សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង KOICA បង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ស្ដីពីគម្រោងបង្កើតការបណ្តុះធុរកិច្ចថ្មីរវាសាកលវិទ្យាល័យ​និងឧស្សាហកម្មនៅកម្ពុជា ។ គម្រោងបង្កើតនេះស្ថិតក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចំណាយថវិកាសរុបជិត ៨លានដុល្លារអាមេរិក ។ ការប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលនេះ អញ្ជើញចូលរួមក្រោមអធិបតីភាពលោក រ៉ូ ហ្យុនជន នាយក KOICA ប្រចាំប្រទេសកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ

លោក រ៉ូ ហ្យុនជន នាយក KOICA ប្រចាំប្រទេសកម្ពុជា បាននិយាយថា គោលបំណងនៃគម្រោងបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជានេះ រួមមាន ១. បង្កើតគំរូបណ្តុះអាជីវកម្មនិងបណ្តាញទីផ្សារនៅកម្ពុជា ២. គាំទ្រដល់មូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសហគ្រិនភាពវ័យក្មេងនៅកម្ពុជា ៣. ធ្វើពិធីកម្មឧស្សាហកម្ម និងជំរុញឧស្សាហកម្មនៃបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនងនៅកម្ពុជា និងទី៤. ដើម្បីភ្ជាប់និងបំពេញចន្លោះរវាងសមត្ថភាពសិក្សា និងតម្រូវការទីផ្សារក្នុងប្រទេសផងដែរ ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ជាផ្នែកមួយនៃគម្រោង «ការបង្កើតការបណ្តុះធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា» ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយរវាង KOICA និង MoEYS កាលពីឆ្នាំ២០១៩ ។

នាយកប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំកម្ពុជា បានបន្ថែមថា KOICA នឹងចំណាយថវិកាប្រហែល ២,៧ លាន ដុល្លារបន្ថែមទៀតលើការសាងសង់ NICC រួមទាំងឧបករណ៍ផងដែរ ។ លោកសង្ឃឹមថា គម្រោងនេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយទៀតដើម្បីគាំទ្រដល់ការចាប់ផ្តើមបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធអេកូឡូស៊ី និងបណ្តាញទីផ្សារនៅកម្ពុជា ។‎

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី នៃក្រសួងអប់រំយុវជននិងកីឡា បានលើកឡើងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC)  បានរៀបចំឡើងសមស្របទៅតាមពេលវេលាមួយដ៏ល្អ ហើយមជ្ឈមណ្ឌលនេះជាធាតុផ្សំដ៏សំខាន់គាំទ្រដល់ភាពជាសហគ្រិននិងប្រព័ន្ធអេកូឡូស៊ីសំរាប់ធុរកិច្ចថ្មីនៅកម្ពុជា ។

ចំណែកឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) មានទំហំប្រហែល ២២០០ ម៉ែត្រការ៉េ មានកំពស់ ៣ជាន់ ដោយមានបន្ទប់ប្រជុំ ការិយាល័យ ការិយាល័យការងាររួម និងបន្ទប់រៀនជាដើម ។ ឯកឧត្តមបណ្ឌិតបន្តថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នឹងបង្កើតនូវបរិយាកាសល្អសម្រាប់សហគ្រិន អ្នកចាប់ផ្តើមធុរកិច្ចថ្មី អ្នកស្រាវជ្រាវ និស្សិត ក្រុមហ៊ុនឧស្សាហកម្ម និងមន្ត្រីរដ្ឋាភិបាល ដើម្បីជួបពិភាក្សាគ្នា និងដើម្បីបង្កើតនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់សង្គមជាតិ និងប្រទេសកម្ពុជា ។

គួរជម្រាបជូនថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបង្កើតឡើងនៅឆ្នាំ ១៩៩១ ក្រោមក្រសួងការបរទេសកូរ៉េខាងត្បូង ជាទីភ្នាក់ងាររដ្ឋាភិបាលផ្តល់កម្មវិធីជំនួយរបស់កូរ៉េខាងត្បូង។  KOICA មានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមកជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដោយផ្តល់ជូននូវកម្មវិធីផ្តល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។



‎