សាកលវិទ្យាល័យបច្ចេកវិទ្យាឈានមុខគេរបស់រុស្ស៊ី Moscow Polytechnic University បានប្រកាសបើកទទួលពាក្យប្រឡងអាហារូបករណ៍រដ្ឋាភិបាលរុស្ស៊ី សម្រាប់និស្សិតកម្ពុជាលើកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងក្រោយបណ្ឌិត (Postdocs) ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខ។
អត្ថប្រយោជន៍នៃអាហារូបករណ៍
- ឧបត្ថម្ភការសិក្សា ១០០% ពីរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី
- មិនទាមទារភាសារុស្ស៊ីជាមុន ដោយមានការបំប៉នភាសា ឬអាចជ្រើសរើសសិក្សាជាភាសាអង់គ្លេស
- ប្រាក់ឧបត្ថម្ភប្រចាំខែ ពីរដ្ឋាភិបាលរុស្ស៊ី និងកម្ពុជា ព្រមទាំងប្រាក់លើកទឹកចិត្តបន្ថែមផ្អែកលើលទ្ធផលសិក្សា
- ការផ្តល់កន្លែងស្នាក់នៅ ក្នុងអន្តេវាសិកដ្ឋាន (Dormitory) របស់សាកលវិទ្យាល័យដោយផ្ទាល់
- ឱកាសការងារ និងការចុះកម្មសិក្សា តាមរយៈបណ្តាញដៃគូជាមួយសហគ្រាសឈានមុខជាង ៧៥០ កន្លែង និងសាកលវិទ្យាល័យអន្តរជាតិជាង ៥០ នៅទូទាំងពិភពលោក

នីតិវិធីនៃការដាក់ពាក្យ និងការប្រឡង៖
១. ចូលទៅចុះឈ្មោះលើគេហទំព័រផ្លូវការ ៖ od.globaluni.ru
២. ជ្រើសរើសមុខជំនាញ (មាន ១៤ ជំនាញ រួមមាន IT, វិស្វកម្ម, គ្រប់គ្រង, ជីវវិទ្យា, គណិតវិទ្យា និងនគរូបនីយកម្ម ជាដើម)
៣. បញ្ចូលឯកសារពាក់ព័ន្ធ (Upload) ដូចជា លិខិតបញ្ជាក់គោលបំណង (Motivation Letter), សញ្ញាបត្រ, ស្នាដៃ និងវិញ្ញាបនបត្រផ្សេងៗ
៤. ចូលរួមធ្វើតេស្តសមត្ថភាពតាមប្រព័ន្ធអនឡាញ
កាលបរិច្ឆេទសំខាន់ៗ
ការចុះឈ្មោះ និងដាក់ពាក្យ៖ ពីថ្ងៃទី ២០ ខែសីហា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៦
ដំណើរការប្រឡងវគ្គទី ១៖ ពីថ្ងៃទី ២០ ខែសីហា ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៦
ដំណើរការប្រឡងវគ្គទី ២៖ ពីថ្ងៃទី ១៣ ខែវិច្ឆិកា ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៦
ដំណើរការប្រឡងវគ្គទី ៣ (សម្រាប់ថ្នាក់ក្រោយបរិញ្ញាបត្រ & Postdocs)៖ ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៦ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៧
សិស្ស-និស្សិតកម្ពុជាដែលមានបំណងបន្តការសិក្សានៅប្រទេសរុស្ស៊ី អាចចាប់ផ្តើមរៀបចំឯកសារ និងដាក់ពាក្យតាមកាលបរិច្ឆេទកំណត់ខាងលើ៕














































































