ផ្នត់​គំនិត​សហគ្រិនភាព ជួយ​ឱ្យ​យុវជន​មាន​ភាព​ធន់​ក្នុង​សង្គម​ដែល​វិវត្តន៍​យ៉ាង​ឆាប់រហ័ស

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុងបរិបទ​សង្គមដែល​បច្ចេកវិទ្យា និងទីផ្សារការងារ​វិវត្តន៍​យ៉ាងឆាប់​រហ័ស ជំនាញ​សហគ្រិនភាព គឺសំខាន់​បំផុត​សម្រាប់​យុវជន​សម័យថ្មី មិនថា​ពួកគេចង់​ធ្វើជាបុគ្គលិក ឬបង្កើត​អាជីវកម្ម​ខ្លួនឯង​នោះទេ។ នេះជា​ការលើក​ឡើង​របស់​លោក សុខា ផានិត ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍធុរកិច្ចថ្មី នៃ​មជ្ឈមណ្ឌល​ធុរកិច្ចតេជោ និង​ជា​អ្នកជំនាញ​ផ្នែក​អភិវឌ្ឍធុរកិច្ចថ្មី។

លោក សុខា ផានិត លើក​ឡើង​ថា សហគ្រិនភាព មិនត្រឹម​តែជាការ​ចាប់​ផ្ដើម​អាជីវកម្ម​នោះទេ ប៉ុន្តែ​វាសំខាន់ ដែល​យុវជន​គ្រប់គ្នា​ត្រូវមាន ជាពិសេស អ្នកដែល​ទើបនឹងចាប់​ផ្ដើមជីវិត​ក្នុង​មហាវិទ្យាល័យ និង​ទើបតែ​ប្រឡូក​ក្នុង​វិស័យ​ការងារ។

លោក សុខា ផានិច ប្រធាននាយកដ្ឋានអភិវឌ្ឍធុរកិច្ចថ្មី នៃមជ្ឈមណ្ឌលធុរកិច្ចតេជោ និងជាអ្នកជំនាញផ្នែកអភិវឌ្ឍធុរកិច្ចថ្មី។

លោក​បន្តថា មូលហេតុ​ដែលជំនាញ​សហគ្រិនភាព​សំខាន់ ព្រោះ​សង្គម​បច្ចុប្បន្ន មាន​ការប្រែប្រួល​លឿន និងមានភាព​មិនប្រាកដ​ប្រជាជា​ប្រចាំ ជាពិសេស បម្រែបម្រួល​ទីផ្សារ​ការងារ។ ហេតុនេះ ការមាន​ផ្នត់គំនិត អាកប្បកិរិយា និង​ជំនាញ​សហគ្រិនភាព នឹងជួយ​ឱ្យយុវជន​អាចមើល​ឃើញ​ឱកាស ហ៊ាន​ប្រឈមមុខ​នឹងបញ្ហា ហើយមាន​ភាពធន់​ក្នុង​ការហែល​ឆ្លងបញ្ហា។

អ្នកជំនាញ​រូបនេះ លើក​ឡើង​ថា សម្រាប់​យុវជន ដែល​ចង់អភិវឌ្ឍ​ខ្លួនឱ្យ​ក្លាយជា​សហគ្រិន​នាពេល​អនាគត ត្រូវ​អនុវត្ត​គោលការណ៍​គន្លឹះ ចំនួន ៦ រួមមាន៖

ទី១. ចាប់​ផ្ដើម​ពីខ្លួន​ឯង, យុវជន​ត្រូវ​សួរ​ខ្លួន​ឯងថា បច្ចុប្បន្ន យើងជា​គ្រាប់ពូជ​ល្អហើយ​ឬនៅ? ពាក្យ​ថា គ្រាប់ពូជ​ល្អនេះ លោកចង់​មានន័យថា ជាគ្រាប់ពូជ​ដែលដាំនៅ​កន្លែងណា ដុះនៅ​កន្លែងនោះ ហើយនៅ​ពេលដុះ​មកគឺល្អ។ មានស្មារតី​ជួយការងារ​ក្រុម និងប្រឹងប្រែង​រៀនសូត្រ​ពីការងារ។

