ក្រសួងអប់រំសហការជាមួយអេស៊ីលីដា គ្រោងរៀបចំកម្មវិធីសិក្សា​ជំនាញគណនេយ្យក្នុងគន្លងអប់រំថ្មី

ក្រសួងអប់រំ យុវជន និងកីឡា ដោយ​សហការ​ជាមួយ​សាកលវិទ្យាល័យពាណិជ្ជសាស្រ្ត​អេស៊ីលីដា គ្រោងនឹងរៀបចំ​កម្មវិធីសិក្សា​ជំនាញគណនេយ្យ ទៅ​ក្នុងការ​អនុវត្ត​សាកល្បង​ក្នុងគន្លងអប់រំថ្មី សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦។

បើតាមសេចក្តីប្រកាស​របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងាររបស់ក្រសួង ដឹកនាំដោយ ឯកឧត្ដម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំ​ជាមួយតំណាងសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត​អេស៊ីលីដា ដើម្បីពិនិត្យលើសេចក្តីព្រាងកម្មវិធីសិក្សាជំនាញគណណេយ្យ ដែលក្រុមការងារបច្ចេកទេសបានរៀបចំ ដោយផ្តោតលើចំនួនមុខវិជ្ជាសិក្សា ចំនួនមេរៀនគាំទ្រ និងចំនួនម៉ោងសិក្សា។

ឯកឧត្ដម អ៊ុង បូរាត មានប្រសាសន៍ថា កិច្ចពិភាក្សានេះបានធ្វើយ៉ាងល្អិតល្អន់ និងធ្វើទំនើប​កម្មកម្មវិធីសិក្សា​ជំនាញគណនេយ្យ​ស្របតាមអនុសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកំណត់ឱ្យបានច្បាស់នូវសមត្ថភាពជំនាញ សម្រាប់ឆ្នាំទី១ និងឆ្នាំបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីនេះ ក្លាយជាកម្មវិធីមួយដែលប្រកបដោយភាពសមស្រប គ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពអាច​ឆ្លើយតប​តម្រូវការរបស់អ្នកសិក្សា ផ្តល់នូវចំណេះដឹង ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងជំនាញទន់ ដល់សិស្ស យុវជន ស្របតាមបរិបទ​តម្រូវការ​ទីផ្សារការងារ ការអភិវឌ្ឍបៃតង និងឌីជីថលូបនីយកម្ម សម្រាប់ធ្វើឱ្យសិស្ស​មានមូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​សម្រាប់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា សមត្ថភាពសមស្របក្នុងការចូលបម្រើការងារក្នុងវិស័យឯកជន និងបើកអាជីវកម្មខ្នាតតូច ឬមធ្យមបាន។

ឯកឧត្ដម អ៊ុង បូរាត និងក្រុមការងារ បានសម្តែងនូវការប្តេជ្ញាចិត្ត​ខ្ពស់ក្នុងការចូលរួមចំណែក​ក្នុងការអភិវឌ្ឍ​ការអប់រំបច្ចេកទេស ការអនុវត្តគន្លងអប់រំ និងការពង្រឹងការដឹកនាំនិងគ្រប់គ្រងការងារផ្នែកអប់រំបច្ចេកទេស និងការអនុវត្តគន្លងអប់រំ តាមរយៈការរិះរកយុទ្ធសាស្ត្រ យុទ្ធសាស្ត្ររង ផែនការសកម្មភាពគោល និងយន្តការការកែលម្អការអនុវត្តរបស់សាលារៀន ការគាំទ្រនិងសម្របសម្រួលដល់សាលារៀន សំដៅលើកកម្ពស់ការផ្តល់សេវាអប់រំដែលល្អ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីរួមចំណែកអភិវឌ្ឍសមត្ថភាពយុវជន ដែលចូលមកទទួលយកសេវាផ្នែកអប់រំបច្ចេកទេស និងគន្លងវិជ្ជាជីវៈ ឱ្យមានសមត្ថភាពពេញលេញ ក្លាយជាមូលធនមនុស្យ សំដៅរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ដាក់​ឱ្យ​អនុវត្តគន្លងអប់រំថ្មី​នៅ​តាម​គ្រឹះស្ថាន​សិក្សាចំនួន៤៩ ដែលជា​វិទ្យាល័យ​ធនធាន​, វិទ្យាល័យ​នៅ​តំបន់សេដ្ឋកិច្ច​ពិសេស, វិទ្យាល័យ​អនុវត្ត​ជំនាញ​សិល្បៈ​ និងវិទ្យាល័យ​ដែលមាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​។ ក្នុងនោះជំនាញដែលគ្រោងនឹងបណ្តុះបណ្តាល​ដល់សិស្ស​រួមមាន អគ្គិសនី, អេឡិចត្រូនិក, បសុវប្បកម្ម, ក្សេត្រសាស្ត្រ, មេកានិក, ការិយាល័យជួរមុខ, បច្ចេកវិទ្យាកុំព្យូទ័រ, គណនេយ្យ, កែច្នៃអាហារ, ឌីជីថលមេឌៀឌីហ្សាញ, អភិវឌ្ឍកសិកម្ម, និង ជំនាញកសិកម្មវៃឆ្លាត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...