អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ភ្នំពេញ – សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល៦ឆ្នាំដែលនឹងចាប់ផ្ដើមនៅខែមេសា ឆ្នាំ២០២៤ និងសិក្សាពីឆ្នាំទី១ឡើងវិញ ។

លក្ខខណ្ឌក្នុងការជ្រើសរើសបេក្ខជននឹងត្រូវឆ្លង២ដំណាក់កាល ដោយទី១ឆ្លងកាត់ការជ្រើសរើសដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។ ទី២ ជាការជ្រើសរើសដោយតំណាងសាកលវិទ្យាល័យ International University of Health and Welfare តាមរយៈការប្រឡងលើមុខវិជ្ជាដែលបានសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ រួមមានគណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេស (បេក្ខជនអាចជ្រើសរើសមុខវិជ្ជាចំនួន២ ក្នុងចំណោមមុខវិជ្ជាវិទ្យាសាស្ត្រចំនួន៣មាន គីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យា) និងការសម្ភាសន៍ផ្ទាល់មាត់ជាភាសាអង់គ្លេស ឬជាភាសាជប៉ុន ។

សិស្សានុសិស្សអាចទាញយកពាក្យសុំអាហារូបករណ៍ និងកម្រងសំណួរស្ដីពីសុខភាព (Self-Declaration Health Questionnaire) តាមរយៈ https://t.ly/ZEWV ។ ការទទួលពាក្យសម្រាប់និស្សិតឆ្នាំមូលដ្ឋានផ្នែកវេជ្ជសាស្ត្រសូមបំពេញពាក្យសុំអាហារូបករណ៍ និងកម្រងសំនួរស្ដីពីសុខភាពរួចស្កែនឯកសារទាំង២រួមជាមួយចាំបាច់ជា pdf រួចផ្ញើទៅតាម Email: Lounghsoklay@uhs.edu.kh និង panhamen1994@uhs.edu.kh

សម្រាប់និស្សិតឆ្នាំទី២ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ សូមបំពេញពាក្យអាហារូបករណ៍ និងកម្រងសំនួរស្ដីពីសុខភាព រួចស្កែនឯកសារទាំង២ និងភ្ជាប់ជាមួយឯកសារចាំបាច់ជា pdf រួចផ្ញើទៅកាន់ Email: tannsoksreya@uhs.edu.kh និង molikahen@uhs.edu.kh

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យត្រូវភ្ជាប់ឯកសារចាំបាច់មួយចំនួនដូចជា ពាក្យសុំអាហារូបករណ៍១ច្បាប់ កម្រងសំណួរស្ដីពីសុខភាព១ច្បាប់ វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ (ស្កែនច្បាប់ដើម) ១ច្បាប់ ព្រឹត្តិបត្រពិន្ទុថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជាភាសាអង់គ្លេសចំពោះនិស្សិតឆ្នាំទី២(ស្កែនច្បាប់ដើម) ១ច្បាប់ សញ្ញាបត្រ IELTS Test Report Form ឬលិខិតបញ្ជាក់កម្រិតភាសាអង់គ្លេសកម្រិតខ្ពស់បំផុត(ថ្មីៗ ឬក្រោយបំផុត)ស្កែនច្បាប់ដើម១ច្បាប់ ។ លើសពីនេះ លិខិតបញ្ជាក់ការសិក្សាជាភាសាអង់គ្លេស (ស្កែនច្បាប់ដើម) ១ច្បាប់ និងលិខិតឆ្លងដែន ស្កែនច្បាប់ដើម១ច្បាប់(ប្រសិនបើមាន) ។

គួរបញ្ជាក់ដែរថា បេក្ខជន-បេក្ខនារីដែលបានជ្រើសរើសនឹងទទួលបានការសិក្សាថ្នាក់ត្រៀមភាសាជប៉ុន គណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេសរហូតដល់ខែមីនា ឆ្នាំ២០២៤ មុនចូលរៀននៅសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ IUHM នៃប្រទេសជប៉ុន ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...