ឱកាសអាហារូបករណ៍ជាង៥០០កន្លែង នៅ​សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

សម្រាប់សិស្សនិស្សិត​ដែល​កំពុងស្វែង​រក​អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ ពេល​នេះ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ៥៦០កន្លែង ចាប់ពី២៥% ដល់ ១០០% លើគ្រប់ជំនាញសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ។

ការទទួលពាក្យសុំប្រឡងអាហារូបករណ៍ នឹងចាប់បើកពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ រហូតផុតកំណត់ទទួលពាក្យនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ហើយ​ការប្រឡងនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងនោះ សាលាផ្តល់ជូនជ័យលាភីអាហារូបករណ៍ ១០០% ចំនួន ២៥កន្លែង, ៧៥% ចំនួន ៦៥កន្លែង, ៥០% ចំនួន ២០០កន្លែង និង ២៥% ចំនួនកន្លែង អាស្រ័យលើលទ្ធផលនៃការធ្វើតេស្តសមត្ថភាពចំនួន ២ ដំណាក់កាល ពោលគឺ ទី១ វិញ្ញាសារសរសេរដោយធ្វើឡើងតាមប្រព័ន្ធអនឡាញ និង ទី២ ការសម្ភាសន៍។

សម្រាប់វិញ្ញាសាសរសេរសម្រាប់ការប្រឡងជ្រើសរើសត្រូវ​បែងចែកជា ៣ ផ្នែក ទី១ វិទ្យាសាស្ត្រសង្គម (ចំពោះតែមុខជំនាញទំនាក់ទំនងអន្តរជាតិ) ទី២ គណិតវិទ្យា និងតេស្តកម្រិត IQ (សម្រាប់គ្រប់មុខជំនាញ លើកលែងជំនាញទំនាក់ទំនងអន្តរជាតិ) និងទី៣ រូបវិទ្យា (សម្រាប់តែមុខជំនាញវិស្វកម្មសំណង់ស៊ីវិល និងវិស្វកម្មឧស្សាហកម្ម) ។ បន្ទាប់មក បេក្ខជនដែលទទួលពិន្ទុល្អលើវិញ្ញាសាសរសេរ នឹងត្រូវបានជ្រើសរើសមកធ្វើការសម្ភាសន៍ដោយផ្ទាល់នៅសាកលវិទ្យាល័យដើម្បីជម្រុះយកយកជ័យលាភី។

សម្រាប់បេក្ខជនដែលមានបំណងចង់ដាក់ពាក្យ​អាហារូបករណ៍នេះ ត្រូវចុះឈ្មោះដោយផ្ទាល់នៅសាលវិទ្យាល័យ ឬអាចធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ តាមតំណភ្ជាប់ផ្លូវការរបស់សាលា (https://my.paragoniu.edu.kh/form/scholarship) ដែលអាចរកមើលបានលើគេហទំព័រ ឬនៅលើបណ្តាញសង្គមផ្លូវការរបស់សាកលវិទ្យាល័យ ដូចជា Facebook និង Telegram ឱ្យបានមុនថ្ងៃទី០៣ ខែកញ្ញា ខណៈបន្ទាប់ពីចុះឈ្មោះរួច សាកលវិទ្យាល័យនឹងបង្ហោះផ្សាយបញ្ជីររាយឈ្មោះបេក្ខជនប្រឡងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ មួយថ្ងៃមុនប្រឡង នៅលើបណ្តាញសង្គមផ្លូវការរបស់សាលា។

គិតត្រឹមឆ្នាំសិក្សា២០២៤ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់ការបណ្តុះបណ្តាលលើមុខជំនាញចំនួន១០ ក្នុងកម្រិតបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន៣ ក្នុងនោះ ទី១ មហាវិទ្យាល័យវិស្វកម្មដែលមានមុខជំនាញ ស្ថាបត្យកម្ម, វិស្វកម្មឧស្សាហកម្ម និងវិស្វកម្មសំណង់ស៊ីវិល។ ទី២ មហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ រួមមាន ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន។ ទី៣ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច រួមមាន ជំនាញធនាគារ និងហិរញ្ញវត្ថុ, គ្រប់គ្រងពាណិជ្ជកម្ម, សេដ្ឋកិច្ច, ទំនាក់ទំនងអន្តរជាតិ និងភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ។

យុវនិស្សិត ប៉ែន កុលបុត្រ បច្ចុប្បន្នជានិស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនផ្ទាល់ ដែលទទួលបានអាហារូបករណ៍ ១០០% នៅឆ្នាំ២០២២ បានចែករំលែកថា នៅពេលប្រឡង រូបគេបានត្រៀមខ្លួនយ៉ាងល្អិតល្អន់ ដូចជាស្វែងយល់បន្ថែមជាប្រចាំថ្ងៃលើផ្នែកតក្កវិទ្យា គណិតវិទ្យា ពីសៀវភៅនានា និងនៅលើ​អ៊ីនធើណែត បើទោះបីខ្លួនត្រូវត្រៀមខ្លូនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបក្តី។ បន្ថែមពីនោះ រូបគេបានឆ្លាស់កាលវិភាគដោយម៉ត់ចត់ និងមានវិធីសាស្ត្រសម្រួលភាពតានតឹងតាមរយៈការផ្លាស់ប្តូរបរិយាកាសសិក្សាជាដើម។

យុវនិស្សិតជ័យលាភីអាហារូបករណ៍រូបនេះ ផ្តាំផ្ញើដល់អ្នកដែលមានបំណងប្រឡងអាហារូបករណ៍របស់សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ត្រូវត្រៀមខ្លួនឱ្យបានច្រើន ជាពិសេសទៅលើបំណែងចែកវិញ្ញាសារដែលសាលាតម្រូវ ក្នុងនោះ រួមមាន គណិតវិទ្យានិងតក្កវិទ្យា, រូបវិទ្យា និងវប្បធម៌ទូទៅ ជាដើម អាស្រ័យលើមុខជំនាញដែលយើងរើស។

លោកបណ្ឌិត ដេត សុខឧត្តម អតីតសាកលវិទ្យាធិការ និងបច្ចុប្បន្នជាប្រធានប្រតិបត្តិ(COO) នៃក្រុមហ៊ុន ផារ៉ាហ្គន អេឌ្យូខេសិន សង្កត់ធ្ងន់ថា ការផ្តល់អាហារូបករណ៍ជាចំណែកសំខាន់ដើម្បីជំរុញវិស័យអប់រំ ជាពិសេសការផ្តល់លទ្ធភាពដល់សិស្សានុសិស្សអាចទទួលការអប់រំស្តង់ដារមួយបាន ដោយស្មើភាពផ្អែកលើសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែង ខណៈសាកលវិទ្យាល័យផ្តល់អាហារូបករណ៍ជូនដល់និស្សិតរាប់រយនាក់ក្នុងមួយឆ្នាំៗ ចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ ជាចំណែកកសាងមូលធនមនុស្សដើម្បីការអភិវឌ្ឍន៍សង្គមជាតិ។ លោកថា ការផ្តល់អាហារូបករណ៍នេះ គឺបើកទទួលរាល់សិស្សានុសិស្សដែលចាប់អារម្មណ៍ មិនចំពោះតែអ្នកកំពុងសិក្សាកម្រិតថ្នាក់ទី១២ ឡើយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *