ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ ចំនួន ១៧៥០​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​សម្រាប់​ការសិក្សា សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស និង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១។

ជំនាញដែល​អាហារូបករណ៍​ផ្ដល់ជូន​សម្រាប់​ការសិក្សា​សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ៖ ជំនាញ​វិស្វកម្មអគ្គិសនី​៩០កន្លែង, ជំនាញ​វិស្វកម្មសំណង់​ស៊ីវិល​៩០កន្លែង ជំនាញ​សេវាកម្ម​បរិក្ខាត្រជាក់​៨០កន្លែង, ជំនាញ​វិទ្យាសាស្ត្រកុំព្យូទ័រ​១៦០កន្លែង, ជំនាញ​ភាសាអង់គ្លេស​សម្រាប់​អាជីវកម្ម​២០កន្លែង, ជំនាញ​ទេសចរណ៍ និងបដិសណ្ឋារកិច្ច ២០កន្លែង, ជំនាញ​ទីផ្សារ២៥កន្លែង, ជំនាញ​គណនេយ្យ និងហិរញ្ញវត្ថុ ២៥កន្លែង, ជំនាញ​ផលិតកម្ម និងបសុព្យាបាល ២០កន្លែង និង ជំនាញ​ក្សេត្រសាស្ត្រ ២០កន្លែង។ ដោយ​ឡែក​សម្រាប់​ការសិក្សា​សញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជីវៈ១ រួម​មាន ជំនាញ​ដំឡើង​បណ្ដាញ​អគ្គិសនី ២១០កន្លែង, ជំនាញ​ដំឡើង និង​ថែទាំ​កាមេរ៉ា​សុវត្ថិភាព ៦០កន្លែង, ជំនាញ​ដំឡើង​បណ្ដាញ​បំពង់ទឹក ៣០កន្លែង, ជំនាញ​សេវាកម្ម​បរិក្ខាត្រជាក់​ក្នុង​គេហដ្ឋាន ២១០កន្លែង, ជំនាញ​សេវាកម្ម​សម្អាងកាយ ៩០កន្លែង, ជំនាញ​កាត់សក់​បុរស​ ៦០កន្លែង, ជំនាញ​ធ្វើម្ហូបខ្មែរ ៩០កន្លែង, ជំនាញ​ការរចនា​ក្រាហ្វិក​ដោយកុំព្យូទ័រ ១៨០កន្លែង, ជំនាញ​សេវាកម្មកុំព្យូទ័រ ៦០កន្លែង, ជំនាញ​ដំឡើង និងថែទាំ​បណ្ដាញ​កុំព្យូទ័រ ៩០កន្លែង, ជំនាញ​ធុរៈកិច្ច​ភេសជ្ជៈ ៦០កន្លែង និង​ជំនាញ​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ៦០កន្លែង។

លក្ខខណ្ឌ​នៃការចុះឈ្មោះ​ចូលរៀន ៖ បេក្ខជន​ទាំងអស់​ជាយុវជន-យុវនារី​ដែលមក​ពីគ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ, មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សំបុត្រ​កំណើត មាន​បណ្ណ​សមធម៌ក្រ១ ក្រ២ ឬ​បណ្ណ​សម្គាល់​ពិការភាព ជាបេក្ខជន​មកពីគ្រួសារ​ដែលមាន​សមាជិក​មាន “បណ្ណមូលនិធិ​សមធម៌​សុខាភិបាល” ពណ៌​លឿង ឬជា​បេក្ខជន​ដែលបាន​ឧទ្ទេស​នាម​ដោយ “រដ្ឋបាល​រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ” និង​មាន​អាយុចាប់​ពី១៥ឆ្នាំ ដល់​៤៥ឆ្នាំ។

បេក្ខជន​អាហារូបករណ៍​នឹង​ទទួលបាន​ការសិក្សា​ដោយ​ឥតគិតថ្លៃ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន២៨ម៉ឺន​រៀល​ក្នុង​១ខែ (រយៈពេល៤ខែ) ផ្ដល់​ប្រឹក្សា​យោបល់​ពីការ​ជ្រើសរើស​ជំនាញ និង​ទីផ្សារ​ការងារ មាន​ឱកាស​ចុះកម្មសិក្សា​នៅ​តាម​សហគ្រាស​គ្រឹះស្ថាន​ឧស្សាហកម្ម និង​ក្រុមហ៊ុន​ឯកជន។​ ជា​មួយគ្នា​នេះ ក្រោយ​បញ្ចប់ការ​សិក្សា​បេក្ខជន​នឹងទទួល​បាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) និង​ឱកាស​បន្តការ​សិក្សា និង​មាន​ជំនាញ​មួយ​ពិតប្រាកដ​ដែល​មាន​តម្រូវការ​ទីផ្សារ និង​ឱកាស​ការងារ​ធ្វើ​សមរម្យ និង​ចំណូល​សមរម្យ​ទៀងទាត់។បេក្ខជន​ដែលមាន​ចំណាប់​អារម្មណ៍​ក្នុងការ​ដាក់ពាក្យ អាចចុះ​ឈ្មោះ​តាមរយៈ www.tvet.gov.kh ។

សម្រាប់​ព័ត៌មាន​បន្ថែមអំពី​អាហារូបករណ៍​អាច​ទំនាក់ទំនង​ទៅកាន់ ០៨៩ ៤៨ ៣៦ ២៣ / ០៩៧ ៧០០ ៧៧ ៩៤ ។ ជាមួយគ្នានេះ​បេក្ខជនអាច​ទៅកាន់គ្រឹះស្ថាន​សិក្សាផ្ទាល់​ដែល​មាន​អាសយដ្ឋាន ភូមិ​បន្ទាយចាស់ សង្កាត់​ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...