ភ្នំពេញ – វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់កំពុងជ្រើសរើសបេក្ខជនឱ្យចូលរៀនវគ្គបណ្ដុះបណ្ដាលកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១(C1) ចំនួន២៨០នាក់ ដោយឥតបង់ថ្លៃ ។ អាហារូបករណ៍ផ្ដល់ជូនវគ្គសិក្សារយៈពេល៤ខែ និងមានថវិកាប្រចាំខែចំនួន២០ម៉ឺនរៀលក្នុងម្នាក់ទៀតផង ។
វគ្គសិក្សាបណ្ដុះបណ្ដាលផ្ដល់ជូនជំនាញចំនួន៦ រួមមាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ៦០នាក់ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន៦០នាក់ ការងារកំបោរ៦០នាក់ សេវាកម្មកុំព្យូទ័រ២០នាក់ សេវាកម្មរដ្ឋបាល២០នាក់ និងសម្អាងកាយ និងកែសម្ភស្ស៦០នាក់ ។

សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសត្រូវបានបែងចែកជា២ ដោយកម្មករនិយោជិត ត្រូវភ្ជាប់ជាមួយអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត សៀវភៅការងារ ឬប័ណ្ណសំគាល់កម្មករនិយោជិត ឬលិខិតបញ្ជាក់ពីអាជ្ញាធរ ឬសហគា្រស និងប័ណ្ណសមធម៌(កម្រិត១ ឬកម្រិត២) ។
លក្ខខណ្ឌទី២សម្រាប់សាធារណៈជន ត្រូវភ្ជាប់ជាមួយអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត បានប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩) ឬកម្មវិធីបន្តជំនាញថ្នាក់ទី៨ និងទី៩ ឬវិញ្ញាបនបត្រវិជ្ជាជីវៈ(VC) ឬសញ្ញាបត្រដែលមានតម្លៃសមមូល សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍សិក្សាអាចទៅទទួលពាក្យនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ដែលមានអាសយដ្ឋាននៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ (ខាងជើងវិទ្យាល័យពោធិ៍សាត់ចំងាយប្រមាណ១០០ម៉ែត្រ) ។
សម្រាប់ព័ត៌មានលម្អិត និងបន្ថែមសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០១២ ៣៣២ ៨៧៦ / ០១៦ ៥៤៨ ០៥៦ / ០៨៨ ២៣ ២៣ ២៧៦ ។ ចាប់បើកទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ និងចូលរៀនថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2026
សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2024
ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2024
វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅប្រទេសណូវ៉េលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2024
អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/03/2023
វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/11/2024
ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2024
ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាសជ្រើសរើសសំណើគម្រោងស្រាវជ្រាវទស្សនវិជ្ជាសេដ្ឋកិច្ច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជូនដំណឹងដល់បុគ្គលិកអប់រំ និងអ្នកស្រាវជ្រាវ ពីការជ្រើសរើសសំណើគម្រោង ដោយមជ្ឈមណ្ឌលស៊ីមេអូ SEPS សម្រាប់កម្មវិធីគម្រោងគាំទ្រការស្រាវជ្រាវទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































