ក្រោមគម្រោងអភិវឌ្ឍន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស លើជំនាញវិស្វកម្មឧស្សាហកម្ម (Industrial Engineering) ចំនួន១២០កន្លែង។
ការសិក្សានេះ មានរយៈពេល ២ឆ្នាំ ដោយក្រោយបញ្ចប់វគ្គសិក្សា សិស្សនឹងទទួលបានសមត្ថភាពដូចជា ប្រតិបត្តិការលើម៉ាស៊ីន CNC/ប្រព័ន្ធម៉ាស៊ីន PLC, អ៊ែរហ្គូណូមិចឧស្សាហកម្ម វិធានការសុខភាព និងសុវត្ថិភាពកន្លែងធ្វើការ, បច្ចេកទេសបៃតងនៅកន្លែងធ្វើការ, ការធានាគុណភាពនៅក្នុងឧស្សាហកម្ម, ការប្រមូលទិន្នន័យ និងការវិភាគ ដោយអនុលោមតាម IR 4, បញ្ញាសិប្បនិម្មិត AI ឧស្សាហកម្ម គាំទ្រការសម្រេចចិត្ត និងព័ត៌មានវិទ្យា, Lean/6 Sigma/Kaizen/5S និង Muda-dori, ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានតម្លៃទាប, ការថែទាំឧបករណ៍ប្រើប្រាស់ និងគ្រឿងចក្រក្នុងរោងចក្រ, គ្រឿងបរិក្ខាការងារ ប្លង់ដំឡើង និងប្រព័ន្ធសារពើភ័ណ្ឌ, ជំនាញទំនាក់ទំនង និងវិជ្ជាជីវៈ។
លក្ខខណ្ឌ នៃការចូលរៀន ៖ ជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់វិទ្យាស្ថានផ្ទាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 099 777 377៕













































































