វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្ដល់ជូនអាហារូបករណ៍សម្រាប់យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបសរុបជាង១ពាន់នាក់ ផ្ដោតលើជំនាញចំនួន ១០ និងផ្ដល់ជូននូវប្រាក់ឧបត្ថម្ភជារៀងរាល់ខែសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធី TVET ១.៥លានរបស់សម្ដេចធិបតី។
បើតាមវិទ្យាស្ថាន NPIA ជំនាញទាំង១០ នោះរួមមាន ការងារកំបោរ, ការងារការ៉ូ, ការលាបថ្នាំអគារ, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការថែទាំ និងជួសជុលរថយន្ត, ការតបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មថែទាំបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការកែច្នៃបន្លែ និងផ្លែឈើ, ការផលិតនំ, ធុរកិច្ចភេសជ្ជៈ។
លក្ខខណ្ឌចូលរៀន៖
- យុវជនមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ
- ផ្តល់អាទិភាពដល់បងប្អូនអតីតពលករចំណាកស្រុក/បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ
- អាយុចាប់ពី ១៥ឆ្នាំឡើងទៅ
- អត្តសញ្ញាណបណ្ណ/សំបុត្រកំណើត/សៀវភៅគ្រួសារ
វេនសិក្សា៖ ថ្ងៃចន្ទ-សុក្រ (ព្រឹក-រសៀល-យប់) និងវេនថ្ងៃសៅរ៍-អាទិត្យ។

ចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយអាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈទូរសព្ទលេខ ០៨៧ ៥២៧ ៨៧៦ ឬអញ្ជើញមកទីតាំងរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ស្ថិតនៅតាមបណ្តោយវិថីសម្ដេច វិបុលបញ្ញា សុខ អាន (ពីរង្វង់មូលអប្សរាឆ្ពោះទៅខាងកើតចម្ងាយ ១,៥០០ម៉ែត្រ)៕














































































