ភ្នំពេញ – សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា កាលពីថ្ងៃទី៩ ធ្នូ បានប្រកាសបើកយុទ្ធនាការ «ខ្ញុំទទួលយក» ដើម្បីលើកកម្ពស់ឱ្យមានការសមភាពច្បាប់សម្រាប់អាពាហ៍ពិពាហ៍ភេទដូចគ្នានៅកម្ពុជា។
លោក សាយ សៀកឡាយ អ្នកសម្របសម្រួលយុទ្ធនាការ បានថ្លែងថា យុទ្ធនាការ “ខ្ញុំទទួលយក” មានគោលបំណងបង្កើនការផ្សព្វផ្សាយការយល់ដឹង និងទទួលយកអ្នកស្រឡាញ់ភេទដូចគ្នាបន្ថែមទៀត ពីសំណាក់សាធារណជន ព្រមទាំងចូលរួមចំណែកលើកកម្ពស់ឱ្យមានកិច្ចការពារផ្លូវច្បាប់ចំពោះសមភាពអាពាហ៍ពិពាហ៍សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ដែលស្របនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអនុសាសន៍ នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (យូ.ភី.អ) ជុំទីបី”។

អ្នកសម្របសម្រួលយុទ្ធនាការនេះបានបញ្ជាក់ថា យុទ្ធនាការនេះនឹងលើកយកសំឡេង និងរឿងរ៉ាវរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា រួមទាំងក្រុមគ្រួសារ ឪពុកម្តាយរបស់ពួកគេ អ្នកគាំទ្រនៅគ្រប់វិស័យ និងសាធារណជននៅទូទាំងប្រទេស ដើម្បីទទួលបានការយល់ដឹង ការទទួលស្គាល់ និងការគាំទ្របន្ថែមទៀត ចំពោះសារៈសំខាន់នៃការទទួលបានសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ។
លោកបន្តថា យុទ្ធនាការនេះបង្កើតឡើងដោយសហគមន៍ឥន្ទធនូកម្ពុជា ( រ៉ក់) ជាអង្គការមិនមែនរដ្ឋាភិបាលដឹកនាំដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBT+) ដែលធ្វើការតស៊ូមតិដើម្បីទទួលបានការការពារប្រកបដោយសមភាពសម្រាប់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាតាំងពីឆ្នាំ២០០៩។
លោក សាយ សៀកឡាយ លើកឡើងថា ការពង្រីកលទ្ធភាព នៃសមភាពច្បាប់អាពាហ៍ពិពាហ៍របស់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា រួមចំណែកកាត់បន្ថយការរើសអើង និងបញ្ចប់ការផាត់ចេញអ្នកស្រឡាញ់ភេទដូចគ្នាពីសង្គម។ ដូចនេះវាក៏បានជួយឱ្យអ្នកស្រឡាញ់ភេទដូចគ្នារស់នៅដោយសន្តិសុខ សុវត្ថិភាព និងអាចអភិវឌ្ឍខ្លួនដោយស្មើភាពគ្នានិងចូលរួមចែករំលែកនូវចំណេះដឹង សមត្ថភាព ជំនាញ និងទេពកោសល្យ ដែលជាទុននិងមូលធនមនុស្សសម្រាប់ការអភិវឌ្ឍសង្គម។

តាមលោក សៀកឡាយ គិតដល់ខែធ្នូ ឆ្នាំ២០២១ សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានទទួលស្គាល់ដោយរដ្ឋជាសមាជិកអង្គការសហប្រជាជាតិចំនួន២៩ ក៏ដូចជានៅតៃវ៉ាន់ផងដែរ។ សេចក្តីស្នើសុំច្បាប់អនុញ្ញាតសមភាពច្បាប់អាពាហ៍ពិពាហ៍ក៏កំពុងស្ថិតក្នុងការពិចារណានៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ។
សូមជម្រាបជូនដែរថា ការបើកយុទ្ធនាការ «ខ្ញុំទទួលយក» ដែលធ្វើឡើងស្របគ្នានឹងទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០២១ នេះ បានធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ ដោយមានការសហការរៀបចំដោយសហគមន៍ឥន្ទធនូកម្ពុជា និងបណ្តាញដៃគូ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2026
ជាឱកាសសម្រាប់សាធារណៈជន ក៏ដូចជាបងប្អូនពលករចំណាកស្រុកដែលចង់បានជំនាញមួយពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តឧត្តរមានជ័យ បានប្រកាសពីការផ្តល់អាហារូបករណ៍១០០%

សាកលវិទ្យាល័យជាតិបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤ជំនាញ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2026
ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2025
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2025
តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ក្រោយឧត្តមសិក្សាជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/02/2025
កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យសាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ...

SEARCA ផ្តល់អាហារូបករណ៍ពេញថ្លៃថ្នាក់អនុបណ្ឌិត-បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/09/2026
SEARCA (Southeast Asian Regional Center for Graduate Study and Research in Agriculture) បានប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃសម្រាប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨ នេះ

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2026
សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យអាហារូបករណ៍សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅលើការ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































