង្ហាញលទ្ធផល គណនេយ្យភាព និងយុទ្ធសាស្ត្រ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

NIEI ជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ «មិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ» សម្រាប់វគ្គថ្មី ខែសីហា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2026
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស-និស្សិត និងប្រជាពលរដ្ឋឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (C1 -1.5M)

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/04/2026
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្តល់អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា។ ក្នុងនោះសម្រាប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សានៅប្រទេសចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2026
អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2025
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រដោយធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

សាកលវិទ្យាល័យបច្ចេកវិទ្យា និងសហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃគ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ជាការចូលរួមចំណែកសម្រាលបន្ទុក និងជាការដឹងគុណដល់វីរៈយោធិនកម្ពុជា ដែលបានពលីជីវិត ឬបាត់បង់លទ្ធភាពក្នុងអាជីពដោយសារតែរងរបួសផ្តើមចេញពីការឈ្លានពាននៅតាមតំបន់ជាយដែនខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាសដល់និស្សិតស្រ្តីកម្ពុជា ទៅសិក្សានៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/07/2023
កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សានៅប្រទេសវៀតណាម ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/09/2025
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































