ក្រសួងការងារប្រកាស​ផ្តល់អាហារូបករណ៍ TVET ជាង​២ម៉ឺន​៤ពាន់កន្លែង

ភ្នំពេញ – ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​សិក្សា​២០២២-២០២៣ ខាងមុខនេះ ក្រសួង​នឹង​ជ្រើសរើស​បេក្ខជន​ចមនួន ២៤២៣៨នាក់ ឱ្យ​ទទួល​អាហារូបករណ៍​ចូលរៀន​កម្រិត​សញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១(C1), ២(C2) និង ៣(C3) កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ​រង បច្ចេកទេស/​ឯកទេស និង​កម្រិត​បរិញ្ញាបត្រ​បច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រ​វិស្វករ ទៅ​តាម​ចំនួន​ជំនាញ /មុខរបរ និង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ។

បើតាម​ការ​បញ្ជាក់របស់ក្រសួងការងារ អាហារូបករណ៍​នឹង​ត្រូវ​ផ្តល់នៅ​តាមវិទ្យាស្ថាន និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈរហូត​ទៅ​ដល់​៤២ នៅ​ក្នុង​រាជធានី ក៏​ដូចជា​ខេត្ត​នានា ​ទៅ​លើជំនាញជា​ច្រើន​ដូចជា តម្លើងបណ្តាញ​អគ្គិសនី​ក្នុង​អគារ, ប្រព័ន្ធចង្វាក់ផលិតកម្ម​ស្វ័យ​ប្រវត្តិ, ទូរគមនាគមន៍ (អេឡិចត្រូនិក), ការថែទាំ និងជួសជុលរថយន្ត, ព័ត៌មានវិទ្យា, ជាងកំបោរ, ស្ថាបត្យកម្ម, គ្រប់គ្រង, គណនេយ្យ ព្រមទាំងជំនាញផ្សេងៗ​ជាច្រើនទៀត។

សម្រាប់​លក្ខខណ្ឌ​ចុះឈ្មោះ​សុំអាហារុបករណ៍ ចំពោះកម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​១ បេក្ខជន​ត្រូវ​រៀន​ចប់​មធ្យមសិក្សា​បឋមភូមិ (ថ្នាក់ទី៩) ឬ​បាន​បញ្ចប់​ស្ពានចម្លង​បន្ត​ជំនាញ​ថ្នាក់ទី៨ និង​ទី៩ ឬកម្រិតសមមូល។

ចំពោះកម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ២ បេក្ខជនត្រូវ​មានសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១, សម្រាប់កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ៣ បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ២។

កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស បេក្ខជន​ត្រូវ​រៀនចប់មធ្យមសិក្សា​ទុតិយភូមិ (ប្រឡងធ្លាក់) ឬសញ្ញាបត្រ​បច្ចេកទេស​ និង​វិជ្ជាជីវៈ៣ ឬសញ្ញាបត្រ​មានតម្លៃ​ស្មើ។ សម្រាប់​លក្ខខណ្ឌ​នៃការជ្រើសរើស ត្រូវ​កំណត់​ដោយ​ឡែក​តាម​គ្រឹះស្ថាន​សិក្សា​នីមួយៗ។

ដោយ​ឡែក​ចំពោះកម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស និងកម្រិត​បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រ​វិស្វករ លក្ខខណ្ឌ​នៃការជ្រើសរើស​ផ្អែក​ទៅ​តាម​និទ្ទេស​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ និទ្ទេសតាមមុខវិជ្ជា និង​និទ្ទេស​មុខ​ជំនាញ​ដែលពាក់ព័ន្ធ។

បេក្ខជន​ជានារី ក្រីក្រ តំបន់ដាច់ស្រយាល និង​ជនជាតិភាគតិច និងជនពិការត្រូវ​បានចាត់ទុកជា​អាទិភាព​ក្នុង​ការ​ទទួល​អាហារូបករណ៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។