ទី២. ត្រូវ​ដាក់​គោលដៅ​ឱ្យខ្ពស់, ត្រង់​ចំណុចនេះ លោក​សង្កត់ធ្ងន់​ថា ប្រសិន​បើ​យុវជន ចង់ធ្វើ​អាជីវកម្ម ត្រូវ​ដាក់គោលដៅ​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុននៅ​ក្រៅប្រទេស។ ហើយប្រសិន​បើធ្វើការ​ឱ្យ​ក្រុមហ៊ុន ត្រូវដាក់​គោលដៅ ធ្វើជា​នាយក​ប្រតិបត្តិ ព្រោះការ​ដាក់គោលដៅ​ឱ្យខ្លួនឯង​ខ្ពស់ ធ្វើឱ្យយុវជន​មានភាព​ក្លាហាន។

ទី៣. មាន​ស្មារតី​រៀនសូត្រ​ពេញមួយជីវិត, អ្នក​ជំនាញ​ធុរកិច្ចរូប​នេះបន្ថែម​ថា ការរៀនសូត្រ​ត្រូវបន្ត​រហូត បើទោះបី​ជាយុវជនរៀន​ចប់​សាកលវិទ្យាល័យ​ហើយ​ក៏ដោយ ព្រោះ​ការរៀន​សូត្រ គឺមិនចេះ​ចប់នោះទេ។ លោកបានលើក​ទឹកចិត្តឱ្យយុវជន​រៀនឱ្យបាន​ច្រើន ហើយ​ការរៀននោះ​គឺមាន ៣ សំខាន់ ទី១​ រៀន​ពីសាលា ទី២ រៀន​ពីសង្គម (សិក្ខាសាលា, វគ្គ​បណ្តុះបណ្ដាល និងអ្វីដែលថ្មី​សម្រាប់ខ្លួនឯង) និងទី៣ រៀនពី​បទពិសោធន៍ មាន​ន័យថា ធ្វើឱ្យ​បាន​ច្រើន ដើម្បីដឹង​ថាខ្លួន​ឯងពូកែ​ខាងអ្វី។

ទី៤. ត្រូវចេះ​កសាងខ្សែ​បណ្ដាញ, យុវជន​ត្រូវ​ស្គាល់​គេ​ឱ្យ​បាន​ច្រើន កសាង​ខ្សែបណ្តាញ ដើម្បីអាច​ទាញជាប្រយោជន៍​ទៅថ្ងៃអនាគត។

ទី៥. រៀនពី​បទពិសោធន៍ ដែល​ខ្លួន​បាន​ឆ្លងកាត់ ជាពិសេស​បទពិសោធន៍​បរាជ័យ។

ទី៦. ព្យាយាម​សិក្សាពីប្រព័ន្ធ​អេកូឡូស៊ី ហើយ​ព្យាយាម​ស្វែងយល់ពី​សង្គមថា អ្វីដែល​សង្គមកំពុង​តែមាន ហើយអ្វី​ដែលជា​ប្រយោជន៍​សម្រាប់ខ្លួនឯង និង​សង្គម និង​អ្វីដែលជា​ឱកាស​របស់យើង។ បន្ទាប់​មកត្រូវ​ទាញយក​ប្រយោជន៍ ពីឱកាស​ទាំងនោះ។

ក្រៅពីជំនាញ​សហគ្រិនភាព លោក សុខា ផានិត បាន​បញ្ជាក់​បន្ថែម​ថា យុវជន​គ្រប់គ្នាត្រូវ​ចាប់យក​ជំនាញ​បច្ចេកវិទ្យា ទោះបីជា​កំពុងធ្វើការ​ក្នុងវិស័យអ្វី ឬរៀន​ជំនាញ​អ្វីក៏ដោយ ព្រោះ​ពិភពលោក​កំពុងតែដើរ​ទៅមុខជាមួយ​នឹង​បច្ចេកវិទ្យា។ ហេតុនេះ​ចង់​មិនចង់ យុវជនត្រូវតែរៀន​ជំនាញ​បច្ចេកវិទ្យា​បន្ថែម ដើម្បី​ជំរុញ​ការរៀន ការបំពេញ​ការងារ និងការរកស៊ី​ឱ្យរីក​ចម្រើន​បាន​ឆាប់រហ័ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators