វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍៥០កន្លែងសម្រាប់និស្សិតក្រីក្រមកពីខេត្តព្រះសីហនុ

ភ្នំពេញ – វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រដល់សិស្ស-និស្សិតដែលមានជីវភាពខ្វះខាតក្នុងខេត្តព្រះសីហនុចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ។

លោក ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានមានប្រសាសន៍ថា ការផ្ដល់ជូនអាហារូបរកណ៍នេះក្នុងគោលបំណងជួយសង្គមក្នុងវិស័យអប់រំ ជាពិសេសផ្ដល់អាទិភាពដល់សិស្ស-និស្សិតដែលមានជីវភាពក្រីក្រមិនមានលទ្ធភាព និងចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ។ លោកបន្តថា អាហារូបករណ៍នេះក៏មានផ្ដល់ជូនកន្លែងស្នាក់នៅ(ចំនួនមានកំណត់) ប៉ុន្តែតម្រូវឱ្យនិស្សិតបង់ថ្លៃស្នាក់នៅចំនួន ២៥ម៉ឺនរៀលក្នុងមួយឆ្នាំ ។

សម្រាប់​ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនមាន១៥ជំនាញ រួមមាន ក្សេត្រសាស្ត្រ និងវិទ្យាសាស្រ្តដី/ ក្សេត្រសាស្ត្រ, ជីវបច្ចេកវិទ្យា និងសេណេទឹករុក្ខជាតិ, សាកវប្បកម្ម, វិទ្យាសាស្រ្តបរិស្ថាន, ជលផល, វិទ្យាសាស្ត្រព្រៃឈើ/រុក្ខកម្ម,​ ផលិតកម្ម និងសុខមាលភាពសត្វ/ផលិតកម្មសត្វ, វេជ្ជសាស្រ្តសត្វ/បសុព្យាបាល/ ផ្សព្វផ្សាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ, សេដ្ឋកិច្ច និងធុរកិច្ចកសិកម្ម, សេដ្ឋកិច្ចនយោបាយកសិកម្ម និងស្បៀង, វិទ្យាសាស្ត្រកែច្នៃអាហារ, អាហារូបត្ថម្ភ និងសុខភាព, ព័ត៌មានវិទ្យាកសិកម្ម និងវិស្វកម្មកសិកម្ម, និង រៀបចំដែនដី និងរដ្ឋបាលដីធ្លី ។

បេក្ខជនដែលដាក់ពាក្យសុំអាហារូបករណ៍តម្រូវឱ្យមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១សម្រាប់ថ្នាក់បរិញ្ញាបត្រ និងត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់ ឬធ្លាក់ឆ្នាំសិក្សា២០២១សម្រាប់ការសិក្សាបរិញ្ញាបត្ររង ។ ដូចនេះសាធារណៈជន សិស្ស-និស្សិតដែលមានជីវភាពខ្វះខាត និងមានបំណងស្នើរសុំអាហារូបករណ៍នេះសូមធ្វើការដាក់ពាក្យ និងទំនាក់ទំនងទៅកាន់ការិយាល័យសិក្សានៃវិទ្យាស្ថានជាតិព្រែកលៀបតាមរយៈលេខ ០៩២ ៧៦៧ ៨៨០ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។