ភ្នំពេញ – ទោះបីជារៀនមិនបានខ្ពង់ខ្ពស់ដល់ថ្នាក់មហាវិទ្យាល័យ ប៉ុន្តែបច្ចុប្បន្ននេះ កញ្ញា ឡុង ចាន់កញ្ញា អាចឈោងចាប់យកតួនាទីជាអ្នកគ្រប់គ្រង និងជាអ្នកជំនាញបារីស្តារដ៏ពូកែមួយរូប (អ្នកច្នៃប្រតិដ្ឋភេសជ្ជៈ) ប្រចាំភោជនីយដ្ឋានបារាំងមួយ នៅកណ្តាលរាជធានីភ្នំពេញ។ លទ្ធផលនេះ បានដោយសារការប្រឹងប្រែង និងក្តីស្រឡាញ់។
តាមពិតទៅ ចាន់កញ្ញា ទើបតែរៀនជំនាញបារីស្តារ កាលពីកំឡុងឆ្នាំ២០២០ថ្មីៗនេះប៉ុណ្ណោះ ពីគ្រូជំនាញម្នាក់ ដែលម្ចាស់ភោជនីយដ្ឋានរបស់នាងបានជួលឱ្យមកបង្រៀនបុគ្គលិកផ្នែកសេវាកម្មរបស់ភោជនីយដ្ឋាន។ ប៉ុន្តែដោយការចាប់អារម្មណ៍ចង់ចេះ ចង់ដឹង និងចង់បានជំនាញនេះ សម្រាប់ជាជំនាញផ្ទាល់ខ្លួន ចាន់កញ្ញា បានសុំម្ចាស់ភោជនីយដ្ឋាន រៀនជាមួយគេដែរ ហើយទីបំផុតនាងក៏បានក្លាយជាអ្នកជំនាញបារីស្តារប្រចាំភោជនីយដ្ឋានតែម្តង។

– កញ្ញា ឡុង ចាន់កញ្ញា
“ដោយសារស្រឡាញ់ជំនាញនេះ ខ្ញុំប្រឹងសិក្សា ខ្ញុំធ្វើផ្ទាល់ ហើយមួយទៀតខ្ញុំក៏ស្វែងយល់ពីអ្នកចេះជំនាញហ្នឹងមួយទៀត ខ្ញុំក៏ចេះច្រើនដែរ”
តើជំនាញបារីស្តារ គេធ្វើការងារអ្វីខ្លះ ? ការងាររបស់បារីស្តារ គឺជាអ្នកធ្វើកាហ្វេ ព្រមជាមួយភេសជ្ជៈផ្សេងៗទៀត មិនថាជាភេសជ្ជៈដែលគ្មានជាតិអាល់កុល និងភេសជ្ជៈដែលមានជាតិអាល់កុលនោះ។ តាមការបញ្ជាក់របស់ ចាន់កញ្ញា បារីស្តារប្រចាំភោជនីយដ្ឋានមួយ មានតួនាទីក្នុងរៀបចំធ្វើភេសជ្ជៈផ្សេងៗដែលភ្ញៀវត្រូវការ មិនថាកាហ្វេ ភេសជ្ជៈធ្វើពីផ្លែឈើ ឬភេសជ្ជៈផ្សេងៗទៀត ដូចជាស្រាក្រឡុកជាដើម។

