ទីតាំងសក្តានុពលសម្រាប់ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា

ភ្នំពេញ – ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម ឆ្នាំ​២០២៣ បានក្លាយជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងមហាគ្រួសារខ្មែរទូទាំងប្រទេស។ ចំពោះទីតាំងសក្កានុពលដែលត្រូវបានជ្រើសរើសសម្រាប់ប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម គណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានកំណត់ជ្រើសរើសរាជធានី និងខេត្តចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប និងខេត្តកំពត ដើម្បីបម្រើដល់ការប្រកួតកីឡាចំនួន ៣៧ប្រភេទ ដែលមាន៥៨១វិញ្ញាសា ដោយមាន ១ប្រភេទកីឡាមិនរាប់បញ្ចូលមេដាយក្នុងបញ្ជីមេដាយផ្លូវការ គឺប្រភេទកីឡាបាល់ទាល់លើតុ។

ការកំណត់ទីតាំងប្រកួតនេះ មានប្រភេទកីឡាខុសៗគ្នា ។ សម្រាប់ខេត្តសៀមរាប ត្រូវបានជ្រើសរើសសម្រាប់ប្រកួតកីឡា ប្រណាំងកង់, ខេត្តព្រះសីហនុ រៀបចំប្រកួតកីឡាម៉ូតូទឹក និងកីឡាទូកក្ដោង, ខេត្តកែប ត្រូវរៀបចំទទួលប្រភេទកីឡាទ្រីយ៉ាថ្លុង ដែលមានបីវិញ្ញាសាដូចជា ហែលទឹកសមុទ្រ ជិះកង់ និងរត់ចម្ងាយ។

ចំណែកខេត្តកំពត គឺត្រៀមសម្រាប់ការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់។ ដោយឡែក ប្រភេទកីឡាដទៃទៀត ត្រូវប្រកួតនៅរាជធានីភ្នំពេញ ដោយក្រៅពីពហុកីឡាដា្ឋនជាតិ «មរតកតេជោ» ទីតាំងសំខាន់ៗ ដែលត្រូវប្រកួតប្រជែងមានដូចជា ពហុកីឡាដ្ឋានជាតិអូឡាំពិក ផ្សារទំនើបអ៊ីអនម៉លសែនសុខ មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ ស.ស.យ.ក រាជធានីភ្នំពេញ និងសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

គួរជម្រាបជូនថា ព្រឹត្តិការណ៍នេះមានរយៈពេល ១២ថ្ងៃ ដែលប្រារព្ធពីថ្ងៃទី៥ ដល់១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានប្រទេសសមាជិកអាស៊ានចំនួន ១១ចូលរួម។ ក្នុងនោះមានកីឡាករ និងប្រតិភូកីឡាប្រមាណ ៨ពាន់នាក់។ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រៀមខ្លួនស្វាគមន៍ភ្ញៀវរាប់ម៉ឺននាក់ ប្រកបដោយភាពស្នាមញញឹមរួសរាយរាក់ទាក់ និងភាពកក់ក្ដៅផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...