អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

លក្ខខណ្ឌក្នុងជ្រើសរើស ៖ ជាសិស្សដែលជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២ មកពីគ្រួសារដែលមានចំណូលទាប និងខ្វះខាតលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ មានអាយុមិនលើស២៥ឆ្នាំ (គិតថ្ងៃផុតកំណត់ដាក់ពាក្យ) មានឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការសិក្សានៅថ្នាក់បរិញ្ញាបត្រ, មានឆន្ទៈជួយអភិវឌ្ឍសហគមន៍ និងជាបុគ្គលដែលមិនទាន់បានចូលរៀននៅសាកលវិទ្យាល័យ ឬសាលាបច្ចេកទេសដែលមានកម្រិតចាប់ពីបរិញ្ញាបត្រ ឬបរិញ្ញាបត្ររង (លើកលែងតែវគ្គសិក្សាខ្លីៗ)។

អត្ថប្រយោជន៍ដែលបេក្ខជនទទួលបានពីអាហារូបករណ៍រួមមាន ៖ ការគាំទ្រផ្នែកហិរញ្ញវត្ថុដូចជា ការបង់ថ្លៃសាលា និងថ្លៃសៀវភៅពុម្ព ឱកាសចូលរួមវគ្គសិក្ខាសាលា និងបណ្ដុះបណ្ដាលសំខាន់ៗដូចជា ការអភិវឌ្ឍជំនាញសតវត្សទី២១ ភាពជាអ្នកដឹកនាំ ការណែនាំអំពីអាជីពការងាររួមមាន ការរៀបចំ CV, Cover Letter បែបបទសម្ភាសន៍ ការដាក់ពាក្យាការងារសាកល្បង និងជាច្រើនទៀត។ ជាមួយគ្នានេះ បេក្ខជននឹងទទួលបានការៀនថ្នាក់កុំព្យូទ័រ ដើម្បីត្រៀមខ្លួនសម្រាប់ការងារកំឡុង និងក្រោយបញ្ចប់ការសិក្សា ទទួលបានការប្រឹក្សាយោបល់នៅពេលជួបបញ្ហាការរៀនសូត្រ ការងារ ឬគ្រួសារ និងឱកាសក្លាយជាបណ្ដាញយុវជនរបស់អង្គការសហគន៍យើង។

រូបភាពពី៖ Journeys Within Our Community អង្គការសហគមន៍យើង

បេក្ខជន បេក្ខនារី​ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ ត្រូវទៅយកពាក្យដើម្បីបំពេញដោយផ្ទាល់នៅអង្គការសហគមន៍យើង ឬ អាចទាញយកពាក្យតាមរយៈតំណភ្ជាប់ https://jwoc.info/wp-content/uploads/2025/07/Scholarship-Application-Form_2025.pdf ក្រោយបំពេញពាក្យ បេក្ខជនត្រូវផ្ញើទៅកាន់ Email: scholarship@jwoc.info  ឬយកពាក្យទៅដាក់នៅការិយាល័យទទួលពាក្យរបស់អង្គការសហគមន៍យើងរៀងរាល់ម៉ោងធ្វើការ (៨ព្រឹក-៥ល្ងាច) ដែលមានទីតាំងនៅ ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ ០១២ ៩៧១ ៧៣២។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...