ក្រុមហ៊ុន Prince Holding Group ផ្ដល់អាហារូបករណ៍សាច់ប្រាក់ ១០០កន្លែងតាមរយៈកម្មវិធីអាហារូបករណ៍ចេនហ្ស៊ី

ភ្នំពេញ – តាមរយៈកម្មវិធីអាហារូបករណ៍ចេនហ្ស៊ីរបស់ Prince Holding Group ផ្ដល់អាហារូបករណ៍ជាសាច់ប្រាក់ដល់និស្សិតឆ្នាំទី១ ដែល​ថ្នាក់​បរិញ្ញា​បត្រ​គ្រប់​គ្រឹះ​ស្ថានឧត្ដមសិក្សារដ្ឋ និងឯកជននៅកម្ពុជា ។ អាហារូបករណ៍នេះនឹងផ្ដល់ជូនដល់និស្សិតចំនួន១០០កន្លែង ដែលមានរយៈពេល៤ឆ្នាំ និងផ្ដល់ឱកាសការងារក្រៅម៉ោង ។

អាហារូបករណ៍នេះ ផ្ដល់ជូនឱ្យរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យបីធំៗ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ដល់ឱ្យ ៤ជំនាញ រួមមាន ព័ត៌មានវិទ្យា ១៥កន្លែង, វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន ១៥កន្លែង, ធុរកិច្ចអន្តរជាតិ ១៥កន្លែង, និងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ០៥កន្លែង ។ សាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្ដល់២ជំនាញមាន សេដ្ឋកិច្ចឌីជីថល ១៥កន្លែង, បដិសណ្ឋារកិច្ច ១៥កន្លែង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជំនាញសំណង់ ២០កន្លែង ។

អាហារូបករណ៍នឹងផ្ដល់អាទិភាពដល់និស្សិតដែលមានសមត្ថភាពខ្ពស់ផ្នែកចំណេះដឹងសកលចំពោះជំនាញដែលខ្លួនបានដាក់ ធ្លាប់មានការចូលរួមសកម្មភាពសង្គម ការងារស្ម័គ្រចិត្ត និងមនុស្សធម៌ផ្សេងៗ ។ លើសពីនេះ បេក្ខជនដែលទទួលបានអាហារូបករណ៍សម្រាប់បង់ថ្លៃសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាតាំង៣ ខាងលើរួចហើយក៏អាចស្នើសុំអាហារូបករណ៍នេះបានដែរ ។

គួរបញ្ជាក់ដែរថា បេក្ខជនទាំងអស់ត្រូវដាក់ពាក្យចូលរៀន ប្រឡង ឬធ្វើតេស្តជាស្ថាពរដើម្បីចូលសិក្សា នៅក្នុងមុខជំនាញណាមួយក្នុងចំណោមជំនាញទាំង ៧ ខា​ងលើទើបមានសិទ្ធិទទួលបានអាហារូបករណ៍នេះ ។ សម្រាប់និស្សិតដែលជាប់ជ័យលាភីអាហារូបករណ៍នឹងផ្ដល់ជូនថ្លៃសិក្សាប្រចាំឆ្នាំ អាហារូបករណ៍ជាប្រាក់ប្រចាំខែ និងឱកាសការងារក្រៅម៉ោងផងដែរ ។

សូមបញ្ជាក់ដែរថា លោក ចេន ហ្ស៊ី ជាធុរជនសញ្ជាតិកម្ពុជាដែលចូលរួមចំណែកក្នុងវិស័យអប់រំ ដោយបរិច្ចាគថវិការសម្រាប់បង់ថ្លៃសិក្សា អាហារូបករណ៍ប្រចាំខែ និងឱកាសការងារសម្រាប់និស្សិតកម្ពុជា ។ និស្សិតដែលមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ ត្រូវចុះឈ្មោះតាមរយៈក្រុមTelegram: https://t.me/+CrYzNVwnlBjYmY1 ឬអាចស្កេន QR Code ដែលមាននៅក្នុងសេចក្ដីប្រកាសឱ្យបានមុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដើម្បីទទួលបានព័ត៌មានលម្អិត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...