ភ្នំពេញ – ការបោះបាយបិណ្ឌ គឺជាទំនៀមរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយគេជឿថា ការបោះបាយបិណ្ឌ នៅវេលាជិតភ្លឺ ជាការបញ្ជូន ឬឧទ្ទិសកុសលទៅដល់ញាតិសណ្តានដែលបានចែកឋានទៅកាន់បរលោក។
សកម្មភាពនៃការបោះបាយបិណ្ឌនេះ មិនទាន់មានការឯកភាពគ្នានៅក្នុងសង្គមពុទ្ធសាសនិកនៅឡើយ ដោយអ្នកខ្លះបានចាត់ទុកថា ការបោះបាយបិណ្ឌជាកិច្ចដ៏សំខាន់មួយមិនអាចខកខានបាននៅក្នុងរដូវបុណ្យកាន់បិណ្ឌ ខណៈដែលអ្នកខ្លះបានអះអាង និងរិះគន់ថា ការបោះបាយបិណ្ឌជាទង្វើមិនត្រឹមត្រូវ ជាការខ្ជះខ្ជាយ ជាការធ្វើមិនគោរពទានជាដើម ។

លោក ហ៊ួន សាវន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ការបោះបាយបិណ្ឌ គឺជាទំនៀមដ៏សំខាន់មួយ ។ សម្រាប់រូបលោក មកទល់បច្ចុប្បន្ននេះ ពុំមានតួលេខ ឬស្ថិតិអ្វីមកទូទាត់ថា ការបោះបាយបិណ្ឌជាការខ្ជះខ្ជាយនោះទេ ហើយថា ប្រសិនបើប្រជាពលរដ្ឋយើងធ្វើទៅតាមទំនៀម ក៏មិនឃើញថា ខាតបង់អ្វីនោះដែរ។
លោក ហ៊ួន សាវន
“ការបោះបាយបិណ្ឌ គឺជាទំនៀមដែលខ្មែរយើងធ្វើតាំងតែពីខ្មែរយើងក្រ មិនដែលមានឡានជិះផង ក៏យើងធ្វើអាហ្នឹងបានដែរ មិនឃើញថា ក្រទៅណា វាអត់ក្រព្រោះតែរឿងប៉ុណ្ណឹង បើយើងឃើញថា ជាការខ្ជះខ្ជាយសម្រាប់រាល់ថ្ងៃនេះ គឺដូចជាការបរិភោគអាហារសល់នៅតាមហាង ពិសេសរឿងបុហ្វេអី អាហ្នឹងខ្ញុំយល់ថា ខ្ជះខ្ជាយ ជាការចំណាយដែលគ្មានប្រយោជន៍…”
បើតាមប្រសាសន៍របស់អ្នកស្រាវជ្រាវវប្បធម៌រូបនេះថា កាលពីសម័យដើម គេធ្វើបាយបិណ្ឌ ទៅតាមចំនួន នៃថ្ងៃបិណ្ឌ ដូចជាគេធ្វើបាយបិណ្ឌ១ដុំសម្រាប់បិណ្ឌ១ ហើយ២ដុំ សម្រាប់ថ្ងៃបិណ្ឌ២ រហូតដល់ថ្ងៃចុងក្រោយដែលគេហៅថា ភ្ជុំបិណ្ឌ គឺគេយកបាយបិណ្ឌទាំង១៥ដុំយកទៅជុំគ្នា ដែលគេហៅថា ភ្ជុំបិណ្ឌ។

