ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ភ្នំពេញ – កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ អាហារូបករណ៍ផ្ដល់ជូនជាសាច់ប្រាក់សម្រាប់សិក្សាចំនួន១៥០០ដុល្លារក្នុង១ឆ្នាំ ។

អាហារូបករណ៍អភិវឌ្ឍន៍ជំនាញសិល្បៈផ្ដល់ជូនសម្រាប់សិស្សថ្នាក់វិទ្យាល័យសិក្សានៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈរយៈពេល៣ឆ្នាំដែលមានជំនាញ តូរ្យតន្ត្រី សូនរូប របាំ ល្ខោន សៀក ។ សម្រាប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរយៈពេល៤ឆ្នាំ មានជំនាញ តូរ្យ​តន្ត្រី សិល្បៈនាដសាស្ត្រ សិល្បៈសូនរូប លើសពីនេះឱកាសហ្វឹកហាត់ជាមួយគ្រូឯកជនក្រៅម៉ោងរយៈពេល២ឆ្នាំលើជំនាញ សម្ភោរ ស្មូត ប៉ីពត អក្សរភ្លេង ព្យាណូ ជាដើម ។

ជាមួយគ្នានេះ អាហារូបករណ៍អភិវឌ្ឍន៍ជំនាញមិនមែនសិល្បៈសម្រាប់ថ្នាក់វិទ្យាល័យ៣ឆ្នាំ ជំនាញភាសាអង់គ្លេសទូទៅ(ក្រៅម៉ោង ឬពេញម៉ោង) ៣ឆ្នាំ ជំនាញកុំព្យូទ័រទូទៅ១ឆ្នាំ ។ សម្រាប់ថ្នាក់មហាវិទ្យាល័យ៤ឆ្នាំលើជំនាញ ភាសាអង់គ្លេស បដិសណ្ឋារកិច្ចនិងទេសចរណ៍ គណនេយ្យ និងជំនាញផ្សេងៗ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់២ឆ្នាំលើជំនាញបុរាណវិទ្យានិងជំនាញជាច្រើនទៀត ។ គួរបញ្ជាក់ដែរថា អាហារូបករណ៍បន្តផ្ដល់ជូនដល់និស្សិតអាស្រ័យលើលទ្ធផលការសិក្សារបស់បេក្ខជន ។

លក្ខខណ្ឌសម្រាប់បេក្ខជនដែលអាចស្នើពាក្យអាហារូបករណ៍នេះបាន ត្រូវជាសិល្បៈករអាជីព លោកគ្រូអ្នកគ្រូសិល្បៈ និងអ្នកធ្វើការក្នុងវិស័យសិល្បៈនិងវប្បធម៌ អ្នកមិនមែនជាសិល្បករតែធ្វើការក្នុងវិស័យសិល្បៈ និងវប្បធម៌ដូចជា ផលិតករ អ្នកគ្រប់គ្រង អ្នករចនាពិព័ណ៌ អ្នកស្រាវជ្រាវ អ្នកនិពន្ធជាដើមដែលមានទម្រង់សិល្បៈបែបបុរាណ និងសម័យ ។

បេក្ខជនត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ ជាជនជាតិខ្មែរ ឬមានសញ្ជាតិខ្មែរ ធ្លាប់បានរៀនសិល្បៈខ្មែរបុរាណ ឬសម័យ ឬទម្រង់សិល្បៈដទៃដូចជា របាំ ចម្រៀង ភាពយន្ត ស្ថាបត្យកម្ម ចម្លាក់ គំនូរ សិល្បៈដទៃទៀត ឬមានបទពិសោធន៍ការងារក្នុងវិស័យសិល្បៈ យ៉ាងតិច៣ឆ្នាំ ។

បេក្ខជនដែលទទួលបានអាហារូបករណ៍នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអាហារូបករណ៍ដូចជា ការកសាងសមត្ថភាពតាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលគុណតម្លៃ សម្រាប់ការអភិវឌ្ឍខ្លួន ភាពជាអ្នកដឹកនាំនិងអាជីពការងារ ។ ឱកាសចូលរួមទស្សនកិច្ចសិក្សា សិក្ខាសាលា ព្រឹត្តិការណ៍ និងគម្រោងស្ម័គ្រចិត្តនានា ឱកាសជំនួយស្មារតី និងប្រឹក្សាយោបល់ពីក្រុមការងារសិល្បៈខ្មែរអមតៈ និងប្រាក់ឧបត្ថម្ភប្រចាំ ១៥០០ដុល្លារក្នុងមួយឆ្នាំ ។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទាញយកពាក្យ https://bit.ly/43eumTq ក្រោយបំពេញហើយសូមផ្ញើទៅកាន់ sormanak@cambodianlivingarts.org ។ សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់ https://bit.ly/3MPJ4es ។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា