ល្មើស​ល្បឿន​ជាមូលហេតុចម្បង ដែល​បណ្ដាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ

យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដែល​ចេញ​ផ្សាយ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ អំឡុង​នៃ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដោយ​គិត​ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ គ្រោះថ្នាក់​ចរាចរណ៍​បានកើតឡើងសរុបចំនួន៤៤លើក ដោយ​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួសសរុបជាង១០០នាក់ ក្នុង​នោះ​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ គឺ​ល្មើស​ល្បឿន​កំណត់។

របាយការណ៍​ប្រចាំថ្ងៃ​របស់​នាយករដ្ឋានចរាចរណ៍​បាន​បញ្ជាក់​ថា នៅថ្ងៃទី១២ ខែមេសា ដែល​ជាថ្ងៃ​ប្រជាពលរដ្ឋ​ភាគច្រើន​ត្រឡប់​ទៅស្រុក​កំណើត គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​ចំនួន​៦ករណី ដោយ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន៥នាក់ របួស៨នាក់ ក្នុង​នោះ​ល្មើស​ល្បឿន​ចំនួន៣ករណី បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៤នាក់ មិន​ប្រកាន់ស្តាំ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្សម្នាក់។

នៅថ្ងៃទី១៣ ខែមេសា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​កើតឡើង​ចំនួន ៨ករណី បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៥នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន១១នាក់ ក្នុង​នោះ​ល្មើស​ល្បឿន​កើត​ឡើងចំនួន៦ករណី បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស៤នាក់ របួស៨នាក់ និង​មិន​គោរពសិទ្ធិ​ចំនួន២ករណី បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់។

នៅថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃចូលឆ្នាំថ្ងៃទី១ គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​ចំនួន ៧លើក បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស៥នាក់ និង​របួសធ្ងន់ស្រាលចំនួន១០នាក់ ក្នុង​នោះ​ល្មើស​ល្បឿន​មានចំនួន២ករណី បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់, មិនគោរពសិទ្ធិ ១ករណី បណ្ដាល​ឱ្យ​ស្លាប់​មនុស្សម្នាក់, មិនប្រកាន់ស្តាំ២ករណី បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់, ស្រវឹង ១ករណី បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់ និង​កត្តាយានយន្ត១ករណី បណ្តាល​ឱ្យ​ស្លាប់ម្នាក់។

ដោយឡែកនៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃចូលឆ្នាំថ្ងៃទី២ គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស បាន​កើត​ឡើង​សរុបចំនួន ១៣ករណី ដោយ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន៩នាក់ របួស​ធ្ងន់ស្រាល​ចំនួន២០នាក់ ក្នុង​នោះ​ល្មើសល្បឿន​កើតមានចំនួន៥ករណី បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៥នាក់, មិន​គោរពសិទ្ធិ៥ករណី បណ្ដាល​ឱ្យស្លាប់​មនុស្សម្នាក់, មិនប្រកាន់ស្តាំចំនួន២ករណី បណ្ដាល​ឱ្យស្លាប់មនុស្ស​ម្នាក់, ស្រវឹង២ករណី បណ្ដាល​ឱ្យ​ស្លាប់​មនុស្សម្នាក់។

សម្រាប់ថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយ​នៃពិធីបុណ្យ​ចូលឆ្នាំ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ១០ករណី ដោយ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្សសរុបចំនួន១២នាក់ និង​របួស​ធ្ងន់ស្រាល​ចំនួន១៧នាក់។ នៅថ្ងៃចុង​ក្រោយនេះ ករណី​ល្មើសល្បឿន​មានចំនួន ៦ករណី ដោយ​បណ្ដាល​ឱ្យស្លាប់មនុស្ស៨នាក់, មិនប្រកាន់ស្តាំ២ករណី បណ្ដាល​ឱ្យស្លាប់មនុស្ស៣នាក់ និងប្រជែង១ករណី បណ្ដាល​ឱ្យស្លាប់មនុស្សម្នាក់។

ទោះជាយ៉ាងណាក៏ដោយ បើធ្វើការ​ប្រៀបធៀបទៅនឹង​របាយការណ៍​គ្រោះថ្នាក់ចរាចរណ៍​កាលពីឆ្នាំទៅ នៅឆ្នាំនេះ ករណីគ្រោះថ្នាក់ចរាចរណ៍​ហាក់​មានការ​ថយចុះ។ នៅ​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​កាលពីឆ្នាំ២០២៤ រយៈពេល៤ថ្ងៃ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​បាន​កើត​ឡើង​សរុប​ចំនួន ៥០លើក ដោយ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៣៩នាក់ និង​របួសធ្ងន់​ស្រាលចំនួន ៩៦នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *