ភ្នំពេញ – ការវេចនំអន្សម ជាសម្បត្តិដ៏ល្អមួយរបស់ប្រជាជនខ្មែរ។ ជាពិសេស នំអន្សមមានរស់ជាតិឆ្ងាញ់ ហើយវត្ដុធាតុដើមវិញសុទ្ធសឹងតែជារបស់ខ្មែរ រួមមានស្លឹកចេក ចេកទុំ អង្ករដំណើប សណ្ដែក និងដូងទុំជាដើម។ នេះជាការលើកឡើងរបស់ លោកស្រី សំ ធីតា គ្រូបង្រៀននៅអនុវិទ្យាល័យវត្តដំបូកខ្ពស់ រាធានីភ្នំពេញ ក្នុងឱកាសចូលរួមវេចអន្សម នៅក្នុងកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះទៅវេចនំអន្សមរួមគ្នា» នៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី ។
លោកស្រី សំ ធីតា ជាគ្រូបង្រៀននៅអនុវិទ្យាល័យវត្តដំបូកខ្ពស់ រាធានីភ្នំពេញ
“ខ្ញុំចូលរួមកម្មវិធីវេចនំអន្សមរួមគ្នានេះ មានអារម្មណ៍ថាសប្បាយរីករាយ ដោយសារយើងចេះវេចនំអន្សមស្រាប់ ហើយមួយឆ្នាំយើងបានវេចនំអន្សមតែម្ដងប៉ុណ្ណោះទេ ហេតុនេះយើងមានបទពិសោធន៍ខាងវេចនំអន្សមច្រើន និងចង់បង្ហាត់បង្រៀនអ្នកដទៃឱ្យចេះវេចនំអន្សមដែរ”

គ្រូបង្រៀនវ័យ ៣៦ឆ្នាំរូបនេះ បានចែករំលែកនូវចំណេះដឹងក្នុងការវេចនំអន្សមចេក ដែលលោកស្រីធ្លាប់ធ្វើកន្លងមក ក្នុងនោះ សម្រាប់គ្រឿងផ្សំ រួមមាន អង្ករដំណើម ចេកទុំ គ្រាប់សណ្តែក និងដូង។ អ្នកគ្រូបន្តថា គ្រាប់សណ្ដែកត្រូវលាងទឹកឱ្យស្អាត រួចយកទៅស្ងោរឱ្យរាងឆ្អិនបន្តិច។ បន្ទាប់មកលាយអំបិល ស្ករស ប៊ីចេង នៅក្នុងអង្ករដំណើបដែលបានសម្អាតរួច ដើម្បីបន្ថែមរស់ជាតិ ហើយភ្លក់ឱ្យដឹងរស់ជាតិល្មមទទួលយកបានតាមចំណងចំណូលចិត្ត។
ដោយឡែករបៀបវេចវិញ ជាដំបូងគេយកសន្លឹកចេកចំនួនពីរសន្លឹក មិនតូចពេក មិនធំពេក ដោយជ្រើសរើសស្លឹកដែលល្អ។ បន្ទាប់មកជូនស្លឹកឱ្យស្អាត រួចដាក់អង្ករដំណើបមួយវែកវៀចឱ្យស្មើ រួចយកចេកទុំមួយផ្លែ ឬពីរផ្លែដែលបករួចច្របាច់ឱ្យទន់បន្តិចដាក់នៅលើអង្ករ ដើម្បីឱ្យចូលជាតិជាមួយអង្ករ ហើយបន្ថែមអង្ករឱ្យជិតចេកទុំ និងចាប់ផ្ដើមវេចជាការស្រេច។

នៅពេលវេចរួចត្រូវយកចំណងមួយចងឱ្យចំពាក់កណ្ដាលនៃនំ ទើបបត់កាច់ក្បាលនំអន្សមនោះ ហើយត្រឡប់មកម្ខាងទៀត ដើម្បីមើលកន្លែងណាអង្ករមិនទាន់ស្មើល្អអាចបន្ថែមអង្ករឱ្យពេញ រួចបន្តកាច់ក្បាលម្ខាងទៀតធ្វើដូចពេលមុន។ ចំពោះការចងចំអន្សម ត្រូវយកខ្សែចងក្បាលម្ខាងឱ្យជាប់សិន ព្រោះបើចងមិនជាប់អាចនាំឱ្យអង្ករហ៊ារចេញក្រៅបាន រួចចងក្បាលម្ខាងទៀតឱ្យជាប់ដូចគ្នា ចំណែកផ្នែកកណ្ដាលអាចចងល្មមមិនបាច់តឹងខ្លាំងពេកក៏បាន។ ដូចនេះ ការវេចនំអន្សមចេករួចរាល់ជាការស្រេច។

តាមការបញ្ជាក់របស់អ្នកគ្រូ សំ ធីតា នៅពេលវេចនំអន្សមមិនត្រូវចងរឹតខ្លាំងពេក ឬធូរពេកនោះទេ ព្រោះនៅពេលចងរឹតធូរពេកនាំឱ្យពេលស្ងោរទៅវានឹងបែក ហើយពេលចងរឹតណែនខ្លាំងពេក នៅពេលស្ងោរវាអាចនឹងប្រេះ។ ជាទូទៅ នំអន្សមចេកចំណាយពេលស្ងោរ ប្រហែលមួយម៉ោងជាង ឬច្រើនជាងនេះទៅតាមចំនួននំ ប៉ុន្តែឆាប់ស្អិនជាងនំអន្សមជ្រូក៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2023
កម្មវិធីអាហារូបករណ៍ Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2026
កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ជ្រើសរើសយុវជនចូលរៀនជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យដាក់ពាក្យ ដើម្បីផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