ដោយឡែកព្រះតេជគុណ ហ៊ុំ សុទ្ធា សាស្រ្តាចារ្យភាសាបាលី នៃពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាថា តាមពិតទៅការបោះបាយបិណ្ឌ មិនមាននៅក្នុងគម្ពីព្រះពុទ្ធសាសនាឡើយ ហើយនៅក្នុងវចនានុក្រមខ្មែរ ក៏មិនបាននិយាយពីរឿងបោះបាយបិណ្ឌអ្វីទេ គ្រាន់តែមានពិធីកាន់បិណ្ឌ ឬកាន់វេនក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណឹង។ ព្រះតេជគុណ ហ៊ុំ សុទ្ធា មានសង្ឃដីកាបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌរយៈពេល១៥ថ្ងៃ មិនមែនផ្តោតសំខាន់ទៅលើការបោះបាយបិណ្ឌតែមួយមុខទេ ពោលការបោះបាយបិណ្ឌ គឺគ្រាន់តែជាពិធីតូចមួយនៅក្នុងរយៈពេល១ថ្ងៃ ឬរយៈពេល១ព្រឹក ដែលប្រជាពលរដ្ឋយើងធ្វើតាមទម្លាប់មុនអរុណជិតរះ រួចទើបនាំគ្នារាប់បាត្រ ប្រគេនចង្ហាន់ព្រះសង្ឃតាមកិច្ចព្រះពុទ្ធសាសនា។
ជាការកត់សម្គាល់របស់ព្រះតេជគុណ ហ៊ុំ សុទ្ធា បច្ចុប្បន្ននេះ នៅតាមវត្តអារាមខ្លះនៅប្រកាន់ទំនៀមទម្លាប់បោះបាយបិណ្ឌ ហើយវត្តខ្លះទៀតដែលពីមុនធ្លាប់បោះ ក៏បានឈប់ ហើយក៏រៀបចំប្រារព្ធពិធីតាមបែបលក្ខណៈព្រះពុទ្ធសាសនាវិញ។

សម្រាប់ព្រះគ្រូសាស្រ្តាចារ្យ ពិធីបុណ្យកាន់បិណ្ឌ មានគោលបំណងតែមួយ គឺចង់ឧទ្ទិសនូវចំណែកបុណ្យទៅដល់អ្នកដែលស្លាប់ទៅតែប៉ុណ្ណោះ ហើយសម្រាប់ការបោះបាយបិណ្ឌ មិនមានឯកសារណាមួយបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់ថា បានប្រារព្ធធ្វើពីពេលណាមកដែរ ដែលពិធីនេះ ទំនងជាពិធីកម្មក្នុងព្រះពុទ្ធសាសនា។
ព្រះតេជគុន ហ៊ុំ សុទ្ធា
“ពិធីបុណ្យកាន់បិណ្ឌនេះ មើលទៅគោលបំណងតែមួយ គឺចង់ឧទ្ទិសនូវចំណែកបុណ្យទៅដល់អ្នកដែលស្លាប់ទៅតែប៉ុណ្ណឹង… យើងអត់មានឯកសារដែលបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទនៃការបោះបាយបិណ្ឌនោះទេ ប៉ុន្តែគ្រាន់តែថា អានេះជាទំនង ឬថា ជាបែបបទ នៃពិធីកម្មក្នុងព្រះពុទ្ធសាសនា…”
យ៉ាងណាក៏ដោយព្រះតេជគុណ ហ៊ុំ សុទ្ធា មិនបានហាមប្រាមថា មិនឱ្យមានការប្រារព្ធធ្វើពីធីបោះបាយបិណ្ឌនោះទេ ដោយថា ពិធីនេះពេលខ្លះធ្វើទៅមិនល្អ ដូចជាការបោះបាយបិណ្ឌដោយជន់ជោរ បាននាំឱ្យកង្វក់ដល់ទីអារាម ដែលជាទីសម្រាប់គោរពបូជា ហើយក៏ជាការខ្ជះខ្ជាយនូវបាយ ដោយប្រសិនជាគេយកបាយទាំងនោះទៅចែកជាទានដល់ជនកម្សត់ទុរគត ម្ល៉េះសមទទួលបានប្រយោជន៍ពីដុំបាយទាំងនោះ។
ដោយឡែកចំណុចដែលល្អវិញ គឺ ទី១ នាំឱ្យមានសាមគ្គីភាពសម្រាប់ពុទ្ធបរិស័ទ្ទចំណុះជើងវត្ត, ទី២ ជាការផ្តល់ឱកាសដល់យុវជន ក្មេងជំនាន់ក្រោយឱ្យចូលវត្តអារាម ព្រោះថា មិនមានពេលវេលាណាផ្តល់ឱកាសឱ្យយុវជនបានចូលវត្តអារាមទេ និង ទី៣ ជាពេលវេលា នៃការកំណត់ពេលមួយសម្រាប់បុគ្គលដែលមានកត្តញូតាធម៌នៅក្នុងចិត្តបានបំពេញនូវកិច្ចកម្មទៅតាមបែបលក្ខណៈព្រះពុទ្ធសាសនាឱ្យបានល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងទូទៅ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/04/2026
វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2024
កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