តើជំនាញមួយនេះពិបាកសិក្សាដែរឬយ៉ាងណា ?
ឆ្លើយតបនឹងសំណួរខាងលើនេះ ចាន់កញ្ញា និយាយដោយស្នាមញញឹមថា ជំនាញបារីស្តារនេះ វាមិនមានអ្វីពិបាកនៅក្នុងការរៀននោះទេ តែអ្វីដែលសំខាន់នោះ គឺ យើងចង់បានជំនាញនេះ ឬក៏អត់ តែសម្រាប់នាងផ្ទាល់ដែលស្រឡាញ់ជំនាញនេះ នាងគិតថា ជំនាញបារីស្តារ មានភាពងាយស្រួលក្នុងការរៀន ហើយបើនិយាយពីកម្រិតវប្បធម៌ ឬចំណេះដឹងជាមូលដ្ឋានវិញនោះ គឺមិនសូវជាត្រូវការប៉ុន្មានទេ គ្រាន់តែចេះអានអក្សរ និងការចងចាំខ្លះៗប៉ុណ្ណោះ។
-កញ្ញា ឡុង ចាន់កញ្ញា
“សរុបមកវិញ ជំនាញប៉ារីស្តារនេះ អ្នកណាក៏អាចរៀនបានដែរ ឱ្យតែមានចិត្តស្រឡាញ់ ចង់រៀន ចង់មានជំនាញ”
សម្រាប់ទីផ្សារការងារលើជំនាញនេះវិញ កញ្ញា ចាន់កញ្ញា និយាយបានថា វាពិតជាទូលំទូលាយណាស់ ។ នាងបានលើកជាឧទាហរណ៍ថា ប្រសិនបើយើងធ្វើដំណើរតាមផ្លូវក្នុងរាជធានីភ្នំពេញ យើងប្រាកដជាឃើញថា នៅកន្លែងណាក៏មានហាងកាហ្វេដែរ គ្រាន់តែតូច ឬធំប៉ុណ្ណោះ។ ហាងកាហ្វេកើនឡើង ដោយសារតែប្រជាពលរដ្ឋយើងភាគច្រើនហាក់ផ្លាស់ប្តូរទម្លាប់ក្នុងនោះបើនិយាយពីអ្នកធ្វើការវិញ គឺជិត ៨០ភាគរយទៅហើយដែលពួកគាត់ចេះញ៉ាំកាហ្វេ មិនថាពេលព្រឹក ថ្ងៃត្រង់ ហើយអ្នកខ្លះក៏ញ៉ាំពេលរសៀលថែមទៀត។
បើយោងតាមការសិក្សាគេបានរកឃើញថា កាហ្វេបានដើរតួយ៉ាងសំខាន់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សនាពេលបច្ចុប្បន្ននេះ។ កាហ្វេត្រូវបានគេចាត់ទុកថា ជាភេសជ្ជៈមួយប្រភេទដែលផ្តល់ថាមពល និងជួយដាស់ស្មារតីឱ្យផ្ដោតអារម្មណ៍ ជាមួយកិច្ចការអ្វីមួយឱ្យបានល្អបំផុត ។ ទន្ទឹមគ្នានេះ កាហ្វេក៏ជាផ្នែកមួយនៅក្នុងការបង្កើតចំណង់មិត្តភាពថ្មីៗ បង្កើតក្ដីស្រឡាញ់ និងបង្កើនភាពស្និតស្នាលឱ្យមានភាពស្អិតរមួតផងដែរ។

យ៉ាងណាក៏ដោយ កញ្ញា ឡុង ចាន់កញ្ញា យល់ឃើញថា យុវជនដែលមិនទាន់មានជំនាញ ហើយពិបាកក្នុងការរកការងារធ្វើ អាចស្វែងរកសាលាដើម្បីរៀនជំនាញបារីស្តារនេះ ហើយបើចេះជំនាញមួយនេះ វានឹងធ្វើឱ្យជីវិតរបស់យើងមានភាពងាយស្រួល ដោយអាចនឹងប្រកបអាជីវកម្មខ្លួនឯងក៏បាន ឬក៏អាចធ្វើការនៅតាមភោជនីយដ្ឋានក៏បាន តែសម្រាប់រូបនាងផ្ទាល់ ទៅថ្ងៃអនាគតខាងមុខនេះ នាងមានក្តីស្រមៃចង់បើកហាងកាហ្វេតូចមួយ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/03/2026
ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានា

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2025
វិទ្យាស្ថានបណ្តុះបណ្តាលឯកទេសសម្រាប់ឧស្សាហកម្មកាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែក ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ២១កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/03/2023
ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































