អ្នកស្រី នុត រត្ថា ៖ ជោគជ័យរបស់និស្សិតផ្តើមចេញពីស្គាល់តួនាទីនិង​ការ​ទទួល​ខុស​ត្រូវ​របស់ខ្លួនក្នុងពេលសិក្សា

ភ្នំពេញ – ភាពជោគជ័យរបស់មនុស្ស ឬនិស្សិតម្នាក់ៗមានច្រើនចំណុចនិងច្រើនវិធីសាស្រ្ត ។ ប្រសិន​បើនិស្សិត​​មាន​វិធីសាស្រ្ត​ឆ្ពោះ​ទៅ​ជោគ​ជ័យ​រួច​ស្រេច​ហើយ ​គប្បី​​ច្នៃ​វិធី​សា​ស្រ្ត​នោះ​​​ឱ្យ​ទៅ​ជាយុទ្ធ​សាស្រ្ត​ ​នោះ​ដំណើរជីវិតសិក្សានៅ​សាកលវិទ្យាល័យនឹង​កាន់តែមានប្រសិទ្ធិភាព ។ ទន្ទឹមគ្នានេះ ប្រសិទ្ធ​ភាពសិក្សាពិតប្រាកដ ចាប់ផ្តើម​ពី​និស្សិតស្គាល់​ច្បាស់​ពីតួនាទី ព្រ​​ម​​ទាំង​ភារកិច្ចនិងការទទួលខុសត្រូវ​របស់ខ្លួន។ ​អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិក្រុមហ៊ុនបណ្តាញព័ត៌មានអប្សរា (AMS) មានប្រសាសន៍ដូចនេះ នៅក្នុងសិក្ខាសាលា Winning University Life ចែករំលែកបទពិសោធន៍ដល់សិស្ស-និស្សិត កាលពីថ្ងៃអាទិត្យកន្លងទៅ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ។ 

១. កុំស្រមើស្រមៃទាំងថ្ងៃ ៖ ដើម្បីចៀសវាងកុំឱ្យខ្លួនឯងក្លាយជាមនុស្សស្រមើស្រមៃច្រើនខុសកាលៈទេសៈ គឺត្រូវគិតពីសុខភាព គេង និងទទួលទាន​ឱ្យ​បាន​គ្រប់​​គ្រាន់ ។ កត្តា​ទាំងនេះនឹងនាំឱ្យអ្នកមានអារម្មណ៍ល្អស្រស់ស្រាយ សប្បាយចិត្ត ហើយអាចផ្តោតលើការរៀនសូត្របានល្អ ។ លើសពីនេះនិស្សិត​ត្រូវ​តាម​ដាន​ចិត្ត​ខ្លួន​ឯង​ជានិច្ច ថាតើ ​ខ្លួន​​កំពុង​អង្គុយក្នុងថា្នក់រៀន អាចយល់ឬតាមទាន់មេរៀនគ្រូកំពុងពន្យល់កម្រិតណា? 

​អ្នកស្រី នុត រត្ថា បានបញ្ជាក់ថា ៖

“ក្នុងនាមជានិស្សិតកុំភ្លេចតួនាទីខ្លួនឯង ពេ​លរៀននៅក្នុងថ្នាក់​ត្រូវ​យកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់ ចេះ​ឆ្លើយឆ្លង ទំនាក់ទំនង ជជែកសួរ​សំណួ​រ និង​បញ្ជាក់​បន្ថែម​ត្រង់​ចំ​ណុ​​ច​ដែល​​មិនទា​ន់ច្បាស់ ​ដើម្បីឱ្យបរិយាកាសក្នុងថ្នាក់កាន់តែគួរឱ្យចង់រៀន ហើយរឿងទាំងនេះសុទ្ធតែអាចធ្វើបានទាំងអស់”

២. កុំគិតលើសពេក ៖ ត្រង់ចំណុចនេះ មិនមែនហាមនិស្សិតគ្រប់​គ្នាមិនឱ្យគិតនោះទេ ប៉ុន្តែរឿងសំខាន់​និស្សិត​ត្រូវដឹងពីរបៀបនៃការគិត មានន័យថាគិតឱ្យស៊ីជម្រៅ ប៉ុន្តែ​មិន​មែនគិតបែករវើរវាយ ឬគិតអ្វីដែលលើសពេកនោះទេ ។ ឧទាហរណ៍ពេលដែលលោកគ្រូអ្នកគ្រូ​ដាក់កិច្ចការឱ្យធ្វើរយៈពេលមួយខែ សូមកុំប្រើពេលតែមួយយប់ដើម្បីធ្វើ ទោះ​បី​​​​​​អាចធ្វើបានក៏ដោយ ព្រោះលទ្ធផលវានឹងធ្លាក់ទៅតាមនោះ ។

