៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗដែលអ្នកគួរដឹង ដើម្បី​ទទួលបាន​អាហារូបករណ៍៖

១. ស្វែងយល់ពីប្រភេទអាហារូបករណ៍ ៖ រឿងដំបូងដែលគួរនឹកឃើញមុនគេនៅពេលអ្នកគិតដល់អាហារូបករណ៍ គឺអាហារូបករណ៍ផ្អែកលើលទ្ធផលសិក្សាដែលត្រូវបានផ្តល់ជូនដល់និស្សិតដែលមានពិន្ទុខ្ពស់ និងមានស្នាដៃក្នុងការសិក្សា។ ប៉ុន្តែតើអ្នកដឹងទេថា នៅមានជម្រើសផ្សេងទៀត?

ប្រភេទផ្សេងទៀតដែលផ្តល់ដោយសាកលវិទ្យាល័យរួមមានដូចជា អាហារូបករណ៍អត្តពលិក, អ្នកខ្វះខាត និយោជកឧបត្ថម្ភ, អង្គការក្រៅរដ្ឋាភិបាល ឬផ្តល់ដោយរដ្ឋាភិបាល។ លក្ខខណ្ឌដើម្បីទទួលបានគឺប្រែប្រួលពីអាហារូបករណ៍មួយទៅមួយ ដូច្នេះ វាជារឿងសំខាន់ក្នុងការយល់ដឹងឱ្យបានពេញលេញអំពីអាហារូបករណ៍ដែលអ្នកដាក់ពាក្យថា តើមានលក្ខខណ្ឌអ្វីខ្លះ និងរបៀបធ្វើឱ្យ​ខ្លួនអ្នកលេចធ្លោក្នុងចំណោមបេក្ខជនដទៃ។

២. រៀបចំឯកសារ ៖ ជាធម្មតាអាហារូបករណ៍​ត្រូវ​ការ​ឯកសារ​មួយ​ចំនួនដូចជា Statement of Purpose ឬអត្ថបទបង្ហាញពីហេតុផលនៃការដាក់ពាក្យ, កំណត់ត្រាសិក្សា (Transcript) ដែលបង្ហាញពីដំណើរការសិក្សារបស់អ្នក, លិខិតណែនាំ (Recommendation Letters) ពីគ្រូ ឬនាយកដ្ឋាន, លិខិតទទួលស្គាល់ (Admission Letter) ពីសាកលវិទ្យាល័យ (បើមាន), ភស្តុតាងពីជំនាញភាសារបស់អ្នក (ដូចជា IELTS, TOEFL សម្រាប់ការសិក្សានៅបរទេស)។ សូមត្រៀមវាឱ្យរួចរាល់ ក្នុងនោះឯកសារ​មួយ​ចំនួន សូម​ស្នើសុំលិខិតបញ្ជាក់ពីគ្រូ និងសាស្រ្តាចារ្យ ទីប្រឹក្សាសាលា អតីតនិយោជកក្នុងកម្មសិក្សា និងសូម្បីតែថ្នាក់ដឹកនាំសាលាដែលអ្នកធ្លាប់សិក្សា។

៣. សរសេរសំណេរអាហារូបករណ៍ ៖ សំណេរអាហារូបករណ៍ គឺដូចជាលិខិតព័ត៌មានសម្រាប់ថ្នាក់បរិញ្ញាបត្រ។ ប្រាកដណាស់ នេះគឺជាឯកសារដ៏សំខាន់បំផុតមួយដែលអ្នកត្រូវសរសេរនៅក្នុងដំណើរសិក្សារបស់អ្នក។ ដូចនេះ អ្នកត្រូវការពេលវេលាច្រើន ហើយយល់ល្អកុំចាំសរសេរវានៅនាទីចុងក្រោយ។

ជាទូទៅ SOP នៃសំណេរអាហារូបករណ៍នេះ វាគួរតែបង្ហាញពីហេតុផលច្បាស់លាស់ដែលអ្នកសម្រេចចិត្តដាក់ពាក្យ, បញ្ជាក់ពីគោលដៅអាជីព និងរបៀបដែលអាហារូបករណ៍នឹងជួយអ្នកសម្រេចវា ក៏​ដូចជាបង្ហាញពីការចូលរួមសកម្មភាពសង្គម ឬការងារស្ម័គ្រចិត្ត (បើមាន)។

៤. ត្រៀមខ្លួនសម្ភាសន៍ឱ្យបានល្អ ៖ អាហារូបករណ៍ខ្លះទាមទារការឆ្លើយសំណួរតាមអ៊ីនធឺណិត ឬសម្ភាសន៍។ សូមហ្វឹកហាត់ឆ្លើយសំណួរទូទៅដូចជា ហេតុអ្វីអ្នកសមនឹងអាហារូបករណ៍នេះ? តើអ្នកមានគោលដៅអ្វី? ជាមួយ​គ្នា​ត្រូវ​ស្រាវជ្រាវ និង​ស្វែង​យល់ពីចក្ខុវិស័យរបស់សាកលវិទ្យាល័យដែលអ្នកចង់សិក្សាផង។ សូមរៀបចំទុកមុនដោយព្រាងចម្លើយរបស់អ្នកសម្រាប់សំណួរដែលមានសក្តានុពល ហើយព្យាយាមអនុវត្តនៅមុខកញ្ចក់ជាមុន ប្រសិនបើអ្នកមានការភិតភ័យច្រើន។

រឿងមួយទៀតដែលសំខាន់ក្នុងការ​សម្ភាសន៍ សូមកុំភ្លេចត្រៀមសំណួរផ្ទាល់ខ្លួនសម្រាប់សួរទៅកាន់គណៈកម្មាធិការផងដែរ។ វាអនុញ្ញាតឱ្យពួកគេដឹងថា អ្នកបានធ្វើការស្រាវជ្រាវ ហើយអាចឱ្យអ្នកបញ្ចប់ការសម្ភាសន៍ទៅដោយគួរឱ្យ​ចាប់អារម្មណ៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤០កន្លែង សិក្សា​នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2026

សាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម នឹង​ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់​និស្សិត​កម្ពុជា សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *