អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន១០០កន្លែង។

អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល (Single Degree) ជំនាញបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន( Information and Communications Technology) ជំនាញសន្តិសុខសាយប័រ(Cybersecurity) ជំនាញការអភិវឌ្ឍសុសវែរ(Software Development) និងជំនាញហេដ្ឋារចនាសម្ព័ន្ធឌីជីថល(Digital Infrastructure)។

លក្ខខណ្ឌសម្រាប់បេក្ខជនដាក់ពាក្យស្នើសុំចូលរួមប្រឡង ជាបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ ដោយទទួលបាននិទ្ទេស A, B ឬ C ពុំមែនជាសិស្សនិស្សិតដែលបានចុះឈ្មោះចូលសិក្សា ឬកំពុងសិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ មានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សាខិតខំរៀនសូត្រ។ ជាមួយគ្នានេះសិស្សត្រូវគោរពតាមការណែនាំ និងព្រមទទួលយកលក្ខខណ្ឌដែលមានចែងរបស់ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

លក្ខខណ្ឌនៃការជ្រើសរើសនិងទទួលពាក្យត្រូវបានបែងចែកជាបីដំណាក់កាលដោយដំណាក់កាលទីមួយបេក្ខជនត្រូវដាក់ពាក្យស្នើសុំប្រឡងតាមរយៈ https://drive.google.com/file/d/1E6XwP9WOgysU5pA2SSmWpdfriWaiZ55U/view?usp=drivesdk ដំណាក់កាលទីពីរ បេក្ខជនត្រូវបំពេញឯកសារចុះឈ្មោះ និងភ្ជាប់ជូនឯកសារពាក់ព័ន្ធផ្សេងៗទៀតតាមរយៈអ៊ីមែល និងតាមការណែនាំរបស់សកលវិទ្យាល័យ។ សម្រាប់ដំណាក់កាលទីបីបេក្ខជនត្រូវឆ្លងកាត់ការប្រឡងដូចជា សិស្សនិទេស A ត្រូវប្រឡងមុខវិជ្ជាភាសាអង់គ្លេសរយៈពេល៣ម៉ោង។ សម្រាប់សិស្សនិទ្ទេស B និង C ត្រូវប្រឡងភាសាអង់គ្លេសរយៈ៣ម៉ោង គណិតវិទ្យា (ជាភាសាខ្មែរ) រយៈពេលមួយម៉ោង និងរូបវិទ្យា (ជាភាសាខ្មែរ) រយៈពេលមួយម៉ោង។ ជាមួយគ្នានេះ គណៈកម្មាធិការអាហារូបករណ៍នឹងធ្វើការលើកលែងលើការប្រឡងភាសាអង់គ្លេសចំពោះសិស្សដែលមាន និងភ្ជាប់ជាមួយឯកសារមានសុពលភាពបញ្ជាក់ភាសាអង់គ្លេស IELTS ចាប់ពី ៦.០ឡើងទៅ ឬ TOEFL ចាប់ពី ៧៩ឡើង។

បេក្ខជនអាចទៅដាក់ពាក្យស្នើសុំប្រឡងនៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ដែលមានអាសយដ្ឋាន អគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ពាក្យនឹងបើកទទួលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣  ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ រៀងរាល់ថ្ងៃច័ន្ទ-សុក្រ ចាប់ពីម៉ោង៨ព្រឹក-៥ល្ងាច និង ថ្ងៃសៅរ៍ចាប់ពីម៉ោង៨ព្រឹក ដល់១២ថ្ងៃត្រង់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...