“លទ្ធផលជោគជ័យមិនអាចទទួលបានតាមរយៈផ្លូវកាត់ទេ ត្រូវការពេលវេលាជាស្ពានឈានទៅរករឿងដែលយើងប៉ងប្រាថ្នា”

អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិ​ក្រុម​ហ៊ុន​បណ្តាញ​ព័ត៌​មានអប្សរា (AMS)

ទន្ទឹមគ្នានេះ អ្នកស្រីបានបន្តថា ជាទូទៅអ្នកដែលមានអំនួតភាគច្រើនជាបុគ្គលមានសក្ដានុពល​ខ្ពង់ខ្ពស់ ដោយអាងថាខ្លួនគេពូកែ ខ្លួន​មានទេពកោសល្យ និង​វៃឆ្លាត​ដាច់​គេ​ជា​ដើម ។ ទាំងនេះជាចំណុចគិតលើសពេកអាចនឹងធ្វើឱ្យមនុស្ស​ភ្លេចខ្លួនឈានរកភាពអន្តរាយ ។ អ្នកស្រីបញ្ជាក់បន្ថែមថា ចំណុចនេះយុវជនសុំកុំគិតលើសពេក កុំគិ​ត​ថា​ខ្លួនឯ​ងខ្លាំងពេក ឆ្លាតពេក ពូកែពេក គឺត្រូវធ្វើវាឱ្យមានតុល្យភាព ហើយ​មានតែការខិតខំប្រឹងប្រែងតស៊ូបន្តិចម្ដងៗទេទើបជាការជោគជ័យដ៏ប្រសើរ ។

៣. កុំគិតថាខ្លួនឯងនៅក្មេង ៖ ក្នុងនាមជានិស្សិតម្នាក់កុំគិតថាខ្លួនឯងក្មេង ត្រូវរំឮកខ្លួនឯងជារឿយៗថា ខ្លួនបានចប់វិទ្យាល័យហើយ ហើយកំពុងសិក្សានៅ​​សាក​ល​វិទ្យា​ល័យ​ និង​ជា​មនុស្ស​ពេញវ័យម្នាក់អាចសម្រេចចិត្តបាន ។ យុវជនដែលមានអត្តចរឹកចាស់ទុំ​ មានភាព​ច្បាស់លាស់ទាំងគំនិត និងគ្រប់កាយវិការ គឺជាបុគ្គល​ដែលមានទំនួល​ខុស​ត្រូវ​លើ​​ការ​សម្រេច​ចិត្តរបស់ខ្លួន ។

ស្របគ្នានេះដែរ អ្នកស្រី នុត រត្ថា បានរំឮកទៅកាន់យុវជនចូលរួមសិក្ខាសាលាថា យុវជនត្រូវហ៊ានសាកល្បងធ្វើអ្វីដែលជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និង​រៀន​ចាត់​ចែង​កាលវិ​ភាគ​​រស់​នៅ​ប្រចាំថ្ងៃ​ឱ្យបាន​ត្រឹម​ត្រូវ ដើម្បីឱ្យពេលវេលាដែលមានក្លាយជាប្រយោជន៍សម្រាប់ខ្លួនឯង ។ គំនិតយល់ថាខ្លួនឯងមានពេលវេលាច្រើន ឬខ្លួន​ឯង​នៅ​ក្មេ​ង​ខ្ចីពេក អាចឱ្យមនុស្សខាតពេលវេលាផ្ទាល់ខ្លួន ដូចឃ្លាថា ពេលវេលាជាមាសប្រាក់ប្រសិនបើ​ចាយ​ពេលមិន​បាន​ត្រឹម​ត្រូវ​ស្មើនឹង​ការចាយ​ប្រាក់ខុសខ្ទង់ ៕ ​

សូមជម្រាបថា សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) និងវិទ្យាស្ថានមគ្គុទេសនៃសាកលវិទ្យាល័យបញ្ញាសា្រស្តកម្ពុជា សហការជាមួយ The way of life Cambodia និង Buddhism for Education Association បានរៀបចំនិងបង្កើតកម្មវិធី Winning University Life ក្នុងគោលបំណងជួយពង្រីកចំណេះដឹង​តម្រង់ទិសដល់យុ​វជន​កម្ពុជា​ដែល​ទើបតែ​បញ្ចប់​ថ្នាក់​វិទ្យាល័យទី១២ និងនិស្សិត ឱ្យ​ទទួលបានចំណេះដឹងជីវិតបន្ថែម ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យប្រកបដោយគុណភាព ចំណេះដឹងពិតប្រាកដ និងភាពជោគ​ជ័យ​ក្រោយ​ពេល​បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ។ សិក្ខាសាលានេះ មានវាគ្មិនជំនាញជាច្រើនរូបអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ ៕ 




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....